ខេត្តកណ្ដាល៖ ជុំវិញការបង្ហោះរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានរៀបរ៉ាប់បំភ្លឺ ជំនួសម្ចាស់កាស៊ីណូកាឡាក់ស៊ីជ្រៃធំ ក្នុងគណនីហ្វេសប៊ុកផេកមានឈ្មោះ ស្នងការដ្ឋានគនរគបាលខេត្ដកណ្ដាល – Police Commissatiat Kondal Provice កាលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅម្សិលមិញ មហាជន បានកើតការងើយឆ្ងល់យ៉ាងខ្លាំង និងដាក់ជាសំនួរថា ហេតុអ្វីបានជាក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាលចេញបំភ្លឺទៅវិញ។
អង្គភាពសារព័ត៌មានយើងខ្ញុំ សូមធ្វើការផ្សាយជូនសាធារណជន នូវសំណេរដើម និងខ្លឹមសារទាំងស្រុងតាមគណនីហ្វេសប៊ុកផេកដូចខាងក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល សូមមានកិត្ដិយស សូមតបជូនសាធារណជនទៅនឹងផេកហ្វេកហ៊ុកឈ្មោះ Flush News បានចុះផ្សាយជាវីឌីអូ និងខ្លឹមសារថា៖ កាស៊ីណូ កា.ឡាក់ស៊ីជ្រៃធំ គ្មានអា.ជ្ញាប័ណ្ណ ឬហួសសពុលភាព កំពុងបើកលេងយ៉ាងគគ្រឹ.កគគ្រែ.ង នៅជ្រៃធំ ព្រំ.ដែនកម្ពុជា។
ស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល សូមបញ្ជាក់ជូនសាធារណជនឲ្យបានជ្រាបថា៖ ក្រោយពីសមត្ថ.កិច្ចបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្ដទុកដាក់រួចបានឃើញថា ក្រុមហ៊ុនកាស៊ីណូកាឡាក់ស៊ីជ្រៃធំ ដែលមានទីតាំងនៅផ្លូវលេខ២១ ភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្ដកណ្ដាល គឺៈ
១. មានអាជា្ញ.ប័ណ្ណកាស៊ីណូ លេខ ០៨៥ គ ល ក ចេញដោយគណៈកម្មការគ្រប់គ្រងល្បែ.ងពាណិជ្ជកម្មកម្ពុជា និងមានសពុលភាព រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៦។
២. មានបង់ពន្ធប៉ាតង់ ឆ្នាំ២០២៣ ចំនួន ៣,០០០,០០០ (បីលានរៀល)
អាស្រ័យហេតុនេះ សូមសាធារណជនមេត្ដាជ្រាប និងកុំមានការភាន់ច្រឡំ។
នឹងមានភ្ជាប់នូវរូប ៣សន្លឹក ១. រូបថតចេញពីហ្វេកប៊ុកផេក Flust News ២. រូបអាជ្ញាប័ណ្ណកាស៊ីណូ ៣. រូបប័ណ្ណប៉ាតង់ របស់កាស៊ីណូកាឡាក់ស៊ី។
ចំពោះទីតាំងខាងលើ ពុំមានពលរដ្ឋខ្មែរដែលញៀនល្បែងចូលលេងដូចការចុះផ្សាយនោះទេ តែមានបុគ្គលិកជនជាតិខ្មែរ កំពុងបម្រើការងារជាបុគ្គលិកនៅទីនោះប្រាកដមែន។.. សូមទស្សនារូបភាពវីដេអូនិងស្ដាប់សម្លេងចេញពីខាងក្នុងកាស៊ីណូកាឡាក់ស៊ីជ្រៃធំ………….
តែទោះជាយ៉ាងនេះក្តីមហាជននៅតែគោរពស្នើសុំដល់ ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមឯកឧត្តមបង្កើតក្រុមការងារចុះស្រាវជ្រាវស៊ើបអង្កេត (កាស៊ីណូកាឡាក់ស៊ីជ្រៃធំ) តើមិនមានពលរដ្ឋខ្មែរចូលលេងដូចការបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងបត្រិកម្មរហ័ស នៃស្នងការដ្ឋានគនរបាលខេត្ដកណ្ដាលឬមួយយ៉ាងណា។
អង្គភាពសារព័ត៌មានយើងខ្ញុំ ផ្សាយចេញតាមការងើយឆ្ងល់របស់មហាជនតែប៉ុណ្ណោះ ពុំមានចេនា បំភ្លៃការពិត ឬធ្វើការចោទប្រកាន់នោះទេ និងធ្វើការផ្សាយចេញស្របតាមច្បាប់ស្ដីពីរបបសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន។