ទាន់ហេតុការណ៍
តើលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង កំពុងគិតអ្វី.? ខណៈលៀសឆាការាប់សិបតោនក្រុមឈ្មួញកំពុងលើកឡើងលើរថយន្តដឹកចេញទៅលក់ឆ្លងដែនបានយ៉ាងរលូន ហេតុអ្វីមិនបង្ក្រាបសោះ.. - នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ

ឯកឧត្ដម​ ខៀវ កាញារីទ្ធរដ្ឋមន្ដ្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានខ្លាំង ត្រូវចេះចែករំលែកព័ត៌មានឲ្យបានលឿន និងចេះសាមគ្គីគ្នា…

ឯកឧត្ដម​ ខៀវ កាញារីទ្ធរដ្ឋមន្ដ្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានខ្លាំង ត្រូវចេះចែករំលែកព័ត៌មានឲ្យបានលឿន និងចេះសាមគ្គីគ្នា…

ភ្នំពេញ៖ ឯកឧត្ដម​ ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា អ្នកសារព័ត៌មានខ្លាំងបច្ចុប្បន្ន ត្រូវចេះចែករំលែកព័ត៌មានឲ្យបានលឿន ផ្សាយឲ្យគ្រប់ប្រព័ន្ធផ្សព្វផ្សាយ និងចេះសាមគ្គីគ្នា ទើបទទួលបានល្អ ប្លែក ដើម្បីដើរទាន់សម័យកាល។

នៅក្នុងពិធីផ្សព្វផ្សាយ និងចែករំលែកចំណេះដឹង ដល់មន្ត្រីរាជការក្របខ័ណ្ឌថ្មីឆ្នាំ២០២៣ ឯកឧត្ដម​ ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ធ្វើជាអ្នកសារព័ត៌មាន ត្រូវយល់ដឹងពីច្បាប់របបសារព័ត៌មាន ពីព្រោះបើអ្នកសារព័ត៌មានយល់ច្បាស់ គោរពទៅតាមច្បាប់នេះ នឹងទទួលបានការការពារស្របតាមច្បាប់នៃរដ្ឋធម្មនុញ្ញកម្ពុជា។

ឯកឧត្ដម រដ្ឋមន្ត្រីបានបញ្ជាក់ថា ក្នុងនាមជាអ្នកសារព័ត៌មាននាពេលបច្ចុប្បន្នត្រូវចេះសហការគ្នា រកព័ត៌មានពិត ផ្សព្វផ្សាយឲ្យបានលឿន ផ្សព្វផ្សាយឲ្យគ្រប់ប្រព័ន្ធបណ្ដាញសង្គម ទើបអាចក្លាយជាអ្នកសារព័ត៌មានមួយដែលខ្លាំង។ ដូចនេះសម្រាប់មន្ត្រី នៃក្រសួងព័ត៌មានទាំង៥អគ្គនាយកដ្ឋាន ចំណុះឲ្យក្រសួងព័ត៌មាន ត្រូវចេះសាមគ្គីគ្នា ចែករំលែកបទពិសោធន៍ចែករំលែកព័ត៌មានគ្នាទៅវិញទៅមក ដើម្បីរួមគ្នាប្រឆាំងនៅព័ត៌មានមិនពិត ជូនដល់ប្រជាពលរដ្ឋ។

ឯកឧត្ដម​ ខៀវ កាញារីទ្ធ បានថ្លែងយ៉ាងដូច្នេះថា «ការងារព័ត៌មានមិនអាចធ្វើម្នាក់ឯងបានទេ វាទាមទារយើងត្រូវតែសហការគ្នា។ ខ្ញុំតែងនិយាយថា ព័ត៌មានគឺជាការផ្លាស់ប្ដូរដំណឹង ការបន្តគ្នាទៅវិញទៅមក ទើបយើងមានឥទ្ធិពល ខ្លាំង។ នៅថ្ងៃនេះដែរម្នាក់ៗអាចធ្វើជាអ្នកផ្សព្វផ្សាយមួយ មានដូចជា facebook instagram tiktok អ៊ីចឹងបានគឺទាមទារនូវការប្រើប្រាស់ព័ត៌មានរបស់យើងមិនមែន តែទូរទស្សន៍ផ្សាយទទួលទូរទស្សន៍ចប់ទេ យើងត្រូវផ្សាយតាម វេបសាយ តានបណ្ដាញផ្សេងៗ»។

សូមបញ្ជាក់ថា សម្រាប់ពិធីផ្សព្វផ្សាយ និងចែករំលែកចំណេះដឹងដល់មន្ត្រីរាជការក្របខ័ណ្ឌថ្មីឆ្នាំ២០២៣ ចំនួន៧០នាក់នេះ ក្នុងគោលបំណងដើម្បីស្វែងយល់ពីសហលក្ខន្ដិកៈមន្ត្រីរាជការស៊ីវិល និងច្បាប់ស្ដីពីរបបសារព័ត៌មាន៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!