ទាន់ហេតុការណ៍
តើលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង កំពុងគិតអ្វី.? ខណៈលៀសឆាការាប់សិបតោនក្រុមឈ្មួញកំពុងលើកឡើងលើរថយន្តដឹកចេញទៅលក់ឆ្លងដែនបានយ៉ាងរលូន ហេតុអ្វីមិនបង្ក្រាបសោះ.. - នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ

អ៊ុញនោះយ៉ាងម៉េចចេះ ពលរដ្ឋជាង២០០គ្រួសារផ្ទុះការតវ៉ានៅសាលាឃុំ ប្រឆាំងការលួចចុះបញ្ជីក្បាលដីរំលោភយកដីពូកគាត់..

អ៊ុញនោះយ៉ាងម៉េចចេះ ពលរដ្ឋជាង២០០គ្រួសារផ្ទុះការតវ៉ានៅសាលាឃុំ ប្រឆាំងការលួចចុះបញ្ជីក្បាលដីរំលោភយកដីពូកគាត់..

 

(ចេញផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣.ព័ត៌មានបឋម) ខេត្តមណ្ឌលគិរី÷ ពលរដ្ឋមកពីភូមិ ពូឡេះ ឃុំដាក់ដាំ ស្រុកអូរាំង ខេត្តមណ្ឌលគិរី យ៉ាងហោចណាស់ជាង២០០គ្រួសារ កាលពីថ្ងៃទី ២៦កញ្ញា ម្សិលមិញ បានលើកគ្នាធ្វើការតវ៉ានៅសាលាឃុំ ប្រឆាំងទៅនឹងការចុះលេខបញ្ជីក្បាលដី រំលោភយកដីរបស់ពួកគាត់ ទៅឱ្យអ្នកមានទ្រព្យធនម្នាក់ ដែលរស់នៅទីក្រុងភ្នំពេញ ។

ក្រុមអ្នកភូមិបានចោទស្ថាប័នមន្ទីរសុរិយោដីខេត្តនេះថា បានឃុបឃិតគ្នាហើយលួចចុះនិយមកា លើដីដែលពួកគាត់កំពុងកាន់កាប់អាស្រ័យផលទៅឲ្យឧកញ៉ា ធាង ទ្រី ដែលវាគឺជារឿងដ៏អយុត្តិធម៌បំផុតមិនអាចទទួលយកបាន ។

ពួកគាត់បានទាមទារឲ្យមានការចុះលេខបញ្ជីក្បាលដីឡើងវិញដោយមានតម្លាភាពត្រឹមត្រូវ ដើម្បីឲ្យប្រាកដថា អ្នកណាជាម្ចាស់ដីពិតប្រាកដ ជាផ្នែកនៃការឈានទៅបញ្ចប់ភាពប្រទាំងប្រទើសរវាងម្ចាស់ដីនៅលើដី និងម្ចាស់ដីនៅលើប្លង់ នៅលើបញ្ជី ។ ដែលការនេះកន្លងមកក៍ដូចជាបច្ចុប្បន្ន បានរុញច្រានខេត្តមណ្ឌលគិរី ឲ្យធ្លាក់ក្នុងភ្លើង នៃទំនាស់ដីធ្លី ។
ប្រភពពី ANN hot news

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!