ខេត្តក្រចេះ÷ ជនសង្ស័យចំនួន០២នាក់ត្រូវបានកម្លាំងនគរបាលស្រុកឆ្លូង ចាប់ឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរនិងរក្សាទុកនៅសារធាតុញៀនដោយខុសច្បាប់ ដោយមានការសង្ស័ងកម្លាំងនគរបាលចុះឆែកឆេឈានដល់ឃាត់ខ្លួនជនសង្ស័យនិងដកហូតថ្នាំញៀនចំនួន០៧កញ្ចប់ ។
ការចាប់ឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ នៅវេលាម៉ោង១៥.០០នាទី នៅចំណុចផ្ទះជនសង្ស័យ ស្ថិតនៅភូមិពង្រ១ ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ។
នគរបាលស្រុកឆ្លូងបានឱ្យដឹងថា ដោយមានការចង្អុលនែនាំ ពីលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តក្រចេះ នឹង គណៈបញ្ជាការឯកភាពស្រុក ដោយមានការសំរប សំរួល និតិវិធីពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្ត ក្រចេះ ។ដឹកនាំប្រតិបត្តិការបង្រ្កាប ដោយលោកវរះសេនីយ៍ឯក ឆុង តូរ៉ាន់ អធិការនគរបាលស្រុក កំលាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការ ណ៍ជាមួយ កម្លាំងប៉ុស្តិ៍រដ្ឋ បាលឃុំពង្រ និង កម្លាំងប្រជាការពារ បានចុះបង្រ្កាបករណីជួញដូរនឹងរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់នៅចំណុចផ្ទះឈ្មោះ ស្លេះ សប់អី ស្ថិតនៅភូមិពង្រ១ ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ។
នគរបាលស្រុកឆ្លូងបាននិយាយឲ្យដឹងទៀតថា ក្នុងប្រតិបត្តិការចុះឆែកឆេរខាងលើនោះ
ជាលទ្ធផលឃាត់ខ្លួនមុខសញ្ញាជនសង្ស័យចំនួន ០២នាក់.
១ ឈ្មោះ ស្លេះ សប់អី ភេទ ប្រុស អា ៤៧ ឆ្នាំ ជនជាតិ ខ្មែរឥស្លាម
២ ឈ្មោះ យូ សតះ ភេទ ស្រី អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរឥស្លាម (ដោយមានការពាក់ពន្ធ័ជាមួយជនសង្ស័យ ឈ្មោះ( ស្លេះ សប់អី) ទាំងពីរនាក់មានទីលំនៅភូមិ ពង្រ ១ ឃុំ ពង្រ ស្រុក ឆ្លូង ខេត្ត ក្រចេះ។ នឹងបន្តឆែកឆេរលើដងខ្លួនមុខសញ្ញាឈ្មោះ ស្លេះ សប់អី រកឃើញម្សៅក្រាមពណ័សថ្លាសង្ស័យគ្រឿងញៀនចំនួន០២កញ្ចាប់តូចនៅក្នុងហោប៉ៅខោ ហើយបានបន្តនិតិវិធីធ្វើការឆែកឆេរលំនៅដ្ឋានរបស់(មុខសញ្ញា)បានរកឃើញម្សៅក្រាមពណ៍សថ្លាសង្ស័យគ្រឿងញៀនចនួន០៣កញ្ចាប់ធំ(ច្រកក្នុងកំប៉ុងជរ័លាក់ទុកក្នុងទូរដាក់ខោអាវលើផ្ទះមុខសញ្ញា)។
នគរបាលស្រុកឆ្លងបាននិយាយឲ្យដឹងទៀតថាវត្ថុតាងចាប់យកបាននៅកន្លែងកើតហេតុរួមមាន៖
១.ម្សៅក្រាមពណ៌សថ្លាសង្ស័យ គ្រឿងញៀនចំនួន ០៥កញ្ជប់ (ធំ ០៣ តូច ០២)
២.កូនកន្រ្កៃ ចំនួន ០១
៣ . ទូរស័ព្ទចំនួន២ គ្រឿង (ម៉ាក រេមី ១ ណូគា ចុចពិល ០១ )
៤ . ទុយោ សំរាប់ចូករំលែក ១ នឹងថង់សំរាប់ច្រករំលែកគ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់រួមទាំងវត្ថុតាងត្រូវបានឃាត់ជាបណ្ដោះអាសន្ននៅអធិការដ្ឋានគរបាលស្រុកឆ្លូងដើម្បីកសាងសុំណុំតាមនិតិវិធី៕