ទាន់ហេតុការណ៍
តើលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង កំពុងគិតអ្វី.? ខណៈលៀសឆាការាប់សិបតោនក្រុមឈ្មួញកំពុងលើកឡើងលើរថយន្តដឹកចេញទៅលក់ឆ្លងដែនបានយ៉ាងរលូន ហេតុអ្វីមិនបង្ក្រាបសោះ.. - នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ

បែកធ្លាយរឿងលោក តាប់ ម៉ាឡៃ ប្រធានមន្ទីរៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តកំពង់ស្ពឺ បន្ថយអាយុចូលនិវត្តន៍..

បែកធ្លាយរឿងលោក តាប់ ម៉ាឡៃ ប្រធានមន្ទីរៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តកំពង់ស្ពឺ បន្ថយអាយុចូលនិវត្តន៍..

ខេត្តកំពង់ស្ពឺ៖ តើលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដីនគររូបនីយកម្មនិងសំណង់ ត្រូវចាត់មន្ត្រីអធិការកិច្ចបើកការស៊ើបអង្កេតករណីលោកតាប់ ម៉ាឡៃ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តកំពង់ស្ពឺលេងប៉ាហ៊ីកែប្រវត្តិរូបថ្ងៃខែឆ្នាំកំណើតដើម្បីពន្យាពីចូលនិវត្តន៍នោះបានដែរឬទេ? មិនតែប៉ុណ្ណោះទង្វើរបស់លោកប្រធានមន្ទីរបែបនេះគឺត្រូវប្រឈមចំពោះមុខច្បាប់ថែមទៀតផង។

ប្រភពរាយការណ៍ថា លោក តាប់ ម៉ាឡៃ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណងនិងសុរិយោដីខេត្តកំពង់ស្ពឺបានរត់ការកែរ ឆ្នាំកំណើត ដើម្បីពន្យាអាយុចូលនិវត្តន៍ ខណៈនៅសល់ត្រឹមតែ៣ខែទៀតនឹងត្រូវចូលនិវត្តន៍បើតាមឆ្នាំកំណើតពិតប្រាកដ។

បើតាមសម្តីមន្ត្រីម្នាក់បំរើការងារនៅមន្ទីររៀបចំដែនដីរូបនីយកម្មនឹងសុរិយោដីខេត្តកំពង់ស្ពឺ សូមមិនបញ្ចេញឈ្មោះបានឲ្យ ដឹងថា តាមការពិលោកតាប់ ម៉ាឡៃ នៅសល់រយះពេលតែជាង៣ខែទៀតនឹងត្រូវដល់គ្រប់អាយុចូលនិវត្តន៍ដោយថ្ងៃខែឆ្នាំកើតពិតប្រាកដ របស់លោកតាប់ ម៉ាឡៃ ថ្ងៃទី៥ ខែ៧ ឆ្នាំ១៩៦៤ ស្រាប់តែឈ្មោះលោកតាប់ ម៉ាឡៃ នៅក្នុងតារាងទូទាត់ប្រៀវត្យប្រចាំ ខែសីហា ឆ្នាំ ២០២៣ កន្លងមកបែរជាឆ្នាំកំណើតលោកតាប់ ម៉ាឡៃ ថ្ងៃទី ៥ ខែ ៧ឆ្នាំ១៩៦៧ ទៅវិញ។ ពោលគឺបន្ថយអស់រយៈពេល ៣ ឆ្នាំទៀត មានន័យថា៣ឆ្នាំទៀតទើបលោកចូលនិវត្តន៍។

ប្រភពផ្ទៃក្នុងបានបន្តទៀតថា មន្ត្រីជាច្រើនដែលបំរើការ ងារនៅក្នុងមន្ទីររៀបចំដែនដីនគររូបនីយកម្មនិងសំណង់សុរិយោដីខេត្តកំពង់ស្ពឺម្នាក់ៗឆ្ងល់ថា សម័យនេះហើយនៅមានការប្តូអាយុរបៀបនេះបានទៀត។ បើប្រធានមន្ទីររបស់ពួកយើងអាចធ្វើរបៀបនេះបាន តើប្រធានអង្គភាពនានាត្រូវចូលនិវត្តន៍ជាបន្តបន្ទាប់នោះ មានអារម្មណ៍យ៉ាងណាដែរ។ តើទង្វើបែបនេះសមស្របដែរឬទេ? ឬ មួយថា លោកមានលុយអាចធ្វើអ្វីៗបានតាមអំពើចិត្ត។ គេនិយាយថា វាជាការឃុបឃិតគ្នាជាប្រព័ន្ធរវាងមន្ត្រីនៅសាលាខេត្តកំពង់ស្ពឺនិងក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ នៅមុនពេលដែល អតីតឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា ចាកចេញ។ យ៉ាងណាក៏ដោយក្រុមមន្ត្រី នៃមន្ទីរដែនដីខេត្តកំពង់ស្ពឺរំពឹងថា លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មិនបណ្ដោយឲ្យបញ្ហាអយុត្តិធម៌មួយនេះកើតនៅក្នុងស្ថាប័នលោកនោះឡើយ។ ជាងនេះទៅទៀតនៅក្នុងអំណាចដ៏យូរលង់របស់លោកតាប់ ម៉ាឡៃ នៅខេត្តកំពង់ស្ពឺនោះលោកប្រព្រឹត្តអំពើពុករលួយមិនគប្បីជាច្រើនណាស់មកហើយល្មមដើរចេញដោយអស់ចិត្តហើយ។ គេជឿថាប្រសិនបើមានការស៊ើបអង្កេតស្រាវជ្រាវឲ្យស៊ីជម្រៅនោះលោកតាប់ ម៉ាឡៃ មានបញ្ហាជាច្រើនរួមទាំងបញ្ហានៃការកែថ្ងៃខែឆ្នាំកំណើតនេះផង។

ពាក់ព័ន្ធនឹងការលើកឡើងខាងលើនេះដែរ អ្នកយកព័ត៌មានយើង តេទៅលោកតាប់ ម៉ាឡៃ ដើម្បីសួរនាំដែរ ប៉ុន្តែតេចូលមិនមានអ្នកទទួលទូរស័ព្ទ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!