ភ្នំពេញ÷ ជាក់ស្ដែងនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ អ្នកសារព័ត៌មានយើងបានចុះទៅថតផ្តិតយករូបភាព ទីតាំងល្បែងអនឡាញ មាន់ជល់ តាមកញ្ចក់ទូរទស្សន៍ ដែលកំពុងបើកលេងនៅក្នុងបរិវេណបន្ទប់ជួល ដែលស្ថិតនៅក្នុងភូមិទ្រា០៤ ក្រុមទី៦ សង្កាត់ស្ទឹងមានជ័យ០៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កំពង់បើកទទួលស្វាគមន៍ក្រុមអ្នកញៀនល្បែងឲ្យចូលលេងយ៉ាងពពាក់ពពូនគ្មានឃើញសមត្ថកិច្ចណាបង្ក្រាប ដែលកំពុងធ្វើឱ្យប៉ះពាល់ដល់សុខទុក្ខបងប្អូនប្រជាពលរដ្ឋនិងសន្តិសុខសង្គម។ តើឯណាទៅគោលយោបាយភូមិ/ឃុំ/សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញអោយក្រសួងមហាផ្ទៃអនុវនោះ ។
ព្រោះយើងដឹងហើយថា ទីណាមានល្បែងស៊ីសង ទីនោះនឹងមានបទល្មើសនានា កើតឡើងជាហូរហែ ធ្វើឲ្យភូមិ/ឃុំ/សង្កាត់ គ្មានសុវត្ថិភាពប្រជាពលរដ្ឋរស់នៅដោយក្ដីព្រួយបារម្ភ ដែលផ្ដើមចេញពីល្បែងស៊ីសង មួយកន្លែងនេះ ដែលកំពុងតែរួមចំណែកបង្កើតបទល្មើសនានា ឲ្យកើតមានឡើងនៅក្នុង ភូមិ/ឃុំ/សង្កាត់ ដូចជាចោរលួច ចោរឆក់ ចោរប្លន់ និង អំពើហិង្សាក្នុងគ្រួសារជាដើម។ល។ ដោយអាជ្ញាធរ ដូចជាមិនទទួល ដឹង លឺ នៅល្បែងស៊ីសង មួយកន្លែងនេះ ដែលស្ថិតនៅក្នុងភូមិទ្រា០៤ ក្រុមទី៦ សង្កាត់ស្ទឹងមានជ័យ០៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ករណីខាងលើនេះសូមលោកវីរសេនីយ៍ឯក អ៊ុក បូនីន អធិការនគបាលខណ្ឌមានជ័យ មានចំណាត់ការផង(ចៀសវាងគេងមិនលក់ធ្វើជាសម្រាន្តលក់) និងជួយមើលមន្ត្រីក្រោមឱវាទដែលរក្សាការពារនៅក្នុងទឹកដី ភូមិ/សង្កាត់ ខាងលើនេះផង តើរាល់ថ្ងៃនេះគាត់រវល់ធ្វើអ្វីដែរ? បានជាបណ្ដែតបណ្ដោយ អោយមានល្បែងស៊ីសង បង្កើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយសេរីបែបនេះ?
ប្រជាពលរដ្ឋកន្ទឹងរង់ចាំមើលថា តើចំណាត់ការអាជ្ញាធរពាក់ព័ន្ធពិសេសលោកវរសេនីយ៍ឯក អ៊ុក បូនីន អធិការនគបាលខណ្ឌមានជ័យ តើលោកហ៊ាន ឬ មិនហ៊ាន? នៅការបង្ក្រាបទីតាំងល្បែងអនឡាញ ជល់មាន់តាមកញ្ចក់ទូរទស្សន៍មួយកន្លែងនេះ ។