ខេត្តក្រចេះ÷ មួយរយៈពេលកន្លងមកថ្មីនេះគេសង្កេតឃើញមានអ្នកសារព័ត៌មានជាច្រើនអង្គភាពបានធ្វើការផ្សព្វផ្សាយរិះគន់ដើម្បីស្ថាបនាទៅលើអាជ្ញាធរមានសមត្ថកិច្ចនិងមន្ត្រីជំនាញដែលពាក់ព័ន្ធក្នុងការជំរុញឲ្យមានការបង្ក្រាបបទល្មើសព្រៃឈើក៌ដូចជាបទល្មើសផ្សេងៗក្នុងមួយយប់ៗរាប់សិបរថយន្តក្នុងខេត្តក្រចេះផងដែរជាពិសេសនោះមានឈ្មួញឈើចាស់វស្សាមានឈ្មោះ ស្រីមុំ (ហៅចែមុំ)តែម្តងតែងតែដើរអ៊ួតក្តែងៗឬបំបាក់ស្មារតីអ្នកសារព័ត៌មានដោយសំអាងលើមានបងប្អូនធ្វើការធំក្នុងខេត្តក្រចេះផងដែរ ក៌ប៉ុន្តែការផ្សព្វផ្សាយឬសេចក្តីជូនដំណឹងទាំងអស់នេះបែជាសមត្ថកិច្ចឬមន្ត្រីជំនាញពាក់ពាន់ទាំងនោះហាក់បីដូចជាធ្វើមិនដឹងមិនលឺទោះខិតខំផ្សព្វផ្សាយជូនដំណឹងភាពដ៌ដែលៗយ៉ាងណាក៌ដោយក៌សមត្ថកិច្ចឬមន្ត្រីជំនាញប្រចាំគោលដៅនៅតែបន្តបើកភ្លើងខៀវឲ្យក្រុមឈ្មួញធ្វើសកម្មភាពដឹកជញ្ជូនបទល្មើសព្រៃឈើរៀងរាល់យប់ថ្ងៃទៅវិញកក្តាត្រង់នេះសរបញ្ជាក់ឲ្យឃើញច្បាស់ថាដោយសារតែបានទទួលផលប្រយោជន៍ពីរក្រុមឈ្មួញភ្លេចតួនាទីក្នុងការទប់ស្កាត់ឬបង្ក្រាបអស់រលីងទៅហើយ។
ជាក់ស្តែង គិតចាប់ពីថ្ងៃទី១១ខែសីហា រហូតដល់ថ្ងៃទី១៤ខែសីហាឆ្នាំ២០២៣នេះ គេសង្កេតឃើញឈ្មួញដុះស្លែរឈ្មោះ ស្រីមុំ (ហៅចែមុំ) និងបក្សពួកជាច្រើនទៀត កំពង់តែមានសកម្មភាពដឹកជញ្ជូនធ្យូងបង្កប់ឈើឆ្លងដែនទៅលក់នៅប្រទេសវៀតណាមដោយខុសច្បាប់ ខណៈពលរដ្ឋថាមានការឃុបឃិតគ្នាជាមួយ លោក អាម សុខលីម មេប៉ុស្តិ៍ច្រកទ្វាទ្វេភាគ្គីជ័យឃ្លាំង”ហៅជ្រោះជ្រៅ” ជាអ្នកចាំបើកផ្លូវ។
ការដឹកផលអនុផលព្រៃឈើឆ្លងដែនយ៉ាងគគ្រឹកគគ្រេងបែបនេះ គេពុំឃើញមានអាជ្ញាធរ រឺសមត្ថកិច្ចពាក់ព័ន្ធស្រុកស្នួលនិង កម្លាំងអាវុធហត្ថខេត្តក្រចេះ ចុះមកដើម្បីធ្វើការទប់ស្កាត់ឡើយ គេឃើញមានតែសមត្ថកិច្ចមួយចំនួនបន្លំខ្លួនពាក់អាវស៊ីវិលចង់អង្រឹងដេកចាំរាប់ក្បាលឡានដឹកឈើ និងដឹកធ្យូង តាមផ្លូវK3 និងផ្លូវក្រវ៉ាត់ព្រំដែនចេញផ្លូវ88 ក្បែផ្ទះលោកឧកញ៉ា គង់ គ្រឹង ចូលមកច្រកជ័យឃ្លាំងតែប៉ុណ្ណោះ។
