ទាន់ហេតុការណ៍
តើលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង កំពុងគិតអ្វី.? ខណៈលៀសឆាការាប់សិបតោនក្រុមឈ្មួញកំពុងលើកឡើងលើរថយន្តដឹកចេញទៅលក់ឆ្លងដែនបានយ៉ាងរលូន ហេតុអ្វីមិនបង្ក្រាបសោះ.. - នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ

អុញនោះគ្រាន់តែជួសជុសផ្លូវគ្រួសក្រហមប្រវែង៥៥០ម៉ែត្រ ចំណាយថវិកាអស់ជាង២០០លានរៀល ការចំណាយនេះពលរដ្ឋដាក់ការសង្ស័យថាមានការឃុបឃិត កន្ទេលធំបន្លំដេក..!!

អុញនោះគ្រាន់តែជួសជុសផ្លូវគ្រួសក្រហមប្រវែង៥៥០ម៉ែត្រ ចំណាយថវិកាអស់ជាង២០០លានរៀល ការចំណាយនេះពលរដ្ឋដាក់ការសង្ស័យថាមានការឃុបឃិត កន្ទេលធំបន្លំដេក..!!

ព្រះវិហារ÷ គម្រោងជួសជុលផ្លូវលំ០១ខ្សែមានប្រវែង៥៥០ម៉ែត្រ ទទឹង០៧ម៉ែត្រ (ដោយក្រុមហ៊ុន ជីវ គឹមឡុង) នឹងចំណាយថវិការអស់ជាង២០០.០១៤.០០០រៀល ប្រជាពរដ្ឋថាយកលុយរបស់រដ្ឋមកចំណាយខ្ជះខ្ជាយព្រោះការចំណាយខ្ពស់កប់ពពក់ ពួកគាត់ដាក់កាលសង្ស័យថាមានការឃុបឃិតជាប្រព័ន្ធរបៀបកន្ទេលធំបន្លំដេក មិនដឹងថាអាជ្ញាធរខេត្តបានដឹងហើយឬនៅទេ.?។

គម្រោងជួសជុលផ្លូវលំ០១ខ្សែ ប្រវែង៥៥០ម៉ែត្រនេះស្ថិតនៅភូមិឆែប១ ឃុំឆែបលិច ស្រុកឆែប ខេត្តព្រះវិហារ អនុវត្តន៍គម្រោងជួសជុលផ្លូវនឹងធ្វើកិច្ចសន្យាដោយក្រុមហ៊ុន ជីវ គឹមឡុង មូលនិធិឃុំសង្កាត់ឆ្នាំ២០២៣ ដែរចំណាយលុយរបស់រដ្ឋអស់ចំនួន២០០.០១៤.០០០រៀល ។

ជុំវិញការលើកឡើងខាងលើនេះនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ លោកស្រី ចក់ វ៉ាន់នឿន មេឃុំឆែប១ បានអោយដឹងថា រឿងដេញថ្លៃគម្រោងជួសជុលផ្លូវក្រាលគ្រួសក្រ
ហម១ខ្សែនេះលោកស្រីមិនមែនជាអ្នករៀបគម្រោងទេ គឺនៅខាងរដ្ឋបាលស្រុកឆែបជាអ្នករៀបចំ ចំណែកលោកស្រីគ្រាន់តែបានឯកភាពតែប៉ុណ្ណោះ លោកស្រី ចក់ វ៉ាន់នឿន បានដេញអោយអ្នកសាព៍ត័មានយើងសួលោកអភិបាលស្រុកឆែប ។

ចំណែក លោក ឡង់ សុបិន អភិបាលស្រុកឆែប បានអោយសារព័ត៌មានយើងដឹងថា រឿងផ្លូវ១ខ្សែនេះរដ្ឋបាលស្រុកមិនទាន់ទទួលបានផ្លូវពីក្រុមហ៊ុន ជីវ គឹមឡុង នៅលើយទេ រដ្ឋបាលស្រុកនៅមានគណៈកម្មាការត្រួតពិនិត្យនឹងវាយតម្លៃលើគុណភាពផ្លូវ ថាតើតម្លៃជាង២០០លានរៀល ជិតស្មើ៥ ម៉ឺនដុល្លារ អាចទទួលយកបានដែរឬអត់ ។

ប្រជាពលរដ្ឋបានឲ្យដឹងថាក្នុងស្រុកឆែប ការជួសជុលផ្លូវ ឬធ្វើផ្លូវថ្មី មានតែក្រុមហ៊ុន ជីវ គឹមឡុង តែមួយជាអ្នកធ្វើ អត់មានក្រុមហ៊ុនណាផ្សេងដេញថ្លៃបាន ចំណុចនេះដូចជាមិនសមសោះ ។

ប្រជាពលរដ្ឋបានឲ្យដឹងទៀតថាគម្រោងធ្វើផ្លូវថ្មី១ខ្សែទៀត នៅក្នុងឃុំម្លូព្រៃ១ ស្រុកឆែប មានប្រវែង២០២៩ម៉ែត្រ មានលូចំនួន៤កន្លែង នឹងដាក់សូឡា៤កន្លែងដែរជាផ្លូវធ្វើថ្មី ចំណាយថវិការអស់តែ២១១លានរៀលជាង អនុវត្តន៍គម្រោងដោយក្រុមហ៊ុនជីវ គឹមឡុងដូចគ្នា បើយើងប្រៀបធៀបទៅនឹងគម្រោងជួសជុលផ្លូវគ្រួសក្រហមប្រវែង ៥៥០ម៉ែត្រទទឹង៧ម៉ែត្រអស់ទឹកប្រាកចំនួន២០០.០១៤.០០០រៀលគម្រោងទាំងពីខុសគ្នាឆ្ងាយណាស់ ការចំណាយខុសគ្នាដូចមេឃនឹងដី តែទោះជាយ៉ាងណាក៍ដោយរឿងជួសជុលផ្លូវមួយខ្សែមានប្រវែង៥៥០ម៉ែត្រ ទទឹង៧ម៉ែត្រ ដែរចំណាយខ្ពស់កប់ពពកនេះទុកអោយខាងបច្ចេកទេសត្រួតពិនិត្យគុណភាពវាយតម្លៃ គេត្រួតពិនិត្យចុះ ។

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!