ខេត្តកំពត÷ សេចក្តីរាយការណ៍បានឲ្យដឹងថា នៅក្នុងភូមិបឹងនិមល ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត កំពុងបើកលេងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញ ដើម្បីកៀងគរក្រុមអ្នកញៀនល្បែងឲ្យចូលមកលេងយ៉ាងពពាក់ពពូនជារាងរាល់ថ្ងៃ ខណ:នាយប៉ុស្តិ៍រដ្ឋបាលឃុំបឹងនិមល រក្សាភាពស្ងប់ស្ងាត់ ពលរដ្ឋដាក់ការសង្ស័យប្រហែលត្រូវថ្នាំសណ្តំអ្វីមួយ បានស្រវាំងភ្នែកមើលមិនឃើញ ទើបនាំគ្នាដើរបញ្ច្រាសទិស ផ្ទុយពីគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។
ជុំវិញទីតាំងល្បែងខាងលើនេះសង្ឃឹម ថាលោក ប៉ោ យ៉ា អធិការនគរបាលស្រុកឈូក មេត្តាយកចិត្តទុកដាក់ខ្ពស់ក្នុងការដឹកនាំកម្លាំងជំនាញរបស់ខ្លួនចុះពិនិត្យនិងស្រាវជ្រាវជាក់ស្ដែងដើម្បីធ្វើការបង្ក្រាបផងទាន ជៀសវាងគេងមិនលក់ធ្វើជាសម្រាន្តលក់៕