ទាន់ហេតុការណ៍
តើលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង កំពុងគិតអ្វី.? ខណៈលៀសឆាការាប់សិបតោនក្រុមឈ្មួញកំពុងលើកឡើងលើរថយន្តដឹកចេញទៅលក់ឆ្លងដែនបានយ៉ាងរលូន ហេតុអ្វីមិនបង្ក្រាបសោះ.. - នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ

មហាជនរងចាំមើលតើអាជ្ញាធរមានចំណាប់ការយ៉ាងណា.? ខណៈលោក កោះ កៀន ជាមន្ត្រីរដ្ឋបាលព្រៃឈើ(មេព្រៃ) ដាក់គ្រឿងចក្រឈូសឆាយដីព្រៃរាប់រយហិកតានៅក្បែរស្នាក់ការ ជាំ ប៉ាង ដោយមិនខ្លាចញញើតច្បាប់បន្តិចសោះនោះ..(វគ្គ០២)

មហាជនរងចាំមើលតើអាជ្ញាធរមានចំណាប់ការយ៉ាងណា.? ខណៈលោក កោះ កៀន ជាមន្ត្រីរដ្ឋបាលព្រៃឈើ(មេព្រៃ) ដាក់គ្រឿងចក្រឈូសឆាយដីព្រៃរាប់រយហិកតានៅក្បែរស្នាក់ការ ជាំ ប៉ាង ដោយមិនខ្លាចញញើតច្បាប់បន្តិចសោះនោះ..(វគ្គ០២)

ខេត្តសៀមរាប៖ សកម្មភាព​ឈូសឆាយរុករាងទន្ទ្រាន​យក​ដី​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ត្រូវ​ប្រជាពលរដ្ឋ​នៅក្នុង​ ឃុំខ្វាវ រង់ចាំ​មើល អាអាជ្ញាធឃុំខ្វាវ និង​អាជ្ញាធរ​ស្រុក​ជីក្រែង តើ​ហ៊ាន​មាន​ចំណាត់ការ​ទៅលើ​លោក កោះ កៀន មន្ត្រីរដ្ឋបាលព្រៃឈើ(មេព្រៃ) ដែល​ឬទេ ? ខណៈកន្លងទៅមានត្រាក់ទ័រចំនួន០២គ្រឿងដែលគេស្គាល់ច្បាស់ថាជាកូនរបស់លោក កោះ កៀន ជាមន្ត្រីរដ្ឋបាលព្រៃឈើមួយរូបបានបញ្ជារនៅពីក្រោយ ធ្វើការឈូសឆាយរុករានទន្ទ្រាន ដីព្រៃរបស់រដ្ឋក្បែរស្នាក់ការ ជាំ ប៉ាម ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត និងភ្នំពក រាប់រយហិកតា ប៉ុន្តែអាជ្ញាធរនិង មន្ត្រីជំនាញបរិស្ថានហាក់បីដូចជាគ្មានវធានការទប់ស្កាត់និងបង្ក្រាបការបំផ្លាញព្រៃឈើទាល់តែសោះ។

ប្រជាពលរដ្ឋបានបង្ហើបឱ្យដឹងថា ការឈូសឆាយរុករានទន្ទ្រានយកដីព្រៃនេះ ធ្វើឡើងជារៀងរាល់ថ្ងៃ ស្ថិតនៅក្បែរស្នាក់ការ ជាំ ប៉ាម ក្នុង ដែនជម្រកសត្វព្រៃ ភ្នំត្នោត ភ្នំពក ស្ថិតនៅក្នុងភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។

ជាក់ស្ដែងនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ ក្រុមអ្នកសារព័ត៌មានយើងបានចុះទៅដល់ទីតាំងដីដែលឈូសឆាយរុករាងទន្ទ្រានខាងលើ នឹងថតផ្ដិតយករូបភាពតាមប្រព័ន្ធCPS ឃើញថាទីតាំងដីមួយកន្លែងនេះ ស្ថិតនៅចំណុចយាមការ 48 ប៉េ4558971485088 ជិតផ្លូវចូលទៅវត្តពើង ស្ថិតនៅភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ដោយឃើញរងនៅការកាប់រុករានទន្ទ្រាន ឈូសឆាយ ដោយត្រាក់ទ័រចំនួន០២គ្រឿងប្រចាំការនៅក្នុងនោះតែម្តង ដែលគេស្គាល់ម្ចាស់ដីមានឈ្មោះ កោះ កៀន. មានតួនាទីមន្ត្រីរដ្ឋបាលព្រៃឈើ( មេព្រៃ )ដែលហ៊ានយកត្រាក់ទ័រទាំង០២គ្រឿងធ្វើការឈូសឆាយដីព្រៃនៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត និងភ្នំពក អាជ្ញាធរនិងជំនាញហាក់មិនអើពើ និងមិនមានវិធានការទប់ស្កាត់ករណីខាងលើនេះសោះ។ ធ្វើឱ្យប្រជាពលរដ្ឋដាក់ការសង្ស័យថា មានការឃុបឃិតគ្នាជាប្រព័ន្ធ ពីសំណាក់ម្ចាស់ដី ជាមួយនិងអាជ្ញាធរ និងជំនាញបរិស្ថាន ការសង្ស័យរបស់ប្រជាពលរដ្ឋខាងលើនេះ ក៏ព្រោះតែការឈូសឆាយដីព្រៃនោះ នៅក្បែរស្នាក់ការរងបរិស្ថាន ជាំ ប៉ាម តែម្តង។

ប្រជាពលរដ្ឋ បានបង្ហើបទៀតថា មន្ត្រីស្នាក់ការ ជាំ ប៉ាម ដែលឈរជើងនៅកន្លែងនោះ សូម្បីតែប្រជាពលរដ្ឋ ដឹកអនុផលព្រៃឈើក៏មិនលើកលែងឱ្យដែរ។ មន្ត្រីបរិស្ថានដែលឈរជើងនៅស្នាក់ការជាំ ប៉ាម នេះគ្មានឆន្ទៈ ក្នុងការទប់ស្កាត់បទល្មើស និងការរុករានទន្ទ្រានយកដីព្រៃពីសំណាក់ជនខិលខូចនោះឡើយ បណ្តែតបណ្តោយឱ្យក្រុមជនខិលខូច កាប់បំផ្លាញព្រៃឈើ ឈូសឆាយរុករានទន្ទ្រានយកដីព្រៃ ដឹកជញ្ជូនបទល្មើព្រៃឈើបទល្មើសធនធានធម្មជាតិ រងនូវវិនាសហិនហោចជាក់ជាមិនខានឡើយប្រសិនបើគ្មានការទប់ស្កាត់ ឬចុះបង្ក្រាបនោះ។

ពាក់ព័ន្ធនិងករណីលើកឡើងរបស់ប្រជាពលរដ្ឋខាងលើនេះដែរ លោក នួន ប្រធានស្នាក់ជាំ ប៉ាម សារព័ត៌មានយើងមិនអាចរកប្រភពណាមួយទំនាក់ទំនងបានទេ ព្រោះមិនស្គាល់លេខទូរសព្ទ។

ចំណែកលោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប បានប្រាប់ឲ្យដឹងតាមទូរសព្ទថា ចាំឱ្យជំនាញទាក់ទងនឹងចុះទៅពិនិត្យមើល។

ប្រជាពលរដ្ឋដែលស្រឡាញ់ធនធានធម្មជាតិព្រៃឈើនិងមន្ត្រីអត់លិឍបានគោរពស្នើសុំ ដល់ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តសៀមរាប មេត្តាចាត់វិធានការ ជាពិសេសលោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប ដាក់ កម្លាំង អធិការកិច្ចចុះ ស្រាវជ្រាវ ត្រួតពិនិត្យ លើទីតាំងដី មួយកន្លែង ដែរស្ថិតនៅភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ដើម្បីដកហូតទុកជាសម្បត្តិរដ្ឋវិញ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!