ខេត្តកណ្ដាល÷ ជនសង្ស័យចំនួន០២នាក់ត្រូវបានកម្លាំងនគរបាលស្រុកកៀនស្វាយ ចាប់ឃាត់ខ្លួន ខណៈដែលក្រុមជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូជនរងគ្រោះជិះគេចខ្លួនបានពាក់កណ្ដាលផ្លូវ។
ការចាប់ឃាត់ខ្លួនក្រុមជនសង្ស័យលួចម៉ូតូទាំង០២នាក់ធ្វើឡើងក្រោយពីបានទទួលបណ្ដឹងតាមទូរសព្ទពីជនរងគ្រោះ
កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០៩និង៤៥នាទី ថាមានជនសង្ស័យធ្វើសកម្មភាពលួចម៉ូតូចេញពីចំណុចភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ភ្លាមនោះកម្លាំងនគរបាលស្រុកកៀនស្វាយសហការជាមួយកម្លាំងប៉ុស្តិ៍ឃ្លាំមើលតាមបណ្ដោយផ្លូវជាតិលេខ០១ បានឃើញជនសង្ស័យចាប់ឃាត់ខ្លួននៅចំណុចផ្សារគគី។
នគរបាលស្រុកកៀនស្វាយបាននិយាយដឹងថា ក្រុមជនសង្ស័យដែលឃាត់ខ្លួនបានមានចំនួន០២នាក់
នៅភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ចំណែកឯជនរងគ្រោះ÷០១នាក់ឈ្មោះចេង រតនា ហៅតុង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
នគរបាលស្រុកកៀនស្វាយបាននិយាយឲ្យដឹងទៀតថា÷ សម្ភារះបាត់បង់រួមមាន៖
១.ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ឡើងតែម២០២២ ពាក់ផ្លាកលេខ កណ្តាល 1AH-2144 ។
ចំណែកឯវត្ថុតាងកម្លាំងនគរបាចាប់យករួមមាន÷
១.ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ឡើងតែម២០២២ ពាក់ផ្លាកលេខ កណ្តាល 1AH-2144 (ជារបស់ជនរងគ្រោះ) ។
២. ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៧ ពាក់ផ្លាកលេខ ភ្នំពេញ 1GL-4564 (ជារបស់ជនសង្ស័យ) ។
នគរបាលស្រុកកៀនស្វាយបាននិយាយឲ្យដឹងបន្ថែមទៀតថា មុនពេលកើតហេតុនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០៩:៤៥នាទី ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ បិទតែម២០២២ ពាក់ផ្លាកលេខ កណ្ដាល 1AH-2144 មកពីផ្សារជ្រោយដង រួចក៏ចតម៉ូតូនៅមុខផ្ទះរបស់ខ្លួនលក់គ្រឿងអគ្គិសនីដោយទុកសោនៅជាប់និងម៉ូតូ ហើយក៏ដើរចូលទៅក្នុងផ្ទះមួយភ្លែតពេលនោះជនរងគ្រោះក្រឡេកមើលមកក្រៅផ្ទះក៏ឃើញមានជនសង្ស័យម្នាក់ពាក់អាវផ្កា រាងស្គម ពាក់មួកសុវត្ថិភាពពណ៌សអង្គុយនៅលើម៉ូតូរបស់ជនរងគ្រោះភ្លាមនោះជនរងគ្រោះស្មានថាអ្នកមកទិញគ្រឿងអគ្គិសនីក៏ដើរចេញទៅបំរ៉ុងសួរនាំពេលដើរទៅជិតជិតដល់ស្រាប់តែជនសង្ស័យបានជិះម៉ូតូជនរងគ្រោះឡើងមកភ្នំពេញ ឃើញដូច្នេះជនរងគ្រោះបានស្រែកថាចោរៗ និងទូរសព្ទប្ដឹងសមត្ថកិច្ចនគរបាលស្រុកកៀនស្វាយ។
នគរបាលស្រុកកៀនស្វាយបាននិយាយឲ្យដឹងបន្ថែមទៀតថាក្រោយពីទទួលបានបណ្ដឹងភ្លាម កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌស្រុកកៀនស្វាយ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍តាមបណ្ដោយផ្លូវជាតិលេខ០១ រហូតមកដល់ចំនុចផ្សារគគីរ ឃាត់ខ្លួនជនសង្ស័យបានពីរនាក់ យកមកសាកសួរ ក្រោយពីសាកសួររួចជនសង្ស័យ.!
-ឈ្មោះថា វណ្ណនុត ភេទប្រុស បានសារភាពថា÷ ខ្លួនបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ125 ពណ៌ខ្មៅ ផលិតឆ្នាំ ២០១៧ ពាក់ផ្លាកលេខភ្នំពេញ 1GL 4564 ជាមួយឈ្មោះសេក ចាន់រ៉េត ភេទប្រុស ដោយឈ្មោះថា វណ្ណនុត ភេទប្រុសជាអ្នកឌុប ហើយជិះចេញពីសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យសំដៅទៅខេត្តព្រៃវែង លុះមកដល់ចំណុចរោងចក្រសួនឧស្សាហកម្មសំរោងធំក្នុងភូមិព្រែកត្រែង០២ ឃុំសំរោងធំ ស្រាប់តែជនសង្ស័យឈ្មោះសេក ចាន់រ៉េត ភេទប្រុសបានឱ្យឈ្មោះថា វណ្ណនុត ភេទប្រុស ឈប់ម៉ូតូហើយឈ្មោះសេក ចាន់រ៉េត ភេទប្រុស ចុះពីលើម៉ូតូដើរទៅយកម៉ូតូជនសង្ស័យជិះឡើងមកភ្នំពេញ ។
-ឈ្មោះសេក ចាន់រ៉េត ភេទប្រុសបានសារភាពថា÷ ខ្លួនបានបបួលឈ្មោះថា វណ្ណនុត ភេទប្រុស ជិះពីសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ សំដៅទៅខេត្តព្រៃវែង លុះមកដល់ចំណុចរោងចក្រសួនឧស្សាហកម្មសំរោងធំក៏ឃើញម៉ូតូមួយគ្រឿងម៉ាកហុងដាសេរ125 ពណ៌ខ្មៅ ស៊េរីឆ្នាំ2020 បិទតែម 2022 ពាក់ផ្លាកលេខ កណ្ដាល 1AH-2144 ឈប់ចតនៅមុខផ្ទះលក់គ្រឿងអគ្គិសនីដោយមានសោជាប់នៅនិងម៉ូតូឃើញដូចនេះជនសង្ស័យឈ្មោះសេក ចាន់រ៉េត ភេទប្រុសក៏បានដើរចូលទៅយកម៉ូតូជនរងគ្រោះជិះឡើងមកភ្នំពេញ ។
ក្រោយពីសួរនាំរួចកម្លាំងសមត្ថកិច្ចនគរបាលយុត្តិធម៌ស្រុកកៀនស្វាយសុំគោលការណ៍មេឃាត់ត់ខ្លួនជនសង្ស័យទាំងពីរនាក់បណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