នៅទីស្នាក់ការបក្សស្រុកសាមគ្គីមុនីជ័យបានបើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនិតិកាលទី៧ ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯ.ឧ បណ្ឌិត អ៊ុក កោសា សមាជិកគណះកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារស្រុកសាមគ្គីមុនីជ័យ ឯ.ឧ នាក់ សើគីរីន និងមានការអញ្ជើញចូលរួមពីសំណាក់សមាជិកសមាជិការបក្សបក្សខេត្ត ស្រុក ឃុំ សរុបចំនួនប្រមាណ៤៥០ នាក់ នាថ្ងៃសុក្រ១រោច ខែស្រាពណ៌ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនិងថ្ងៃទី ០១ខែកញ្ញាឆ្នាំ២០២៣ ។
ឯកឧត្តមបណ្ឋិត អ៊ុក កោសា បានមានប្រសាសន៍ថា ៖ ដោយមានការចិត្តពីសំណាក់ តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ ពីសុខទុក្ខនិងបានរួមចំណែកនូវក្តីកង្វល់ផ្សេងៗជូនដល់សមាជិក សមាជិកា ក្នុងស្រុកសាមគ្គមុនីជ័យ ធ្វើឲ្យសមាជិក សមាជិកាគណបក្សរបស់យើងមានក្តីសង្ឃឹមយ៉ាងមុខមាំចំពោះថ្នាក់ដឹកនាំរបស់យើង ដោយមិនបានទុកឲ្យប្រជាពលរដ្ឋយើង នៅម្នាក់ឯងពេលជួបការលំបាកហើយមិនជួយដោះស្រាយនោះឡើយ ។
ឯកឧត្តមបណ្ឋិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដែលសមាជិក សមាជិកាគណបក្សរបស់យើងបានចូលរួម បោះឆ្នោត និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាយើង ធ្វើឲ្យគណបក្សប្រជាជនកម្ពុជាឈ្នះរហូត១២៥អាសនៈ នេះជាមោទនភាពបំផុត និងសូមបន្តគាំទ្រសកម្មភាពទាំងនេះនៅអាណត្តិក្រោយៗទៀត។
ប្រជាពលរដ្ឋទូទៅមានភាពសប្បាយរីករាយ ដោយបានរស់នៅក្នុងសុខសន្តិភាពពេញលេញ ក្រោម គោលនយោបាយ ឈ្នះ ឈ្នះ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាមហាក្សត្រនិងជាប្រធានគណបក្សប្រជាជនកម្ពុជា ឱ្យកាសមួយមិនអាចកាត់ថ្លៃបាន ក្នុងការអភិវឌ្ឍន៍ ប្រទេសជាតិមានការរីក ចម្រើនលើគ្រប់វិស័យ បានធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានការ ប្រែប្រួល រីកចម្រើន រួចផុតពីបន្ទាត់នៃភាពក្រីក្រ យ៉ាងឆាប់រហ័ស។ ចំណុចសំខានៗដែលធ្វើឱ្យប្រជាជនកម្ពុជា ក៏ដូចជា ពិភពលោកមានការ ចាប់អារម្មណ៍ បំផុតនោះគឺ៖
១.ការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព នៃការរីករាលដាលនៃជម្ងឺកូវីដ១៩ ដោយគោលនយោបាយចាក់ វ៉ាក់សាំង ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងមានវិធានការចាំបាច់មួយចំនួនទៀត ប្រកបដោយភាពទន់ភ្លន់ ម៉ឺងម៉ាត់បត់បែនរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបើកឱ្យ ដំណើរការ សេដ្ឋកិច្ច គ្រប់វិស័យឡើងវិញនៅខែវិច្ឆិកា ឆ្នាំ២០២២ ធ្វើឱ្យសេដ្ឋកិច្ចជាតិទាំងមូលស្ទុះងើបឡើងវិញ បន្ទាប់ពីជួបវិបត្តិក្នុងអំឡុងពេលនៃការរីករាលដាល នៃជម្ងឺកូវីដ១៩ ធ្វើឱ្យប្រជាពលរដ្ឋបង្ហាញនូវ ទឹកចិត្តសប្បាយ រីករាយក្រៃលែង។
- ២. ការរៀបចំសង្ក្រាន្តឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ កន្លងមកនេះ បានធ្វើព្រមគ្នានៅតាមភូមិ សាលារៀន វត្តអារាម នៅទូទាំងស្រុក ការដើរលេងកំសាន្តតាមរមណីដ្ឋាននានា ប្រកបដោយសុខសុវត្ថិភាព ដែលយើងត្រូវខកខាន ៣ឆ្នាំកន្លងមកដោយសារការរីករាលដាលនៃជម្ងឺកូវីដ១៩។
៣. ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានធ្វើឱ្យពិភពលោក ស្គាល់កម្ពុជាកាន់តែច្បាស់ថែមទៀត តាមរយៈនៃការរៀបចំដ៍ល្អឥតខ្ចោះ ដែលក្នុងតំបន់គ្មានប្រទេសណាធ្វើ បានល្អដូច នេះឡើយ ធ្វើឱ្យប្រជាជនកម្ពុជាពិតជាមានមោទនៈភាពយ៉ាងក្រៃលែងចំពោះប្រទេសជាតិខ្លួនដែល ទើបងើបពី សង្គ្រាម ហើយ ថ្នាក់ដឹកនាំយើងធ្វើបានយ៉ាងល្អដូចនេះ។
ឯកឧត្តមបណ្ឋិត អ៊ុក កោសា បានលើកឡើងបន្តទៀតថា៖ ទិសដៅជាអទិភាពសម្រាប់អនុវត្តបន្ត ត្រូវពង្រឹងការងារ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ឱ្យកាន់តែប្រសើរថែមទៀត ដោយបង្ការទប់ស្កាត់ បង្រ្កាប ឱ្យបានទាន់ពេលវេលា រាល់បទល្មើសដែលកើតមាននៅមូលដ្ឋាននិង ត្រៀមសម្ភារៈ ថវិការ និងមធ្យោបាយ សម្ភារៈពាក់ព័ន្ធ សម្រាប់ជួប សំណេះសំណាលជាមួយសមាជិកបក្ស និងក្រុមបក្ស ។
ឯកឧត្តមបណ្ឋិត បានណែនាំឲ្យមន្រ្តីជំនាញត្រូវចុះធ្វើសម្រង់ស្ថិតិប្រជាពលរដ្ឋដល់អាយុសម្រាប់ចុះឈ្មោះបោះឆ្នោតក្នុងខែតុលាឆ្នាំ២០២៣ ធ្វើបញ្ជីបច្ចុប្បន្នភាពសមាជិកបក្ស សៀវភៅគ្រួសារបក្សតាមប្រព័ន្ធIT៕