ទាន់ហេតុការណ៍
តើលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង កំពុងគិតអ្វី.? ខណៈលៀសឆាការាប់សិបតោនក្រុមឈ្មួញកំពុងលើកឡើងលើរថយន្តដឹកចេញទៅលក់ឆ្លងដែនបានយ៉ាងរលូន ហេតុអ្វីមិនបង្ក្រាបសោះ.. - នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ

កាស៊ីណូរបស់លោក លីម គីឡេង បើកដៃឲ្យខ្មែរចូលលេងយ៉ាងគគ្រឹកគគ្រេង បំពានបំរាមរាជរដ្ឋាភិបាល..

កាស៊ីណូរបស់លោក លីម គីឡេង បើកដៃឲ្យខ្មែរចូលលេងយ៉ាងគគ្រឹកគគ្រេង បំពានបំរាមរាជរដ្ឋាភិបាល..

ខេត្តកណ្តាល៖ កាសុីណូមួយកន្លែង ដែលមានស្លាកយីហោ (កាឡាក់ស៊ីជ្រៃធំ) នៅតាមបណ្ដោយផ្លូវជាតិលេខ២១ ជាប់ព្រំដែន កម្ពុជា-វៀតណាម ស្ថិតនៅក្នុងភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល បើកឲ្យពលរដ្ឋខ្មែរចូលលេង ដោយបំពានបម្រាមរាជរដ្ឋាភិបាល។

ជារាងរាល់ថ្ងៃ គេសង្កេតឃើញខ្មែរនាំគ្នាចូលលេងយ៉ាងពពាក់ពពូន នៅក្នុងកាសុីណូនេះ រហូតអ្នកខ្លះចាញ់បោសគូទខោ លក់អស់ដីធ្លីផ្ទះសម្បែង ឬរហូតរត់ចោលស្រុក ព្រោះខ្មាស់គេពេក។ បុរសអ្នកញៀនល្បែងម្នាក់សុំមិនបញ្ចេញឈ្មោះ ព្រោះខ្មាសគេពេក បានលើកឡើងថា កន្លងមក លោកធ្លាប់លង់ចាញ់ល្បែងក្នុងកាសុីណូខាងលើ ហើយសម្រេចចិត្តលក់ដីធ្លីផ្ទះសម្បែង ដើម្បីបានលុយចូលលេងស្រង់ដើមនៅក្នុងកាស៊ីនេះ ប៉ុន្តែនៅតែចាញ់ងើបមុខមិនរួចដដែល។

អ្នកចាញ់ល្បែងរូបនេះ បាននិយាយទៀតថា មិនមែនត្រឹមតែរូបលោកម្នាក់ឯងទេ ដែលលង់ខ្លួនចាញ់ល្បែងក្នុងកាសុីណូ ឈ្មោះ (កាឡាក់ស៊ីជ្រៃធំ) គឺមានពលរដ្ឋជាច្រើននាក់ទៀត ខ្លះលក់អស់ទ្រព្យសម្បត្តិ អស់ពីខ្លួន ព្រាត់ប្រាសក្រុមគ្រួសារ និងរត់ចោលស្រុកទៅធ្វេីការនៅប្រទេសគេ ដោយសារចាញ់ល្បែងច្រើនពេក នៅក្នុងកាស៊ីណូខាងលើនេះ។ ម្ចាស់កាស៊ីណូខាងលើត្រូវបានគេស្គាល់ថា ជាកម្មសិទ្ធិរបស់លោក លីម គីឡេង។

ប្រភពលាក់ការមួយបង្ហើប្រាប់ថា កាស៊ីណូមួយនេះហ៊ានបើកដៃឲ្យពលរដ្ឋខ្មែរចូលលេងដោយខុសច្បាប់បែបនេះ គឺមានមន្ត្រីការពារព្រំដែនម្នាក់ មានភាគហ៊ុន ឬ ភាពលាភក្នុងកាស៊ីណូនោះ និងបន្តប្រាប់ឲ្យដឹងទៀតថា ហើយក៏មានអ្នកធំក្រាក់ៗនៅពីក្រោយខ្នងផងដែរ តើអ្នកធំនោះជាអ្នកណាទៅ.? ការបើកដៃនិងបណ្ដែតបណ្ដោយឲ្យពលរដ្ឋខ្មែរចូលលេងល្បែងក្នុងកាស៊ីណូតាមអំពើចិត្ត នៅតាមបណ្ដោយផ្លូវជាតិលេខ ២១ជាប់ព្រំដែន កម្ពុជា-វៀតណាម ស្ថិតនៅក្នុងភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល។

អ្នកបានដឹងសាច់រឿងច្បាស់ អំពីកាស៊ីណូ បានរៀបរាប់ថា ចាប់តាំងពីកាសុីណូខាងលើបើកដំណើរការ គេសង្កេតឃើញជនជាតិខ្មែរចូលលេងជារាងរាល់ថ្ងៃ ខុសពីសេចក្តីជូនដំណឹង (ស.ជ.ណ) របស់ទីស្តីការគណ:រដ្ឋមន្រ្តី។
ស.ជ.ណ របស់គណៈរដ្ឋមន្ត្រីបានកំណត់ថា ក្នុងវង់ល្បែងកាសុីណូនីមួយៗ គឺបេីកទទួលភ្ញៀវឲ្យចូលលេងតែជនបរទេសតែប៉ុណ្ណោះ ហេីយដាក់កំហិតមិនឲ្យខ្មែរ ចូលលេងជាដាច់ខាត។ ចំពោះករណីវង់ល្បែងបំពានបំរាមរបស់រាជរដ្ឋាភិបាលខាងលើនេះ អ្នកសារព័ត៌មាន មិនអាចសុំការបកស្រាយពីតំណាងបានឡើយ ជាពិសេសលោក លីម គីឡេង ជាម្ចាស់កម្មសិទ្ធិ។

ជាការសំណូមពររបស់ប្រជាពលរដ្ឋរស់នៅក្នុងឃុំសំពៅពូន សូមស្នើសុំឱ្យលោក ស សុខា ដែលជាឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ទើបនឹងចូលកាន់ដំណែងថ្មីៗ មេត្ដាចុះពិនិត្យ និងប្រើកន្ដាប់ដៃដែក បង្កា្របឱ្យខានតែបាន នូវល្បែងស៊ីសង គ្រប់ប្រភេទ ក្នុងភូមិឃុំខាងលើ និងនៅតាមតំបន់ផ្សេងៗទៀតផងទាន ដើម្បីផ្ដល់នូវសេចក្ដីសុខសាន្ដជូនប្រជាពលរដ្ឋ ដូចដែលលោកធ្លាប់បាននិយាយស្ទើគ្រប់វេទិកានោះ និងសូមឱ្យលោកកុំជឿលើការរាយការណ៍ពីសំណាក់មន្ដ្រីថ្នាក់ក្រោមមួយចំនួនដែលចេះតែអែបអប និងប្រព្រឹត្ដិតែរឿងដែលធ្វើឱ្យពលរដ្ឋមិនពេញចិត្ដ។

ប្រជាពលរដ្ឋ ពិតជាមានក្ដីសង្ឃឹម និងជឿជាក់យ៉ាងម៉ុតមាំលើ មន្ដ្រីអាជ្ញាធរថ្នាក់ខេត្ដ ព្រមទាំងឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ថាអាចនឹងមានការទប់ស្កាត់ និងចុះបង្ក្រាបឱ្យបានទាន់ពេលវេលា ដើម្បីភូមិឃុំមានសុវត្ថិភាព៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!