ទាន់ហេតុការណ៍
តើលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង កំពុងគិតអ្វី.? ខណៈលៀសឆាការាប់សិបតោនក្រុមឈ្មួញកំពុងលើកឡើងលើរថយន្តដឹកចេញទៅលក់ឆ្លងដែនបានយ៉ាងរលូន ហេតុអ្វីមិនបង្ក្រាបសោះ.. - នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ

លោក ហន ភក្កី អភិបាលរងខេត្តកំពង់ស្ពឺ អញ្ជើញចូលរួមពិធីប្រកាសតែងតាំងមន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ..!!

លោក ហន ភក្កី អភិបាលរងខេត្តកំពង់ស្ពឺ អញ្ជើញចូលរួមពិធីប្រកាសតែងតាំងមន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ..!!

ខេត្តកំពង់ស្ពឺ÷ នារសៀលថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម ហន ភក្តី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោកជំទាវ ម៉ែន សុីនួន ប្រធានមន្ទីរព័ត៌មាន បានអញ្ជើញចូលរួមប្រកាសតែងតាំងមន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ និងមានលោក លោកស្រី អនុប្រធានមន្ទីរ ប្រធានការិយាល័យ ព្រមទាំងមន្រ្តីរាជការជាច្រើនរូបទៀត។

ឯកឧត្តម ហន ភក្តី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺមានប្រសាសន៍ផ្ដាំផ្ញើក្នុងពិធីប្រកាសតែងតាំងមន្ត្រីរាជការថា÷ គជអប និងកាត់មន្ទីរ អង្គភាពមួយចំនួន ឲ្យចូលក្របខ័ណ្ឌរដ្ឋបាលខេត្តនាពេលអនាគត។ ហើយមន្ទីរ អង្គភាពទាំងនោះ និងច្បាច់បញ្ចូលគ្នា ដូចរដ្ឋបាលក្រុង ស្រុកអនុវត្តកន្លងមក។ រាជ រដ្ឋាភិបាល ធ្វើដូច្នេះ គឺដូចបណ្ដាប្រទេសនានានៅលើពិភពលោកដែរ រដ្ឋបាលថ្នាក់ជាតិ ធ្វើតែគោលនយោបាយទេ ឯរដ្ឋបាលថ្នាក់ក្រោមជាតិ គឺអនុវត្តគោលនយោបាយ ហើយនេះគឺជារឿងថ្មី។ ជាក់ស្ដែងខេត្តកំពង់ស្ពឺយើង គឺមានមន្ទីរសុខាភិបាលមួយហើយដែលនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្ត ហើយរាល់ការតែងតាំងប្រធាន អនុប្រធាន និងមន្ត្រីរបស់មន្ទីរសុខាភិបាល ត្រូវបានតែងតាំង ផ្លាស់ប្ដូរតួនាទី មុខតំណែង ដោយដីការរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ។

ថ្លែងនៅក្នុងពិធីប្រកាសតែងតាំង មន្ត្រីរាជការនៃមន្ទីរព័ត៌មាន ឯកឧត្តម ហន ភក្តី ដោយឯកឧត្តមជឿយ៉ាងមុតមាំថា មន្ត្រីទើបតែងតាំងមុខងារថ្មី និងខិតខំបំពេញការងារតាមតួនាទីភារកិច្ច។ ហើយមន្ត្រីដែលពុំទាន់បានប្រកាសតែងតាំង សូមបន្តខិតខំធ្វើកិច្ចការ និងអនុវត្តតាមបទបញ្ជាផ្ទៃក្នុង របស់មន្ទីរអង្គភាពរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន មុខតំណែង និងតួនាទី នឹងរង់ចាំប្រកាសតែងតាំងឲ្យមន្ត្រី ជាបន្តបន្ទាប់ទៀតផងដែរ។

គួរបញ្ជាក់ផងដែរថា÷ សម្រេចតែងតាំងមន្រ្តីរាជការចំនួន ០៨រូប ឱ្យកាន់មុខតំណែងជាអនុប្រធានមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ ១រូប មុខតំណែងជាប្រធានការិយាល័យ ២រូប មុខតំណែងអនុប្រធានការិយាល័យ ៣រូប និងផ្ទេរភារកិច្ចអនុប្រធានការិយាល័យ ១រូប៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!