ទាន់ហេតុការណ៍
តើលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង កំពុងគិតអ្វី.? ខណៈលៀសឆាការាប់សិបតោនក្រុមឈ្មួញកំពុងលើកឡើងលើរថយន្តដឹកចេញទៅលក់ឆ្លងដែនបានយ៉ាងរលូន ហេតុអ្វីមិនបង្ក្រាបសោះ.. - នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ

លោកអភិបាលរងខេត្តពោធិ៍សាត់ ពៅ ពិសិដ្ឋ មិនព្រមដោះស្រាយតាមការស្នើសុំពលរដ្ឋ ១២គ្រួសារ បែជាសម្រេចឱ្យបិទផ្លូវទៅវិញ

លោកអភិបាលរងខេត្តពោធិ៍សាត់ ពៅ ពិសិដ្ឋ មិនព្រមដោះស្រាយតាមការស្នើសុំពលរដ្ឋ ១២គ្រួសារ បែជាសម្រេចឱ្យបិទផ្លូវទៅវិញ

ពោធិ៍សាត់៖ ប្រជាពលរដ្ឋចំនួនជាច្រើនគ្រួសារ កើតការខកចិត្ដ ថ្បិតលោក ពៅ ពិសិដ្ឋ អភិបាលររងខេត្ដពោធិសាត់ សម្រេចចិត្ដឱ្យបិទផ្លូវដែលពលរដ្ឋស្នើសុំបើកទៅវិញ។

ប្រជាពលរដ្ឋរស់ស្ថិតនៅភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២៣ បាននាំគ្នាធ្វើការស្នើសុំ ឯកឧត្ដម ខូយ រីដា អភិបាលខេត្ដពោធិ៍សាត់ ឱ្យជួយរកដំណោះស្រាយបើកផ្លូវជូនប្រជាពលរដ្ឋដើម្បីងាយស្រួលក្នុងធ្វើដំណើរ។

ស្រាប់តែនៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ លោក ពៅ ពិសិដ្ឋ អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ខូយ រីដា អភិបាលខេត្ដពោធិ៍សាត់ បានហៅលោក ដួង គឹមស៊ុន ដែលតំណាងប្រជាពលរដ្ឋទាំង ១២គ្រួសារ ឱ្យចូលរួមប្រជុំនៅសាលាខេត្ត ដើម្បីដោះស្រាយបញ្ហាបើកផ្លូវច្រក ដែលនៅសល់ ៤ម៉ែត្រ x ១៥ម៉ែត្រ ក្នុង ដូចដែលមានប្លង់សូរិយោដីខេត្ត ជាលទ្ធផលគឺផ្ទុយស្រឡះពីការស្នើសុំ និងក្ដីសង្ឃឹមរបស់ប្រជាពលរដ្ឋទៅវិញ ។ ដោយលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ដ បានប្រាប់ទៅលោក ដួង គឹមស៊ុន ថា សម្រេចបិទផ្លូវនោះ និងមិនបន្ដដោះស្រាយតទៅទៀតទេ។

តើមានរឿងអ្វីនៅពីក្រោយហេតុការណ៍នេះ បានជាលោក ពៅ ពិសិដ្ឋ ទើបហ៊ានសម្រេចបិទបែបនេះ?

គួរលឹកផងដែលថា រឿងរាវប្រជាពលរដ្ឋបានស្នើសុំនោះ បានអូសបន្លាយអស់រយៈពេលជាង ៧ឆ្នាំមកហើយ តែពុំមានការដោះស្រាយណាមួយទទួលបានជាផ្លែផ្កានោះទេ។

តាមប្រភពច្បាស់ការមួយពីប្រជាពលរដ្ឋ បានបង្ហើបប្រាប់ថា សារព័ត៌មានយើងថាស្រ្ដីដែលសាងសងផ្ទះបិទផ្លូវមួយខ្សែនោះ មានឈ្មោះ សឿន កុសលនារី មានតួនាទីជាមន្ដ្រីជាប់កិច្ចសន្យានៅមន្ទីកិច្ចការនារី ខេត្ដពោធិ៍សាត់  ដែលបានទាមទារប្រាក់ ៤០០០០ ដុល្លាជាថ្នូរនិងការរុះរើបើកផ្លូវ និងឈ្មោះ តាំង សេងលាប ដែលបានយកផ្លូវធ្វើជាអាជីវកម្មផ្ទាល់ផងដែរ។

