ខេត្តព្រះវិហារ៖ មួយរយៈពេលកន្លងមកថ្មីនេះគេសង្កេតឃើញមានអ្នកសារព័ត៌មានជាច្រើនអង្គភាពបានធ្វើការផ្សព្វផ្សាយរិះគន់ដើម្បីស្ថាបនាទៅលើអាជ្ញាធរមានសមត្ថកិច្ចនិងមន្ត្រីជំនាញដែលពាក់ព័ន្ធក្នុងការជំរុញឲ្យមានការបង្ក្រាបបទល្មើសដឹកជញ្ជូនផលអនុផលព្រៃឈើក៌ដូចជាបទល្មើសផ្សេងៗក្នុងមួយយប់ៗរាប់សិបរថយន្តក្នុងខេត្តព្រះវិហារផងដែរ ក៌ប៉ុន្តែការផ្សព្វផ្សាយឬសេចក្តីជូនដំណឹងទាំងអស់នេះបែជាសមត្ថកិច្ចឬមន្ត្រីជំនាញពាក់ពាន់ទាំងនោះហាក់បីដូចជាធ្វើមិនដឹងមិនលឺទោះខិតខំផ្សព្វផ្សាយជូនដំណឹងភាពដ៌ដែលៗយ៉ាងណាក៌ដោយក៌សមត្ថកិច្ចឬមន្ត្រីជំនាញប្រចាំគោលដៅនៅតែបន្តបើកភ្លើងខៀវឲ្យក្រុមឈ្មួញធ្វើសកម្មភាពដឹកជញ្ជូនបទល្មើសផលអនុផលព្រៃឈើរៀងរាល់យប់ថ្ងៃទៅវិញកក្តាត្រង់នេះសរបញ្ជាក់ឲ្យឃើញច្បាស់ថាដោយសារតែបានទទួលផលប្រយោជន៍ពីរក្រុមឈ្មួញភ្លេចតួនាទីក្នុងការទប់ស្កាត់ឬបង្ក្រាបអស់រលីងទៅហើយ។
ជាក់ស្តែងនៅយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ គេឃើញមានរថយន្តដឹកជញ្ជូនផលអនុផលព្រៃឈើតាមបណ្តោយផ្លូវជាតិលេខ៦២ ដោយមិនមានការទប់ស្កាត់ពីមន្ត្រីជំនាញនោះឡើយ។
តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ការដឹកជញ្ជូនផលអនុផលព្រៃឈើពីសំណាក់ក្រុមឈ្មួញដោយគ្មានលិខិតអនុញាតច្បាប់ស្តីពីព្រៃឈើ ចំណែកសមត្ថកិច្ចតាមដងផ្លូវនិង ជំនាញសង្ស័យត្រូវបានលេបថ្នាំប៉ារ៉ាសេតុមុលត្រជាក់ភ្នែកដេកលង់ស្ពឹកស្រពន្ធដៃជើងធ្វើឲ្យជាប់ត្រគៀកងាកមិនរួច អស់ហើយ ទើបមិនមានវិធានការទប់ស្កាត់ឬបង្ក្រាបទាល់តែសោះនោះ។
សូមបញ្ជាក់ថាកន្លងមកថ្មីៗនេះដោយមានបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាល នឹងអនុវត្តន៍ទៅតាមបទបញ្ជារបស់នាយឧត្តមសេនិយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម គីម រិទ្ឋី អភិបាលខេត្តព្រះវិហារ ឯកឧត្តម កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៈវិហារ បញ្ជាអោយសមត្ថកិច្ចនៅទូរទាំងខេត្ត ជាពិសេសសមត្ថកិច្ចតាមដងផ្លូវជាតិលេខ៦២ ចេញប្រតិបត្តិការតាមដាន រុករកបង្ក្រាបបទល្មើសធនធានធម្មជាតិអោយមានប្រសិទ្ឋភាព។ ប៉ុន្តែបទបញ្ជាថ្នាក់ដឹកនាំកន្លងទៅនោះ បែជាសាបដូចទឹកទន្លេមេគង្គទៅវិញ ដោយហេតុថាការដឹកជញ្ជូនផលអនុផលព្រៃឈើពីសំណាក់ក្រុមឈ្មួញនៅតែកើតមានជារៀងរាល់ថ្ងៃយប់ដ៏ដែរ ។
មិនត្រឹមតែប៉ុណ្ណឹងនៅមានរថយន្តដឹកជញ្ជូនផលអនុផលព្រៃឈើរបស់មេឈ្មួញជាច្រើនទៀតនៅមិនទាន់បានបង្ក្រាបនៅឡើយ៕