ទាន់ហេតុការណ៍
តើលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង កំពុងគិតអ្វី.? ខណៈលៀសឆាការាប់សិបតោនក្រុមឈ្មួញកំពុងលើកឡើងលើរថយន្តដឹកចេញទៅលក់ឆ្លងដែនបានយ៉ាងរលូន ហេតុអ្វីមិនបង្ក្រាបសោះ.. - នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ

តើលោកថៅកែ ម៉ុក មានខ្នងបង្អែកធំប៉ុណ្ណា ទើបហ៊ានដឹកជញ្ជូនកូនត្រីល្អិតដែលជាបទល្មើសនេសាទយកទៅលក់នៅតាមបណ្តាលស្រុកនានានៅក្នុងខេត្តកំពង់ចាម

តើលោកថៅកែ ម៉ុក មានខ្នងបង្អែកធំប៉ុណ្ណា ទើបហ៊ានដឹកជញ្ជូនកូនត្រីល្អិតដែលជាបទល្មើសនេសាទយកទៅលក់នៅតាមបណ្តាលស្រុកនានានៅក្នុងខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖ បច្ចុប្បន្ននេះគេសង្កេតឃើញបទល្មើសនេសាទនៅក្នុងខេត្តកំពង់ចាមមានភាពស្ងប់ស្ងាត់បានតែមួយរយៈពេលខ្លីតែប៉ុណ្ណោះខណៈដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជាមានប្រសាសន៍នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១កន្លង។ ហើយសម្តេចបានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់មួយ ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តដែលជាប់បឹងទន្លេសាប ត្រូវធ្វើការទប់ស្កាត់និងឈានដល់ការបង្ក្រាបបទល្មើសនេសាទ។ ប៉ុន្តែមានមេឈ្មួញបទល្មើសនេសាទនៅក្នុងខេត្តកំពង់ចាមម្នាក់ ដែលគេស្គាល់ឈ្មោះ ថៅកែម៉ុក នៅតែគរឃ្លើនប្រឆាំងនិងបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយគេដាក់ការសង្ស័យថា មានមន្ត្រីជំនាញជលផលម្នាក់ជាអ្នកបិទបាំងនឹងកាងនៅពីក្រោយក្នុងការដឹកជញ្ជូនកូនត្រីល្អិតដែលជាបទល្មើសនេសាទនេះផងដែរ។

បើតាមប្រភពពីប្រជាពលរដ្ឋបានបង្ហើបឱ្យ ដឹងថាមានឈ្មួញម្នាក់ឈ្មោះ ថៅកែ ម៉ុក ពិតជាមានឥទ្ធិពលក្នុងការដឹកជញ្ជូនកូនត្រីល្អិតទៅលក់ ដោយឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ បណ្ដាលឱ្យជីវចម្រុះ ជាមច្ឆាជាតិ គ្រប់ប្រភេទត្រូវបានបាត់បង់ រលាយហិនហោច ខ្ទេចខ្ទីអស់ដោយសារពួកឈ្មួញទុច្ចរិតបានលួចឃុបឃិតគ្នាជាមួយនិងមន្ត្រីជំនាញខិលខូចមួយចំនួន ដែលសុីប្រាក់ខែរបស់ប្រជារាស្រ្តហើយថែមទាំងបំផ្លាញជីវចម្រុះជាមច្ឆាជាតិរបស់រដ្ឋទៀតផង។

ប្រជាពលរដ្ឋដដែលបានឲ្យដឹងទៀតថា ថៅកែ ម៉ុក បានធ្វើសកម្មភាពដឹកជញ្ជូនកូនត្រីល្អិតតាមរថយន្តដែលឆ្លងពីខេត្តមួយចូលទៅខេត្តមួយ យកទៅលក់ឲ្យអ្នកចិញ្ចឹមត្រីជាច្រើនស្រុក នៅក្នុងខេត្តចំនួនពីរ គឺខេត្តត្បូងឃ្មុំនិង ខេត្តកំពង់ចាម។ ហើយការដឹកជញ្ជូនបទល្មើសនេសាទនេះទៀតសោធ គឺគ្មានខ្លាចញញើតច្បាប់បន្តិចទាល់តែសោះ! ខណ:ដែលរដូវនេះជារដូវបិទនេសាទទៅហើយ ប៉ុន្តែថៅកែ ម៉ុក នៅតែដឹកជញ្ជូនបានដោយរលូន។ ប្រជាពលរដ្ឋ ចោទជាសំនួរថា តើមានអ្វីនៅពីក្រោយរបស់ថៅកែ ម៉ុក ទើបបានជាជំនាញពាក់ព័ន្ធមិនហ៊ានធ្វើការ បង្ក្រាប បទល្មើសបំផ្លាញធនធានធម្មជាតិ និងបំផ្លាញមច្ឆាជាតិពីសំណាក់ថៅកែ ម៉ុក ម្នាក់នេះ។

ដោយមើលឃើញពីការដឹកជញ្ជូនបទល្មើសនេសាទរបស់ថៅកែ ម៉ុកនេះគ្មានអាជ្ញាធរ សមត្ថកិច្ច ជំនាញណាហ៊ានបង្ក្រាបនោះ   ប្រជាពលរដ្ឋដាក់ការសង្ស័យថា ប្រហែលជាត្រូវដងត្រូវផ្លែជាមួយលោក អ៊ុក ណារិន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាមហើយមើលទៅទើបមិនហ៊ានបង្ក្រាបសោះនោះ?។

គួររំលឹកផងដែរថា ថៅកែ ម៉ុក ធ្វើការដឹកជញ្ជូនកូនត្រីល្អិតយកទៅលក់ជារៀងរាល់ថ្ងៃតាមរូបភាពនេះជាក់ស្ដែងនៅចំណុចឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

ដូច្នេះដើម្បីរក្សា ប្រសិទ្ធភាព បទបញ្ជារបស់ប្រមុខដឹកនាំ ជុំវិញនឹងបញ្ហា បទល្មើសនេសាទដែលកើតមានយ៉ាងពេញបន្ទុកខាងលើនេះ មហាជនសូមសំណូមពរដល់លោកអភិបាល នៃគណៈអភិបាលខេត្តកំចាម មេត្តាបង្កើតគណៈកម្មការចម្រុះឯករាជដើម្បីចុះបង្រ្កាបនិងទប់ស្កាត់ឱ្យបានទាន់ពេលវេលាផងទាន។

អង្គភាពសារព័ត៌មានយើងរងចាំធ្វើការបកស្រាយ បំភ្លឺពីសារមុីខ្លួនពាក់ព័ន្ធគ្រប់ពេលវេលា នៅរៀងរាល់ម៉ោងធ្វើការជុំវិញបញ្ហាចុះផ្សាយខាងលើនេះ អោយមានសុក្រឹត្យ-និងយុត្តិធម៌តែប៉ុណ្ណោះ ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!