បើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលជលផល សម្រាប់ ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប ឧត្ដរមានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ និងមួយផ្នែកនៃរាជធានីភ្នំពេញ និងកណ្តាល ដែលស្ថិតនៅខាងជើងខ្សែស្របទន្លចតុមុខ ត្រូវបើករដូវនេសាទចាប់ពីថ្ងៃទីខែតុលា ដល់ឧសភា។ ដោយឡែក ខេត្តស្ទឹងត្រែង ចាប់ពីថ្ងៃទីខែតុលា ដល់មេសា។
ចំពោះ ខេត្តព្រៃវែង ស្វាយរៀង តាកែវ កំពង់ស្ពឺ និង មួយផ្នែកខ្លះនៃរាជធានីភ្នំពេញ និងកណ្ដាល ដែលស្ថិតនៅខាងត្បូងខ្សែស្របទន្លេចតុមុខ នឹងត្រូវបើករដូវនេសាទ ចាប់ពីខែវិច្ឆិកា ដល់មិថុនា។ នៅអំឡុងពេលបើករដូវនេសាទនេះដែរ រដ្ឋបាលជលផល តម្រូវឱ្យអ្នកនេសាទទាំងអស់ប្រើប្រាស់តែឧបករណ៍នេសាទណា ដែលក្រសួងកសិកម្ម អនុញ្ញាត ស្របតាមច្បាប់ស្ដីពីជលផល និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