ខេត្តកំពង់ស្ពឺ÷ ពិតជាដំណឹងល្អសម្រាប់អាណាព្យាបាលរបស់ប្អូនៗ ដែលជាបេក្ខជនបេក្ខនារីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ថ្ងៃទី ៦ វិច្ឆិកា ២០២៣ ដោយរដ្ឋបាលខេត្តកំពង់ស្ពឺ និងគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ បានសហការរៀបចំកន្លែងស្នាក់នៅជូនប្អូនៗ ដែលត្រៀមប្រឡងនាពេលខាងមុខនេះដោយឥតគិតថ្លៃ តាមទីកន្លែងដែលបានកំណត់ ដូចមានក្នុងសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្តកំពង់ស្ពឺ និងសេចក្តីជូនដំណឹងរបស់ គណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ។
ហើយនៅតាមមណ្ឌលប្រឡងនីមួយៗ បេក្ខជន បេក្ខនារីអាចផ្ញើកង់ និងម៉ូតូ នៅតាមមណ្ឌលប្រឡងរបស់ខ្លួន ដោយឥតគិតថ្លៃ និងមានសុវត្ថិភាព ដែលរៀបចំឡើងដោយ គណៈកម្មាធិការ ស.ស.យ.ក.ខេត្តកំពង់ស្ពឺ។