ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា អញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ទឹកភ្លៀង ចំនួន ១១៧គ្រួសារ នៅភូមិព្រៃនូក ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ព្រមទាំងមានការអញ្ជើញចូលរួមពី គណៈប្រតិភូអមដំណើរ ឯកឧត្តមអភិបាលខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ពិធីនេះប្រារឰធ្វើនៅ វត្តបុទុមវន្ត ហៅវត្ត ( ក្រាំងក្រូច ) ស្ថិតនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
អំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា និងលោកជំទាវ បានអញ្ជើញចុះសួរសុខទុក្ខ និងចែកណោយជូនពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងក្នុងខេត្តកំពង់ស្ពឺ ចំនួន ១១៧គ្រួសារ ដែលបានរៀបចំនៅ វត្តបុទុមវន្ត ហៅវត្ត ( ក្រាំងក្រូច ) ស្ថិតនៅស្រុកគងពិសី ខេត្តកំំពង់ស្ពឺ ។
នៅក្នុងឱកាសនោះដែរឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បានពាំនាំប្រសាសន៍ ផ្តាំផ្ញើរពី សម្តេចបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ តែងតែគិតគូរជានិច្ចដល់សុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេស នោះចំពោះប្រជាពលរដ្ឋរងគ្រោះ ងាយរងគ្រោះដែលជួបការលំបាកដោយប្រការផ្សេងៗ នៅគ្រប់ទីកន្លែងទាំងអស់។
ឯកឧត្តម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ អាជ្ញាធរ កងកម្លាំងគ្រប់ប្រភេទ ដែលបានខិតខំជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះទឹកជំនន់ និងជួយសម្រួល ការចាប់ផ្ដើមជីវភាពឡើងវិញ ជាពិសេសការបង្កបង្កើនផល ដោយឯកឧត្តមបានលើកទឹកចិត្ត ជំរុញឱ្យកសិករយើងត្រូវជម្នះ គ្រប់ឧបសគ្គ តស៊ូព្យាយាមដើម្បីស្តារផលិតកម្មដំណាំស្រូវ ដំណាំរួមផ្សំ និងចិញ្ចឹមសត្វ និង ត្រី ឡើងវិញបន្ទាប់ពីទឹកស្រកចុះ។
ឯកឧត្តម បានមានប្រសាសន៍បញ្ជាក់ថា៖ ថ្នាក់ដឹកនាំ និងមន្រ្តីរាជរដ្ឋាភិបាល កើតចេញពីគណបក្សប្រជាជន កម្ពុជា ដែលប្រជាពលរដ្ឋបោះឆ្នោតគាំទ្រ បានប្រកាន់ខ្ជាប់នូវប្រពៃណីផ្សារភ្ជាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយបាន បែងចែកការទទួលខុសត្រូវ ឱ្យមន្រ្តីចុះតាមគ្រប់មូលដ្ឋាន ដើម្បីតាមដានបញ្ហាប្រឈម សំណូមពរនានា និងដោះស្រាយ ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយយើងទាំងអស់គ្នា រួមសុខរួមទុក្ខជាមួយគ្នា និងមិនមានទម្លាប់រត់ចោលគ្នា នោះទេ។
សូមបញ្ជាក់ផងដែរថា៖ សម្ភារៈដែលចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន ១១៧គ្រួសារ ដោយក្នុងមួយគ្រួសារ ៗទទួលបាន អង្ករ ,មី ត្រីខ, ទឹកត្រី ,ទឹកស៊ីអ៊ីវ , និងថវិកា មួយចំនួនទៀតផងដែរ ។