(កំពង់ស្ពឺ)៖ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលពី លោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងមន្ទីស្រាវជ្រាវនិងបង្រ្កាបបទល្មើសខេត្តកំពង់ស្ពឺ សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន ដឹកនាំដោយ លោក វរសេនីយ៍ត្រី ធី ឆៃ បានធ្វើការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ (ពាក់ព័ន្ធករណីរក្សាទុក ចែកចាយ និងជួញដូរ ដោយខុសច្បាប់នូវសារធាតុគ្រឿងញៀន) ចំនួន២ទីតាំងផ្សេងគ្នា
– ប្រតិបត្តិការបង្ក្រាបលើកទី០១ ៖ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ នាវេលាម៉ោង០៩:២០នាទីព្រឹក ស្ថិតនៅ ភូមិកណ្តោលដុំ សង្កាត់ កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ បានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ទិត្យ សីហា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ។
– ប្រតិបត្តិការបង្ក្រាបលើកទី០១ ៖ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២៥ នាវេលាម៉ោង១០:១៥នាទីព្រឹក ស្ថិតនៅ ភូមិព្រៃប្រដាក់ ឃុំធម្មតាអរ ស្រុកសំ រោងទង ខេត្តកំពង់ស្ពឺ។ បានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ឃឹម វុត្ថា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ។
ចាប់យកវត្ថុតាងបានរួមមាន ៖ ក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន ១៥កញ្ចប់ , កាំភ្លើងកែឆ្នៃបាញ់គ្រាប់កង់ ០១ដើម, ម៉ូតូ ចំនួន១គ្រឿង,ដែកឆាបចំនួន ០១ដេីម,ទូរស័ព្ទចំនួន០២គ្រឿង,ថង់សំរាប់ច្រក និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជូនមក បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺដើម្បីបន្តនីតិវិធី។