ទាន់ហេតុការណ៍
តើលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង កំពុងគិតអ្វី.? ខណៈលៀសឆាការាប់សិបតោនក្រុមឈ្មួញកំពុងលើកឡើងលើរថយន្តដឹកចេញទៅលក់ឆ្លងដែនបានយ៉ាងរលូន ហេតុអ្វីមិនបង្ក្រាបសោះ.. - នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ

ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះការខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់ ដែលបានបំពេញភារកិច្ចកន្លងមក និងសូមលើកទឹកចិត្តឱ្យបន្តនិរន្តរភាព និងបង្កើនប្រសិទ្ធភាពតទៅមុខទៀត”

ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះការខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់ ដែលបានបំពេញភារកិច្ចកន្លងមក និងសូមលើកទឹកចិត្តឱ្យបន្តនិរន្តរភាព និងបង្កើនប្រសិទ្ធភាពតទៅមុខទៀត”

ប្រសាសន៍លើកឡើងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ​ សំអាល់ នៅក្នុងកិច្ចប្រជុំជីវភាពរបស់ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់ ដើម្បីពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារអគ្គាធិការកិច្ច និងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានអនុវត្ត និងកំណត់ទិសដៅការងារអនុវត្តបន្ត នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថា ការពង្រឹងមុខងារសាធារណៈ គឺជាការងារអាទិភាពដើម្បីបន្តនិរន្តភាពរដ្ឋបាលទំនើប។ អគ្គាធិការដ្ឋាន ត្រូវសម្របសម្រួលជាមួយអគ្គនាយកដ្ឋានរដ្ឋបាល និងអគ្គនាយកដ្ឋានជំនាញទាំងអស់ ដើម្បីបង្កើនប្រសិទ្ធភាពដំណើការក្រសួង ដោយឈរលើស្មារតីសាមគ្គីភាព និងការលើកទឹកចិត្តបន្ថែម តាមរយៈការប្រលងប្រណាំងពីប្រសិទ្ធភាពការងារនៅក្នុងនាយកដ្ឋាន និងអគ្គនាយកដ្ឋានទាំងអស់។ តាមរយៈកម្មវិធីនេះ នឹងក្លាយជាទម្លាប់ថ្មី ក្នុងការពត់ទម្លាប់ការងាររបស់មន្រ្តី និងស្ថាប័នរបស់យើងឱ្យកាន់តែមានភាពកក់ក្តៅ និងទំនុកចិត្ត តាមរយៈពាក្យស្លោក “ទូកទៅកំពង់នៅ”។

បន្ថែមពីនេះ ឯកឧត្តម បានជំរុញឱ្យគ្រប់អគ្គនាយកដ្ឋានទាំងអស់រួមគ្នា រៀបចំការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ តាមរយៈការប្រើប្រាស់ប្រព័ន្ធឌីជីថលទំនើប និងបន្តពង្រឹងសមត្ថភាពមន្រ្តីជំនាញ និងគ្រប់ភាគីពាក់ព័ន្ធរួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការបណ្តុះបណ្តាល និងផ្សព្វផ្សាយបន្ថែម ទាំងជំនាញបច្ចេកទេស និងភាពជំនាញ ភាពជាអ្នកដឹកនាំ ដោយសហការជាមួយសាលាភូមិន្ទរដ្ឋបាល និងសាលាបណ្តុះបណ្តាលដែលមានស្រាប់។
#ប្រជុំជីវភាព #អគ្គាធិការដ្ឋាន #មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ #ដំណេីរការរដ្ឋបាល #របៀបរបបការងារ #ការបណ្តុះបណ្តាល​ #ការអប់រំផ្សព្វផ្សាយ #លិខិតបទដ្ឋានគតិយុត្ត #គោលនយោបាយ
#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់
#MLMUPC

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!