ក្រោយពីទទួលបាន ដំណឹងគួរឱ្យតក់ស្លត់បែបនេះ ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅក្នុងភូមិពាញែក២ បានជ្រួលច្របល់ ខកចិត្ត ត្បិតអីទៅជាបែបនេះទៅវិញ? ហើយក៏បាន ទូរស័ព្ទទៅសួរ ឯកឧត្ដម ខូយ រីដា ដោយមានការសង្ស័យ និងមិនអស់ចិត្ដនោះ ស្រាប់តែ ឯកឧត្ដម ខូយ រីដា អភិបាលខេត្ដបានប្រាប់ថា គាត់ពុំបានបញ្ជាឱ្យមានការបិទផ្លូវ ដូចដែលការលើកឡើងនោះទេ។

តើលោក ពៅ ពិសិដ្ឋ មានអ្វីលាក់បាំងមែនទេ? ហើយថែមទាំងអនុវត្ដខុសពីការពិតដូច្នេះ? នៅថ្ងៃទី១៥ ខែសីហា ដដែលស្ថិតក្នុងអង្គប្រជុំនោះ ដែលមានអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធ លោក ពៅ ពិសិដ្ឋ បានលើកឡើងថា គឺសម្រេចបិទត្រឹម ៤ម៉ែត្រគុណនឹង ១៥ម៉ែត្រ តាមបុគ្គលម្នាក់ លោកស្រី សឿន កុសលនារី ដោយសម្អាងលើច្បាប់ផ្សេងៗ និងមិនចាំបាច់ត្រូវបើកនោះទេ ព្រោះប្រជាពលរដ្ឋដែលតវ៉ានោះមានផ្លូវធ្វើចរាចរណ៍ហើយ។

លោកបានបន្តថា ផ្លូវច្រកខាងលើ គឺជាផ្លូវគ្រោងដែលគូសថ្មីរបស់សូរិយោដី មិនមែនជាផ្លូវចាស់ដែលមានស្រាប់ទេ ដូចនេះអាជ្ញាធរខេត្តមានសិទ្ធិគ្រប់គ្រាន់ក្នុងការបិទផ្លូវនោះវិញ។

ដោយឡែកលោក ឱន សទ្ធា ប្រធានមន្ទីរសូរិយោដីខេត្តពោធិ៍សាត់ បែរជានិយាយស្របថា ផ្លូវច្រកនេះពិតជា ផ្លូវគ្រោងដែលគូសថ្មីរបស់សូរិយោដីពិតប្រាកដមែន។ ការលើកឡើងដូចនេះផ្ទុយ ស្រឡះពីការលើកឡើងរបស់ លោកឱ សទ្ធា  ដូចមានក្នុងកំណត់ហេតុប្រជុំដោះស្រាយកន្លងមក ដែលដឹកនាំលោក ចេង ឡៃ អភិបាលរងខេត្ត និងជាអតីតប្រធានមន្ទីរសូរិយោដីខេត្តពោធិ៍សាត់ ដែលលោកប្រធានមន្ទីរថាផ្លូវច្រកនេះជាផ្លូវចាស់ ផ្ទះកើតក្រោយផ្លូវ ដែលធ្លាប់ទទួលការដោះស្រាយវិវាទផ្លូវច្រកនេះកន្លងមក ។

កាន់តែក្ដៅហើយពេលនេះ ប្រជាពលរដ្ឋទាំងជាច្រើនគ្រួសារ សម្ដែងការមិនពេញចិត្ដចំពោះចំណាត់ការរបស់លោក ពៅ ពិសិដ្ឋ ដែលសម្រចឱ្យមានការបិទផ្លូវ ហើយឱ្យឈប់មានការតវ៉ាលើរឿងសុំបើកផ្លូវនេះ។

ប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ រង់ចាំមើលថាតើ ឯកឧត្តម  ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្ត នឹងអាចដោះស្រាយវិវាទសុំបើកផ្លូវច្រកនេះ បានដែលឬទេ? ប្រជាពលរដ្ឋ នៅតែមានក្ដីសង្ឃឹមយ៉ាងមុតមាំបំផុតចំពោះ ឯកឧត្ដម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត នឹងជួយដោះស្រាយជូនប្រជាពលរដ្ឋជាក់ជាមិនខានឡើយ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!