ទាន់ហេតុការណ៍
តើលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង កំពុងគិតអ្វី.? ខណៈលៀសឆាការាប់សិបតោនក្រុមឈ្មួញកំពុងលើកឡើងលើរថយន្តដឹកចេញទៅលក់ឆ្លងដែនបានយ៉ាងរលូន ហេតុអ្វីមិនបង្ក្រាបសោះ.. - នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ

សម្ដេចធិបតី៖ ថ្លែងចូលរួមមរណទុក្ខជាមួយក្រុមគ្រួសារសពនិស្សិតខ្មែរ និងអះអាងថារាជរដ្ឋាភិបាលចាត់ទុកសុវត្ថិភាពពលរដ្ឋជាអាទិភាពធំបំផុត!

សម្ដេចធិបតី៖ ថ្លែងចូលរួមមរណទុក្ខជាមួយក្រុមគ្រួសារសពនិស្សិតខ្មែរ និងអះអាងថារាជរដ្ឋាភិបាលចាត់ទុកសុវត្ថិភាពពលរដ្ឋជាអាទិភាពធំបំផុត!

ភ្នំពេញ÷ មុនចាប់ផ្ដើមសុន្ទរកថាក្នុងពិធីសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការ យុទ្ធសាស្រ្តជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងជាថ្មីម្ដងទៀតនូវការចូលរួមរំលែកមរណទុក្ខជាមួយគ្រួសារសពនិស្សិតខ្មែរឈ្មោះ ចាន់ ឧត្តម អាយុ២៤ឆ្នាំ ដែលបានស្លាប់ក្នុងការហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងកងទ័ពហាម៉ាស់ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។

ពីវេទិកាអធិបតីនោះដែរ សម្ដេចធិបតីនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ជាថ្មីទៀតជូនជនរួមជាតិ ជាពិសេសពលរដ្ឋ និងនិស្សិតខ្មែរដែលកំពុងមានវត្តមាននៅប្រទេសអ៊ីស្រាអែល ព្រមទាំងក្រុមគ្រួសារនៅប្រទេសកម្ពុជានេះ ថា សុវត្ថិភាពរបស់ពលរដ្ឋ រួមទាំងនិស្សិតខ្មែរនៅទីនោះ គឺជាកិច្ចការអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាល។ សម្ដេចបន្ថែមថា«យើងបានខិតខំបន្តជាប់ជាប្រចាំ ទាំងយប់ ទាំងថ្ងៃ ដើម្បីធានា និងសហការជាមួយអាជ្ញាធរ អ៊ីស្រាអែល ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋរបស់យើង ជាពិសេសនិស្សិតរបស់យើងនៅទីនោះ បានទទួលការការពារ និងសុវត្ថិភាព»។

សូមបញ្ជាក់ថាភ្លាមៗ បន្ទាប់ពីការចាប់ផ្ដើមប្រយុទ្ធគ្នាដ៏ខ្លាំក្លារវាងកងទ័ពអ៊ីស្រអែល និងក្រុមហាម៉ាស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានផ្ញើសារទាំងកណ្ដាលអធ្រាតជូនជនរួមជាតិ បញ្ជាក់អំពីការតាមដានដោយយកចិត្តទុកដាក់បំផុតចំពោះស្ថានភាពពលរដ្ឋខ្មែរ ជាពិសេសនិស្សិតខ្មែរដែលកំពុងសិក្សានៅទីនោះប្រមាណជាង៤៥០នាក់។ នារំលងអធ្រាតឈានចូលថ្ងៃទី៨ ខែតុលានោះដែរ សម្ដេចតេជោ អតីតនាយករដ្ឋមន្រ្តី ក៏បានផ្ញើសារជូនជនរួមជាតិចំពោះករណីនេះផងដែរ។ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលក៏បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់លម្អិតនៅក្នុងពេលជាមួយគ្នានោះដែរ។

ជុំវិញស្ថានភាពពលរដ្ឋខ្មែរនៅប្រទេសអ៊ីស្រាអែលនេះដែរ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថារហូតមកដល់ពេលនេះ ប្រជាពលរដ្ឋ និងនិស្សិតកម្ពុជានៅប្រទេសអ៊ីស្រាអែល មានសុវត្ថិភាពទាំងអស់គ្នា។ ឯកឧត្តមបញ្ជាក់ថា ប្រជាពលរដ្ឋ និងនិស្សិត ដែលទៅរៀននៅកសិដ្ឋាន និងនៅតាមក្រុមហ៊ុននានានៅអ៊ីស្រាអែល អាជ្ញាធរកម្ពុជាបានស្នើសុំសហការជាមួយអាជ្ញាធរអ៊ីស្រាអែលជួយជម្លៀសពួកគេទៅកាន់ទីកន្លែងដែលមានសុវត្ថិភាព បើសិនជាកន្លែងដែលប្រជាពលរដ្ឋនិស្សិតកម្ពុជាធ្វើការជួបបញ្ហា ហើយថាអាជ្ញាធរកម្ពុជាក៏ទាក់ទងជាប្រចាំជាមួយនឹងអាជ្ញាធរអ៊ីស្រាអែល ក្នុងការផ្គត់ផ្គង់ចំណីអាហារគ្រប់បែបយ៉ាងដើម្បីពួកគាត់អាចធានាជីវភាពប្រចាំថ្ងៃ៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!