ទាន់ហេតុការណ៍
តើលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង កំពុងគិតអ្វី.? ខណៈលៀសឆាការាប់សិបតោនក្រុមឈ្មួញកំពុងលើកឡើងលើរថយន្តដឹកចេញទៅលក់ឆ្លងដែនបានយ៉ាងរលូន ហេតុអ្វីមិនបង្ក្រាបសោះ.. - នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ

យុទ្ធនាការ “ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” នៅស្រុកទឹកផុស ខេត្ដកំពង់ឆ្នាំង…

យុទ្ធនាការ “ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” នៅស្រុកទឹកផុស ខេត្ដកំពង់ឆ្នាំង…

កំពង់ឆ្នាំង៖ ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការ និងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្ដម យ៉ង ភិរម្យ អភិបាលរងខេត្ដកំពង់ឆ្នាំង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធ បន្តចុះយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាកស្ទិក នៅសាលាវិទ្យាល័យ ហ៊ុន សែន ទឹកផុស ស្ថិតនៅស្រុកទឹកផុស ខេត្ដកំពង់ឆ្នាំង ក្រោមប្រធានបទ “យើងរួមគ្នា ការពារបរិស្ថានកម្ពុជា” និង «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលមានការចូលរួមពីសាលាចំនួន ៣ និងមានលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងភ្ញៀវកិត្ដិយសចំនួន ២១០៣នាក់ និងរួមទាំងគ្រឹះស្ថានសិក្សាចំណេះដឹងនានា សរុបចំនួន ៥២ សាលា ក្នុងឃុំទាំង៩ នៃស្រុកទឹកផុសទាំងមូល ដែលមានសមាសភាពចូលរួមជា បុគ្គលិកអប់រំ និងសិស្សានុសិស្ស សរុបចំនួន ១៥០៥៦នាក់។

ស្ថិតក្នុងឱកាសយុទ្ធនាការកាត់បន្ថការប្រើប្រាស់ប្លាស្ទិកក្នុងស្រុកទឹកផុស ឯកឧត្ដម យ៉ង ភិរម្យ មានមតិស្វាមគន៍ និងបានអាននូវរបាយការណ៍ជូនអង្គពិធី និងបានលើកឡើងថា គ្រប់គ្រឹះស្ថានសិក្សាទូទាំងខេត្ដកំពង់ឆ្នាំង នឹងបន្ដចូលរួមយុទ្ធនាការឱ្យបានភ្ជាប់ភ្ជួននូវការកាត់បន្ថយប្រើប្រាស់ប្លាស្ទិកក្នុងសហគមន៍ និងតាមសាលារៀនផ្សេងៗ
ថ្លែងក្នុងយុទ្ធនាការនោះផងដែរ ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការ និងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា ក្រសួងបរិស្ថានបានដើរតួយ៉ាងសំខាន់ លើការការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកគឺ ក្រោមការរៀបចំគម្រោងការរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជំរុញឱ្យសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ ប្រជាសហគមន៍ទាំងអស់ចូលរួមអនុវត្តឱ្យបានទូលំទូលាយទាំងអស់គ្នា និងចូលរួមប្ដេជ្ញា ដើម្បីសុខភាពមនុស្សជាតិជាសកល ក្រោមពាក្យស្លោក “យើងរួមគ្នា ការពារបរិស្ថានកម្ពុជា និង ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ”។ ក្នុងនោះផងដែរ ឯកឧត្តម ង៉ូវ បូរីណា បរដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានបន្ដផ្ដាំផ្ញើនូវសារគន្លឹះជូន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ឱ្យចេះ “ឃើញទើស ឃើញរើស” ក្នុងន័យចង់បញ្ជាក់ពីការចូលរួមទទួលខុសត្រូវ ជាពិសេសទៅលើសំណល់ប្លាស្ទិក និងជាការលើកទឹកចិត្ដដល់អ្នកចូលរួមបន្ដប្ដេជា្ញកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្នុងជីវភាពប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា ព្រោះថាថង់ប្លាស្ទិកជាបញ្ហាដ៏គួរឱ្យព្រួយបារម្ភ ដែលកំពុងរីករាលដាលនៅលើសកល។ ចង់ អោយដឹងផងដែថា ក្នុងយុទ្ធនាការក្រសួងបរិស្ថាន និងបន្តការផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សទាំងអស់ ធ្វើយ៉ាងណាក្នុងមួយថ្ងៃនៅតាមបណ្តាសាលារៀន ដើម្បីកុំអោយមានថង់ប្លាស្ទិក ចូលរួមផ្តេជ្ញារចិត្តទាំងអស់គ្នា ដើម្បីលុបបំបាត់ការប្រើប្រាស់ថង់ប្លាស្ទិក និងអោយសិស្សានុសិស្សទាំងអស់ជួយជំរុញការផ្សព្វផ្សាយដល់មូលដ្ធានរស់នៅផ្ទាល់ខ្លួនថែមទៀត ។

គួបញ្ជាក់ផងដែរ យុទ្ធនាការនេះ បានធ្វើឡើងស្របពេលជាមួយថ្ងៃ ចុះអនុស្សរណៈយោគយល់គ្នារវាងក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកំពង់ឆ្នាំង ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្ដពោធិ៍សាត់ ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្ដកណ្ដាល ព្រមទាំងក្រសួងបរិស្ថាន និងកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តីទទួលបន្ទុក និងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម ស្ដីពី ការកាត់បន្ថយ ការប្រើប្រាស់ផលិតផលប្លាកស្ទិកនិងការពង្រឹង ការគ្រប់គ្រងសំណល់ប្លាស្ទិករយៈពេលខ្លីក្នុងគោលនយោបាយគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន ២០២០-២០៣០ និងគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព លក្ខណៈសម្បត្ដិទី៦ មានអនាម័យ មានសោភ័ណ្ឌភាពល្អ និងមានបរិស្ថានល្អ។ តាមយុទ្ធសាស្ដ្របញ្ចកោណដំណាក់ទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!