ខេត្តកំពត៖ តើពិតទេលោក ប៉ោ យ៉ា អធិការនគរបាលស្រុកឈូក ខេត្តកំពត ខណៈពលរដ្ឋដាក់ការសង្ស័យថាលោកជាអ្នកនៅពីក្រោយក្នុងការបើកល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ដើម្បីកៀងគរក្រុមអ្នកញៀនល្បែងឲ្យមកប្រមូលផ្ដុំគ្នាលេងស្រែកហូរកញ្ជ្រាវយ៉ាងទ្រហឹងអ៊ឹងកងយ៉ាងរំពងភូមិដោយមិនខ្លាចញញើតនិងច្បាប់បន្តិចសោះ។
សេចករាយការណ៍បានឲ្យដឹងថាមានទីតាំងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញដ៏ធំមួយកន្លែងនៅក្បែរវត្តម្រះព្រៅ ស្ថិតនៅភូមិដូនយ៉យ ឃុំដូងយ៉យ ស្រុកឈូក ខេត្តកំពត
កំពង់បើកដំណើរការទទួល ក្រុមអ្នកញៀនល្បែងគ្រប់មជ្ឈដ្ឋានមកលែងយ៉ាងច្រើនកុះករ និងស្រែកហ៊ោរកញ្ជ្រៀវ យ៉ាងអណាធិបតេយ្យដោយមិនគោរពនៅគោលនយោបាយរបស់រាជរដ្ឋាភិបាលនោះឡើយ។
សូមរំលឹកថា: កាលនៅថ្ងៃទី១៧ខែកញ្ញា ឆ្នាំ២០២៣ បានកន្លងទៅនេះ ប្រមុខរាជរដ្ឋាភិបាល បានដាក់បទបញ្ជាឲ្យអភិបាលរាជធានី ទាំង២៥ ខេត្ត ក្រុង ដែលតម្រូវឲ្យបង្រ្កាប!ទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង…
ប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា: បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណាមិនហានក្នុងការទប់ស្កាត់ និងបង្ក្រាប!ទីតាំងបនល្បែងស៊ីសងខុសច្បាប់ នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ!អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ!និងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង។
ដោយឡែកលោក ប៉ោ យ៉ា អធិការនគបាលស្រុកឈូក មិនបានគោរពនៅបទបញ្ជានោះទេ បែរជាចូលរួមចំណែកនៅពីក្រោយក្នុងការបើកល្បែងស៊ីសងជល់មាន តាមប្រព័ន្ធអនឡាញខុសច្បាប់ នៅក្នុងដូនយ៉យ ឃុំដូងយ៉យ ស្រុកឈូក ផ្ទុយពីគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ព្រោះល្បែងស៊ីសងគឺជាដើមចមនៃការអោយមានចោរលួច ចោរប្លន់ ចោរឆក់ សម្លាប់ ហិង្សាក្នុងគ្រួសារ និងភាពអសន្តិសុខផ្សេងៗ។
ពាក់ព័ន្ធនឹងទីតាំងល្បែងខាងលើនេះ លោកនាយប៉ុស្តិ៍រដ្ឋបាលឃុំដូនយ៉យ បានឱ្យដឹងថាលោករង់ចាំតែបទបញ្ជាពីលើទេឱ្យតែមានបទបញ្ជាលោកចុះទៅបិទភ្លាម ព្រោះរាល់ថ្ងៃលោកពិបាកណាស់ពាក់ព័ន្ធនឹងល្បែងស៊ីសង ហើយលោកសំណូមពរអោយអ្នកសារព័ត៌មានចុះផ្សាយ និងផ្សាយភ្ជាប់ជាមួយនឹងលោកបានជំពាក់លុយគេចំនួន៥លានរៀលថ្លៃធ្វើប៉ុស្តិ៍រដ្ឋបាល និងប្រូស៊ីម៉ង់ចំនួន ៧២សន្លឹក ដែលគាត់បានទិញយកមកប្រក់កញ្ចុះក្នុងមួយសន្លឹកតម្លៃ៩០០០រៀល។
ទោះបីជាយ៉ាងណាក្តី មជ្ឈដ្ឋានមហាជន ទូទៅបាននាំគ្នា ធ្វើការសំណូមពរទៅឯកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងល្បែងជល់មាន់ខុសច្បាប់ តាមអនឡាញ ស្ថិតនៅក្នុងភូមិដូនយ៉យ ឃុំដូងយ៉យ ស្រុកឈូក ខេត្តកំពត ខាងលើនេះផង៕