ឈ្មួញឈើនិងធ្យូងឈ្មោះស្រីមុំ (ហៅចែមុំ)បានធ្វើកម្មភាពដឹកបទល្មើសធ្យូងនិងឈើជារៀងរាល់យប់តាមផ្លូវk3 និងមួយផ្នែកទៀត តាមក្រវ៉ាត់ព្រំដែន បាននាំឃ្នីគ្នា ធ្វើការដឹកជញ្ជូនដោយមិនញរញឹតសមត្ថកិច្ចក្នុងមូលដ្ឋានស្រុកស្នួលខេត្តក្រចេះនេះឡើយ ត្រូវបានគេឃើញសកម្មភាពដូចជាមានការត្រូវរ៉ូវគ្នាអស់ហើយ។
ចំណែកកម្លាំងពិសេស(អាវុធហត្ថខេត្តក្រចេះវិញ)ក៍មានរាយការណ៍ជូនរួចដែរ តែសកម្មភាពដឹកជញ្ជូនបទល្មើសព្រៃនៅចំណុចច្រកជ័យឃ្លាំងនេះហាក់ដូនគ្មានការថយចុះបន្តិចឡើយ។លោក អ៊ាម សុខលីម មេប៉ុស្តិ៍នគរបាលច្រកជ័យឃ្លាំង លោកបានទទួលស្គាល់ថា ច្រកព្រំដែនដែលលោកកំពុងគ្រប់គ្រងនេះពិតជាមានបទល្មើសព្រៃឈើទាំងនេះពិតប្រាកដមែន ដោយលោកបានអះអាងថាឈ្មូញដែលរកស៊ីបទល្មើសព្រៃឈើឆ្លងដែនទាំងនេះ មានពេលខ្លះពួកគេមិនចេះដោះស្រាយឲ្យសមត្ថកិច្ចមួយចំនួននៅតាមផ្លូវ ទើបបានរកស៊ីវ៉ាមិនចេះសុខ។ មិនតែប៉ុនណ្ណោះស្រីមុំ (ហៅចែមុំ) គេមានឡានដឹកធ្យូងបង្កប់ឈើឆ្លងដែនចំនួន៣គ្រឿង និងមានរថយន្តម៉ាកព្រុសមួយគ្រឿងទៀត សម្រាប់តាមកាង រឺហៅថា បិតគូថរថយន្តឈើ ឬធ្យូង ឆ្លងដែនខុសច្បាប់ទាំងនេះ រថយន្តព្រុស០១គ្រឿងនេះ ពណ៌ស ពាក់ស្លាកលេខ ក្រចេះ2B.22232។
យ៉ាងណាក៍ដោយ លោក សាន្ត ប៊ុនថាន មេបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះម្សិលមិញនេះលោកបានតបសារតាម Telegram ថានៅច្រកទ្វាទ្វេភាគ្គីកម្ពុជា-វៀតណាម ជ័យឃ្លាំងនេះមានបារាស់ដែកដ៍រឹងមាំហើយ ហេតុអ្វីក៍មានឈ្មួញដឹកបទល្មើសព្រៃឈើនិងឡានដឹកធ្យូងគេបើកលួនចូលទឹកដីវៀតណាមរួចទៀត។
បើទោះជាដូចច្នេះក៍ដោយ ប្រជាពលរដ្ឋសូមសំណូមពរដល់លោក សាន្ត ប៊ុន និងឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ សូមលោកកុំមើលរំលងបទល្មើសព្រៃឈើនៅចំណុចច្រកទ្វាព្រំដែន ជ័យឃ្លាំង”ហៅជ្រោះជ្រៅ”នេះផង ព្រោះករណីបទល្មើសព្រៃឈើទាំងនេះរដ្ឋាភិបាលកំពុងតែចាត់កម្លាំងបង្ក្រាបថ្នាក់ជាតិ ឱ្យចុះប្រតិបត្តិការបង្ក្រាបនិងមានវិធានការក្តៅគគុកយ៉ាងតឹងរឹងបំផុត នៅភូមិភាគឦសាន្តនេះ៕