ទាន់ហេតុការណ៍
ពិធីប្រគល់-ទទួល កុំព្យូទ័រចំនួន ៧៥៥គ្រឿង ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់បម្រើការងារបរិវត្តកម្មឌីជីថល ពិសេសការងារចុះបញ្ជីដីធ្លីបង្ហើយ និងការធ្វើទំនើបកម្មស្ថាប័ន ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ - សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មាន កម្ពុជា បើកវគ្គបណ្តុះបណ្តាលពិសេសលើកទី៤ ស្តីពី “មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែបឌីជីថល”.... - ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលពិសេសជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅអគារខេមរវិទ្យូ រាជបណ្ឌិត្យសភាកម្ពុជា.. - សមាគមសារព័ត៌មានចំនួន០៥ បើកវគ្គបណ្ដុះបណ្ដាលជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅរាជបណ្ឌិត្យសភាកម្ពុជា - ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១២.៥៨៩ ក្បាលដី ស្មើរនិង ៥.៧៧២ គ្រួសារ នៅឃុំកាត់ភ្លុក  ស្រុកបសេដ្ឋ - លោកជំទាវបណ្ឌិត ដាំ ដារីនី អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ - រោងចក្រខ្សែបង្គំគ្រឿងអេឡិចត្រូនិចរថយន្តរបស់កូរ៉េខាងត្បូង ផ្តល់ការងារដល់ពលរដ្ឋអ្នកខេត្តកំពង់ស្ពឺជាង១២០០នាក់ - ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការនៅសាលាស្រុកឱរ៉ាល់ - ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ៖ការពង្រីកគ្រឹះស្ថានសិក្សា គឺជាការលើកម្ពស់អក្ខរកម្ម និងការអភិវឌ្ឍន៍នៅកម្ពុជា - លោកជំទាវ ជា សុផាកន្នី អ៊ាងសុផល្លែត បានអញ្ជើញដឹកនាំប្រតិភូសមាគមចុះសួរសុខទុក្ខបងប្អូនប្រជាសហគមន៍នៅភូមិអណ្តូងក្រឡឹង

សមត្ថកិច្ចសហការ ជាមួយជំនាញចុះបង្ក្រាបបទល្មើសនេសាទ រឹបអូសឧបករណ៍ជាវត្ថុតាងមួយចំនួនដុតកំទេចចោល

សមត្ថកិច្ចសហការ ជាមួយជំនាញចុះបង្ក្រាបបទល្មើសនេសាទ រឹបអូសឧបករណ៍ជាវត្ថុតាងមួយចំនួនដុតកំទេចចោល

ខេត្តក្រចេះ៖ ស្បៃមុង និងឧបករណ៍សម្រាប់ប្រព្រឹត្តបទល្មើសនេសាទជាច្រើនពាន់ម៉ែត្រ ត្រូវបានសមត្ថកិច្ច និងជំនាញពាក់ព័ន្ធ បានសហការចុះបង្ក្រាបបាន ដុតកំទេចចោល រួចហើយលែងកូនត្រីចូលក្នុងទន្លេវិញផងដែរ។

ការចុះបង្ក្រាបបទល្មើសនេសាទនេះធ្វើឡើងកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ។

សមត្ថកិច្ចបាននិយាយឱ្យដឹងថានៅមុនចុះបង្ក្រាបបទល្មើសនេសាទនេះ កម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកឆ្លូង បានសហការជាមួយខណ្ឌរដ្ឋបាលជលផលក្រចេះ ផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ រួមជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកឆ្លូងក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាល ប្រជាការពារភូមិ និងសហគមន៍សរុបចំនួន១៤នាក់រួមមាន:
១.មន្រ្តីផ្នែកនគរបាលយុត្តិធម៌១នាក់
២.គណៈបញ្ជាការឯកភាពស្រុកឆ្លូង១នាក់
៣.ប៉ុស្ដិ៍នគរបាលរដ្ឋបាលហាន់ជ័យ៣នាក់
៤.មន្រ្តីសាលាស្រុកឆ្លូង១នាក់
៥.កម្លាំងប្រជាការពារហាន់ជ័យ៣នាក់
៦.មន្រ្តីកងរាជអាវុធហត្ថ១នាក់
៧.សមាភាពរបស់ឃុំហាន់ជ័យ៣នាក់ ដោយប្រើទូកម៉ាស៊ីនចំនួន០៣គ្រឿង បានចុះបង្ក្រាបបទល្មើសជលផលនៅតាមកន្លែងនេសាទ ទំនាប
ស្រែលិចទឹក ក្នុងភូមិហាន់ជ័យទី១ និងភូមិ
ហាន់ជ័យទី២ ស្រុកឆ្លូង  ខេត្តក្រចេះ។

សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ក្រោយចុះបង្ក្រាបសម្រចបានលទ្ធផលដូចខាងក្រោម៖
១-បានរុះរើនិងបំផ្លាញចោលឧបករណ៍នេសាទល្មើសច្បាប់រួមមានៈ
-របាំងព្រួលស្បៃមុងចំនួន៥៣ខ្សែ ប្រវែង១០៦០ម៉ែត្រ
-លូស្បៃមុងចំនួន៥៣មាត់លូ
-បង្គោលចម្រឹងប្ញស្សីចំនួន៣៥០ដើម
២-បានចាក់លែងត្រីចម្រុះទម្ងន់ប្រមាណ
៣០គីឡូក្រាមចូលទៅក្នុងដែនទឹកធម្មតាវិញ។

បច្ចុប្បន្នឧបករណ៍ ដែលជាវត្ថុតាងខាងលើត្រូវបានសមត្ថកិច្ច និងជំនាញធ្វើការ ដុតបំផ្លាញចោលរួចរាល់ហើយ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!