ខេត្តកណ្តាល៖ ក្រោយពីអង្គភាពសារព័ត៌មាន (ស្ថាបនា ធីវីអនឡាញ)ធ្វើការចេញផ្សាយពាក់ព័ន្ធរឿង ហាងលក់កាហ្វេរមួយកន្លែងដោយចោទថា មានអ្នកលក់ស្លៀកពាក់ខ្លីរត់តុ ព្រមទាំងមានជនជាតិវៀតណាមទៀតនោះ គឺការផ្សព្វផ្សាយរបស់សារព័ត៌មាននោះគឺជារឿងមិនពិត តើអង្គភាពសារព័ត៌(ស្ថាបនា ធីវីអនឡាញ) មានបំណងអ្វី.?។
ជាក់ស្តែងនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ
លោក ឌីន ម្ចាស់ហាងកាហ្វេយីហោ៤៤ នៅតាមបណ្តោយផ្លូវក្បាលសាឡាង ស្ឋិតនៅក្នុងភូមិកំពង់ចម្លង ឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល បាននិយាយឱ្យដឹងថា ការចុះផ្សាយរបស់អង្គភាពសារព័ត៌មាន(ស្ថាបនា ធីវីអនឡាញ) បានផ្សាយចោទប្រកាន់មកលើហាងកាហ្វេរបស់លោកទាំងបំពាន នឹងមិនមានប្រភពច្បាស់លាស់ខុសពីកាពិត ដែរធ្វើអោយមហាជនមានការយល់ច្រឡំនឹងបានធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះលោកដែរជាម្ចាស់ហាង ដែរអតិថិជនធ្លាប់គាំទ្រកន្លងមក ។លោក ឌិន ម្ចាស់ហាងកាហ្វេយីហោ៤៤បាននិយាយទៀតថា លោកបានបើកហាងកាហ្វេនេះយូរឆ្នាំហើយ មានអ្នករត់តុមែន មានស្ត្រីមែន ប៉ុន្តែលោកគោរពច្បាប់ណាស់ មិនដូចអ្វីដែលសារព័ត៌មានអង្គភាពនោះផ្សាយឡើយ។ មួយវិញទៀតអង្គភាពសារព័ត៌មាននោះ បានផ្សាយលើសពីការពិត ថាមានសិស្សានុសិស្សគេចសាលាមកហូបចុក លេងហ្គេមនៅកន្លែងរបស់លោក តើកន្លែងណាមួយបញ្ជាក់ថាសិស្សគេចសាលានោះ តើចំណុចកន្លែងណាដែលថា កូនសិស្សគេចសាលា.? សូមលោកចាងហ្វាងបញ្ជាក់ផង នៅក្នុងរូបភាពកាមេរ៉ាសុវត្ថិភាពបានចាប់យករូបភាព គឺស្ត្រីរត់តុ ស្លៀកពាក់ត្រឹមត្រូវ មិនដូចអ្វីដែរចាងហ្វាងម្នាក់នោះផ្សាយឡើយ។
ម្យ៉ាងទៀតធម្មតាអ្នកលក់ដូរតែងតែស្វាគមន៍ជានិច្ច ការទាក់ទាញ រាល់ភ្ញៀវដែលចូលមកដល់ហាង មិនថា សិស្សានុសិស្ស ក្មេង វ័យជំទង់ មនុស្ស ព្រះសង្ឃ តាជី យាយជី ជាដើម ម្ចាស់ទទួលស្វាគមន៍ជានិច្ច សំខាន់សេវាកម្មល្អ លក់ដូរមានអនាម័យស្អាត។
ចំណែកលោក អធិការនគរបាលស្រុកលើកដែកបានឱ្យដឹងថា ការផ្សព្វផ្សាយរបស់អង្គភាពមួយនោះ គឺផ្សាយរឿងមិនពិត ចោទប្រកាន់ម្ចាស់ហាងទាំងស្រុក ម្ចាស់ហាងកាហ្វេខាងលើ មានស្ត្រីជនជាតិវៀតណាម និងខ្មែររត់តុមែន គឺវៀតណាមនៅស្រុកខ្មែរយើង ហើយមិនមានបំរើសេវាកម្មផ្លូវភេទអីនោះដែរ៕