ខេត្តបន្ទាយមានជ័យ៖ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ លោកបណ្ឌិត ឌីម សុខុន ប្រធានការិយាល័យទំនាក់ទំនងព្រំដែនសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន(U M A) បាននិមន្តព្រះសង្ឃសូត្រមន្តប្រោសព្រំលើករាសីសុំសិរីសួស្ដី ដើម្បីធ្វើពិធីសម្ពោធបើកដំណើរការស្នាក់ការការិយាល័យទំនាក់ទំនងព្រំដែនអាស៊ានថ្មី និងប្រកាសតែងតាំងប្រធាន អនុប្រធានការិយាល័យទំនាក់ទំនងព្រំដែនសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន ក្រោមអធិបតីឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្ថិតនៅក្នុងភូមិបាលិលេយ្យ០១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីរ ឯកឧត្តម លោកជំទាវ ទីប្រឹក្សាជាន់ខ្ពស់ គណៈកម្មាការ នាយកទីប្រឹក្សា ជំនួយការ និងសមាជិក សមាជិកា នៃប្រព័ន្ធផ្សព្វផ្សាយអាស៊ាន(UMA) សរុបប្រមាណ២៥០នាក់ផងដែរ។
ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន បានស្នើឱ្យអ្នកសារព័ត៌មានបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការណ៍ដៃគូរល្អ ជាមួយអ្នកសារព័ត៌មានក្រៅប្រទេសឱ្យកាន់តែទំលំទូលាយថែមទៀត និងផ្សព្វផ្សាយពីសក្តានុពលពីកម្ពុជាទាំងលើវប្បធម៌ ទេសចរណ៍និងសេដ្ឋកិច្ច ដើម្បីចូលរួមអភិវឌ្ឍន៍ ប្រទេសជាតិស្របតាមយុទ្ធសាសន៍បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧។
ឯកឧត្តម រដ្ឋលេខាធិការក្រសួងព័ត៌មានបានបញ្ជាក់ទៀតថា ការចូលរួមរបស់អ្នកសារព័ត៌មានក្នុងពេលនេះគឺពិតជាមានសារសំខាន់ខ្លាំងណាស់ ទាំងវិស័យសេដ្ឋកិច្ច នយោបាយពិតជាបានទាក់ទាញពិភពលោកឱ្យកាន់តែមកកៀកជិតនិងស្គាល់ពិតពីកម្ពុជានាពេលបច្ចុប្បន្ន។
លោកបណ្ឌិត ឌឹម សុខុន ប្រធានការិយាល័យទំនាក់តំនងព្រំដែនអាស៊ស៊ាន (UMA) បានលើកឡើងថា នាពេលកន្លងមក ការិយាល័យព័ត៌មានទំនាក់ទំនងព្រំដែន តាមការណែនាំ ពីថ្នាក់ដឹកនាំ : UMA បានបំពេញបេសកកម្មជាលក្ខណៈអន្តរជាតិប្រកបដោយជោគជ័យ ដោយបានសហការ ផ្លាស់ប្តូរព័ត៌មានពិតរហ័ស ប្រកប ដោយវិជ្ជាជីវៈ គុណធម៌ រវាងអ្នកសារព័ត៌មាន នៃប្រទេសទាំងពីរ ព្រះរាជាណា ចក្រកម្ពុជា និងថៃ សំដៅប្រែក្លាយ តំបន់ព្រំដែនអោយក្លាយទៅជាតំបន់សន្តិភាព មិត្តភាព និងអភិវឌ្ឍន៍។
លោក បណ្ឌិត បានលើកឡើងទៀតថា មួយវិញទៀតនៅពេលដែលអ្នកសារព័ត៌មានកម្ពុជា ជាសមាជិក UMA ឆ្លងដែនទៅធ្វើទស្សនកិច្ចសិក្សា រឺ ទៅចូលរួមវគ្គបណ្តុះបណ្តាលរយៈពេលខ្លីនៅប្រទេសថៃ និងប្រតិភូ UMA ថៃ អញ្ជើញមកបំពេញបេសកកម្មនៅ កម្ពុជា ការិយាល័យព័ត៌មានទំនាក់ទំនងព្រំដែន បានជួយសម្របសម្រួលជាមួយនគរបាលអន្តោប្រវេសន៍ រៀបចំ ឯកសារឆ្លងដែនបានយ៉ាងរលូន។
លោក បណ្ឌិត បានបន្តែមទៀតថា ទន្ទឹមនិងនោះដែរ ការិយាល័យព័ត៌មានទំនាក់ទំនងព្រំដែន បានគោរពច្បាប់រដ្ឋគោលការណ៍របស់រដ្ឋអំណាច និងសហការល្អជាមួយសមត្ថកិច្ច ក្នុងការប្រមូលព័ត៌មានដើម្បីផ្សាយទៅអង្គភាពសារព័ត៌មានដែលជា សមាជិក UMA ដើម្បីផ្សាយចេញទាន់ពេលវេលាផងដែរ។