ទាន់ហេតុការណ៍
តើលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង កំពុងគិតអ្វី.? ខណៈលៀសឆាការាប់សិបតោនក្រុមឈ្មួញកំពុងលើកឡើងលើរថយន្តដឹកចេញទៅលក់ឆ្លងដែនបានយ៉ាងរលូន ហេតុអ្វីមិនបង្ក្រាបសោះ.. - នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ប្រកាសដាក់ចេញយុទ្ធនាការដាំដើមឈើយ៉ាងតិច ១លានដើម ជារៀងរាល់ឆ្នាំ

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ប្រកាសដាក់ចេញយុទ្ធនាការដាំដើមឈើយ៉ាងតិច ១លានដើម ជារៀងរាល់ឆ្នាំ

 

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រកាសដាក់ចេញយុទ្ធនាការដាំដើមឈើ យ៉ាងតិច ១លានដើម ជារៀងរាល់ឆ្នាំចាប់ពីពេលនេះតទៅ។ តាមរយៈយុទ្ធនាការថ្ងៃ១០ តុលានេះ ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញឲ្យប្រជាពលរដ្ឋ ចូលរួមដាំដើមឈើ ដាំស្តារព្រៃ និងចូលរួមការពារអភិរក្សព្រៃឈើ និងបរិស្ថានធម្មជាតិ ដើម្បីបង្កើនគម្របព្រៃ និងអាចលក់កាបូន ដើម្បីអាចបង្កើនប្រាក់ចំណូលនៅក្នុងសហគមន៍។

ជាមួយគ្នានេះដែរ ឯកឧត្តម អ៊ាង សុផល្លែត បានថ្លែងថា ដើម្បីធានានិរន្តភាពបរិស្ថាន និងជីវភាពសហគមន៍ ប្រជាសហគមន៍ ត្រូវនាំគ្នាដាំដើមឈើឱ្យបានច្រើន ពីព្រោះដើមឈើគឺជាប្រភពប្រាក់ចំណូល តាមរយៈការទាញចំណូលពីការលក់កាបូន ហើយចំណូលពីការលក់បូន នឹងជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងធ្វើឲ្យប្រជាពលរដ្ឋមានចំណូលបន្ថែម លើសពីចំណូលតាមរយៈភ្ញៀវទេសចរណ៍នាពេលបច្ចុប្បន្ននេះ។
គួររម្លឹកដែលថា យុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណាក់កាលទី១ នៃមុំទី២ ទី៤ និងទី៥ គឺធានាចីរភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន ដោយជំរុញការលើកកម្ពស់ ការទាក់ទាញវិនិយោគ ក្នុងឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ និងឧស្សាហកម្មបៃតង។ រដ្ឋាភិបាលមានផែនការរក្សាគំរបព្រៃឈើឲ្យបាន ៦០ភាគរយ នៅឆ្នាំ២០៣០។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចាត់ទុក ការងារបរិស្ថានគឺមានភាពសំខាន់ជាសកល ដូចនេះ ក្រសួងបានដាក់ចេញយុទ្ធនាការរួមមាន៖ ទី១ ជំរុញនិងចូលរួមក្នុងយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ និងរហូតដល់ពេលនេះ មានការចូលរួមពីសិស្សានុសិស្ស ដែលជាយុវជនជំនាន់ក្រោយជាង ១,៤លាននាក់ ទី២ គឺការស្តារ និងដាំដើមឈើឡើងវិញ ដើម្បីឈានឆ្ពោះទៅទទួលបាននូវអព្យាក្រឹតកាបូន និងការលើកកម្ពស់ជីវភាពប្រជាសហគមន៍ ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និង ៣.បង្កើនគម្របព្រៃឈើឲ្យបាន៦០% តាមរយៈការដាំដើមឈើ១លានដើម ក្នុងមួយឆ្នាំ រួមទាំងការដាំឬស្សី ដើម្បីបង្កើនគម្របព្រៃ និងបង្កើនជីវភាពប្រជាជន ព្រមទាំងការចូលរួមជាមួយដៃគូនានា ដោះស្រាយបញ្ហាសកល ដែលយកចិត្តទុកដាក់ជាចម្បងទៅលើការប្រែប្រួលអាកាសធាតុ៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!