ទាន់ហេតុការណ៍
អាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីគ្រឿងញៀន... - រថយន្តលោកអភិបាលរងខេត្តពោធិ៍សាត់ម្នាក់ បង្កគ្រោះថ្នាក់ចរាចណ៍ បណ្ដាលឱ្យស្លា.ប់មនុស្សបីនាក់ ក្នុងស្រុកក្រគរ - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលជំងឺ(វះកាត់ពោះវៀន)នៅមន្ទីរពេទ្យជោរី(ច្បារអំពៅ).... - កិច្ចប្រជុំ សាមញ្ញលើកទី៨ អាណិត្តទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ - ធូលីភាគល្អិត (PM 2.5) រាលដាលពេញទីក្រុងបាងកក! ៧០ តំបន់ស្ថិតក្នុងកម្រិតពណ៌ទឹកក្រូច ចាប់ផ្តើមប៉ះពាល់ដល់សុខភាព - រដ្ឋបាលស្រុកសាមគ្គីមុនីជ័យ បានរៀបចំ ពិធី អបអសាទរ ខួបទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៥) - សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទិញរំឭកខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩ - ០៧.០១.២០២៥) - ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មានមានអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការងារព័ត៌មានឆ្នាំ ២០២៤ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ ២០២៥ - ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ អញ្ជើញ​ជាអធិបតី​ ពិធី​ប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជន​កម្ពុជា​ ប្រចាំឆមាស​ទី២​ ឆ្នាំ២០២៤​ នៅខេត្ត​ត្បូងឃ្មុំ​ - ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ក្រសួងបរិស្ថាន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន ដែលត្រូវជាម្តាយក្មេក ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍

កងកម្លាំងរាជអាវុធហត្ថ បានឃាត់ខ្លួនជនសង្ស័យ ករណីរំលោភសេពសន្ថវៈលើ ក្មេងស្រីមិនទាន់គ្រប់អាយុ

ខេត្តស្វាយរៀង៖ នៅវេលាម៉ោង១០និង០០នាទីព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ កងកម្លាំងរាជអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យ ឈ្មោះគឹម ឈាងអាយុ២០ឆ្នាំ មុខរបរកសិករមានទីលំនៅភូមិឃុំកើតហេតុខាងលើ និងម្នាក់ទៀតឈ្មោះគឹម ហេងអាយុ២៨ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូស្នាក់នៅផ្ទះជួលស្ថិតក្នុងភូមិគោគល្វៀសង្កាត់ព្រៃអង្គញ ក្រុងបាវិត។

ហេតុការណ៍ឃាត់ខ្លួននេះស្ថិតនៅក្នុងភូមិរាមជោ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

ម្ដាយក្មេងស្រីរងគ្រោះឈ្មោះចាន់ រត្ននី ភេទស្រីអាយុ២៧ឆ្នាំមុខរបរកម្មកររោងចក្រ មានទីលំនៅភូមិរាមជោ ឃុំស្វាយតាយានស្រុកកំពង់រោទិ៍ពាក់ពន្ធ័ករណីរំលោភសេពសន្ធវៈទៅលើកូនគាត់ឈ្មោះយ ស.ន អាយុ៦ឆ្នាំ ។

ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះគឹម ឈាងរួចដល់វេលាម៉ោង១២និង៣០នាទីថ្ងៃដដែលសមត្ថកិច្ចស្រុកកំពង់រោទិ៍សហការជាមួយកងរាជអាវុធហត្ថក្រុងបាវិតបានបន្តឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀតឈ្មោះគឹម ហេង មកសាកសួរបន្ថែមទៀត។

ជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកបញ្ជូនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀងដើម្បីកសាងសំណុំរឿងតាមច្បាប់ ៕

Filed in: សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!