ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យថា មន្ត្រីរាជរដ្ឋាភិបាលនិងប្រធានក្រុមហ៊ុនទាំងឡាយគេមិនខ្លាចជួបអ្នកក្រសែតនោះទេ ប៉ុន្តែតែគេខ្លាចអ្នកកាសែតជួបសុំ បងប្អូនអ្នកសារព័ត៌មានគួរយល់ដឹងកន្លែងនេះឲ្យបានច្បាស់ ប៉ុន្តែក៏មានបងប្អូនអ្នកសារព័ត៌មានយើងខ្លះក៏ល្អដែរ មិនរួមគំនិតជាមួយមន្ត្រីរាជរដ្ឋាភិបាលនិងប្រធានក្រុមហ៊ុនទាំងឡាយនោះឡើយ សូមបងប្អូនអ្នកសារព័ត៌មានយើងទាំងអស់ត្រូវរួបរួមសាមគ្គីឲ្យបានរឹងមាំ ត្រូវដើរយកគោលដៅចំណុចកណ្ដាល យើងទាំងអស់គ្នាជាអ្នកសារព័ត៌មានត្រូវតែយកព័ត៌មានពិត ផ្ដល់ព័ត៌មានជូនទៅដល់អាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គេហៅថាព័ត៌មានសន្តិភាព ទោះបីក្រុមសីលធម៌ហាមប្រាណជាមនោសញ្ចេតនាសម្រាប់សង្គមខ្មែរ ខ្ញុំទុកឱ្យអ្នកសារព័ត៌មានសម្រេចចិត្តខ្លួនឯង គួរទទួលឬមិនទទួលក៏ប៉ុន្តែមិនមែនជាថ្នូរមិនឱ្យចុះផ្សាយព័ត៌មាននោះឡើយ ដើម្បីឲ្យប្រភពព័ត៌មាន មានសហការអ្នកសារព័ត៌មានចាំបាច់បង្កើតស្នាដៃនិងកសាងកេរ្តិ៍ឈ្មោះជាមុនសិន ដែរសរសេរអត្ថបទព័ត៌មានល្អៗស្របតាមក្រុមសីលធម៌វិជ្ជាជីវៈ។
ការថ្លែងរបស់ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ ក្នុងពិធីអញ្ជើញសម្ភោធបើកដំណើរការស្នាក់ការការិយាល័យទំនាក់ទំនងព្រំដែនសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ានថ្មី និងប្រកាសតែងតាំងប្រធាន អនុប្រធានការិយាល័យទំនាក់ទំនងព្រំដែនសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន ស្ថិតនៅក្នុងភូមិបាលិលេយ្យ០១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ។
ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីរឯកឧត្តម លោកជំទាវ ទីប្រឹក្សាជាន់ខ្ពស់ គណៈកម្មាការ នាយកទីប្រឹក្សា ជំនួយការ និងសមាជិក សមាជិកា នៃប្រព័ន្ធផ្សព្វផ្សាយអាស៊ាន(UMA) សរុបប្រមាណ២៥០នាក់ផងដែរ។
ឯកឧត្តម ង៉ោ ម៉េងជ្រួន បានបញ្ជាក់ទៀតថាគោលបំណងនៃការបង្កើតសហព័ន្ធសមាគមន៍(UMA)នេះ គឺមានគោលបំណងដល់អ្នកសារព័ត៌មានក្រៅប្រទេស និងក្នុងប្រទេសដើម្បីរួមចំណែកក្នុងការធ្វើព័ត៌មាន ឱ្យទៅជាព័ត៌មានដែលមានសុវត្ថិភាព ព័ត៌មានសន្តិភាពនិងផ្សព្វផ្សាយពីសក្តានុពលកម្ពុជាទាំងលើវិស័យទេសចរណ៍ វប្បធម៌ សេដ្ឋកិច្ចនយោបាយ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិនាពេលអនាគត។
ដោយឡែកឯកឧត្តម សុខ សុវណ្ណ អគ្គលេខាធិការរង UMA បានថ្លែងឲ្យដឹងថានេះជាអាណត្តិទីបីហើយ ដែលការិយាល័យទំនាក់ទំនងព្រំដែនបានផ្លាស់មកទីស្នាក់ការថ្មីបន្ទាប់ពីមាន អតីតប្រធានលការិយាល័យ ០២រូប ដែលបានបំពេញភារកិច្ចជោគជ័យ ។
ចំណែកលោកបណ្ឌិត ឌីម សុខុន ប្រធានការិយាល័យទំនាក់ទំនងព្រំដែន(UMA) បានប្តេជ្ញាចិត្តថាខិតខំបំពេញការងារតាមការណែនាំរបស់ថ្នាក់លើ(UMA)។លោក សន្យាថារាល់បេសកម្មជាលក្ខណៈអន្តរជាតិលោកនិងខិតខំបំពេញប្រកបដោយជោគជ័យ និងមានការហការ ផ្លាស់ប្តូរព័ត៌មានពិតរហ័ស ប្រកបដោយវជ្ជាជីវៈ គុណធម៌ រវាងអ្នកសារព័ត៌មាន នៃប្រទេសទាំងពីរ ព្រះរាជាណាចក្រកម្ពុជានិងថៃ សំដៅប្រែក្លាយ តំបន់ព្រំដែនឱ្យក្លាយទៅជាតំបន់សន្តិភាព មិត្តភាព និងការអភិវឌ្ឍន៍ផងដែរ៕