ទាន់ហេតុការណ៍
តើលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង កំពុងគិតអ្វី.? ខណៈលៀសឆាការាប់សិបតោនក្រុមឈ្មួញកំពុងលើកឡើងលើរថយន្តដឹកចេញទៅលក់ឆ្លងដែនបានយ៉ាងរលូន ហេតុអ្វីមិនបង្ក្រាបសោះ.. - នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ

ពលរដ្ឋចំនួន៤០០គ្រួសារ មកពីឃុំចំនួន៧ ក្នុងស្រុកឆ្លូង បានទទួលអំណោយស្រូវពូជពី រដ្ឋាភិបាលដើម្បីស្ដារដំណាំស្រូវឡើងវិញ..,!!

ពលរដ្ឋចំនួន៤០០គ្រួសារ មកពីឃុំចំនួន៧ ក្នុងស្រុកឆ្លូង បានទទួលអំណោយស្រូវពូជពី រដ្ឋាភិបាលដើម្បីស្ដារដំណាំស្រូវឡើងវិញ..,!!

ខេត្តក្រចេះ ៖ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្តនិងប្រធានលេខាធិការដ្ឋាននៃគណះកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និង ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អមដំណើរដោយលោក ស្រីអភិបាលស្រុកឆ្លូង ព្រមទាំងឯកឧត្តម លោក លោកស្រីមន្ត្រី កងកម្លាំងជាច្រើនរូប នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញចែកស្រូវពូជដែលជាអំណោយរដ្ឋាភិបាល ដល់ពលរដ្ឋចំនួន៤០០គ្រួសាររងការខូចខាតដោយទឹកជំនន់ ក្នុងស្រុកឆ្លូង ខេត្តក្រចេះ ដើម្បីស្ថារដំណាំស្រូវឡើងវិញ។

យោងតាមរបាយការណ៍ស្វាគមន៍របស់លោកស្រី គង់ លឹមហូ អភិបាល ស្រុកឆ្លូង បានបញ្ជាក់ថា ទឹកជំនន់បានធ្វើឱ្យប៉ះពាល់ និងខូចខាតផ្លូវលំជនបទ ទំនប់ ប្រឡាយ និងផលដំណាំ ពិសេសដំណាំស្រូវប៉ះពាល់ចំនួន ៣៣២ហ.ត ក្នុងនោះខូចខាតចំនួន ២៤៥ហ.ត ស្មើនឹង ៤០០ គ្រួសារ ដើម្បីជាការអន្តរាគមន៍ និងឆ្លើយតប គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ស្រុក និងមន្ទីរជំនាញបានចុះពិនិត្យ វាយតម្លៃផលប៉ះពាល់ ការខូចខាត និងតម្រូវការស្ដារដំណាំស្រូវ ឡើងវិញ ជាលទ្ធផលផ្ទៃដីស្តារការដាំដុះដំណាំស្រូវមានចំនួន ២៤៥ហិកតា ដែលមានតម្រូវការគ្រាប់ពូជស្រូវសរុបចំនួន ៤០.០០០គីឡូក្រាម (សែសិបតោន) សម្រាប់ចែកជូនប្រជាពលរដ្ឋនៅក្នុងស្រុកឆ្លូងចំនួន៤០០ គ្រួសារ។

ក្នុងឱកាសនោះដែរ ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្ត បានលើកឡើងថា ក្នុងនាមថ្នាក់ដឹកនាំខេត្ត និងក្នុងនាមរូបលោកផ្ទាល់ ខ្ញុំសូមសម្ដែងនូវការ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងរបស់អាជ្ញាធរស្រុក ឃុំ និងផ្នែកជំនាញពាក់ព័ន្ធដែលបានសហការចុះត្រួតពិនិត្យ និងតាមដានជាប់ជាប្រចាំលើផលប៉ះពាល់ ការខូចខាតរបស់ប្រជាពលរដ្ឋ និងលើកសំណើសុំគ្រាប់ពូជស្រូវមកគណៈកម្មាធិការគ្រប់គ្រងគ្រោះ មហន្តរាយខេត្ត បានយ៉ាងទាន់ពេលវេលា ដើម្បីគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត មានមូលដ្ឋានលើកជូនប្រធានគណៈកម្មាធិការប្រព័ន្ធស្បៀងបម្រុងកម្ពុជា ទើបថ្នាក់ជាតិមានមូលដ្ឋាន ផ្តល់គ្រាប់ពូជស្រូវជូនដល់ប្រជាពលរដ្ឋដែលមានលទ្ធភាពស្តារឡើងវិញ និងចែកជូនដល់បងប្អូន ប្រជាពលរដ្ឋធ្វើការដាំដុះបានទាន់ពេលវេលា។

នៅក្នុងពិធីនោះផងដែរ លោកវរសេនីយ៍ឯក ឆុង តូរ៉ាន់អធិការនគរបាលស្រុកឆ្លូងក៏បានធ្វើការផ្សព្វផ្សាយស្ដីពីគោលនយោបាយភូមិឃុំមានសុវត្ថិភាពដូចខាងក្រោម÷

១. ផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក អនុក្រឹត្យលេខ៣៩ ថ្មី
២. សេចក្ដីជូនដំណឹងស្ដីពីការបើកបរយានយន្តចំពោះអនីតិជន នឹង ចែក សារសម្រាប់អប់រំអំពីផលប៉ះពាល់គ្រោះថ្នាក់នៃគ្រឿងញៀន ។
៣. ផ្សព្វផ្សាយរួមគ្នាបង្ការការប្រើអំពើហឹង្សាទាក់ទងនឹងយេនឌ័រ,អំពើជួញដូរស្រ្ដីនិងកុមារ
៤. ផ្សព្វផ្សាយគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌគ្រាប់មិនទាន់ផ្ទុះ
៥. ផ្សព្វផ្សាយ អំពីការលេងល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ
៦. ផ្សព្វផ្សាយអំពីគ្រោះអគ្គីភ័យ និងបានណែនាំអោយពួកគាត់ ទុកដាក់សត្វគោក្របី និងសម្ភារះមានតម្លៃផ្សេងៗ អោយបានល្អជៀសវាងចោរលួច នៅក្នុងនោះកម្លាំងយើងបានធ្វើការផ្សព្វផ្សាយនូវលក្ខណះសម្បត្តិទាំង៧យ៉ាងរបស់គោលនយោបាយភូមិឃុំមានសុវត្ថិភាព។

ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្ត សូមថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ចំពោះ សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាន ដាក់ចេញនូវគោលនយោបាយ និងការចង្អុលណែនាំយ៉ាងគត់មត់ក្នុងការយកចិត្តទុកដាក់ខ្ពស់ចំពោះ សុខទុក្ខរបស់ប្រជាពលរដ្ឋ ពិសេសការផ្តល់គ្រាប់ពូជស្រូវជូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ ទឹកភ្លៀង និងទឹកជំនន់ទន្លេមេគង្គនៅក្នុងខេត្តក្រចេះយើងខ្ញុំ ។

បញ្ជាក់ក្នុងពិធីសំណេះសំណាល និងចែស្រូវពូជនោះមានប្រជាពលរដ្ឋចូលរួមចំនួន ៤០០នាក់/ស្រី៨០នាក់ ដោយក្នុង១គ្រួសារទទួលស្រូវពូជចំនួន១០០គីឡូក្រាមផងដែរ៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!