នាព្រឹកថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ
ឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ នគរបាលខេត្ដកំពង់ស្ពឺ ដឹកនាំលោក លោកស្រី ស្នងការរង ចូលរួមក្នុងពិធី
អបអរសាទព្រះរាជពិធីបុណ្យគ្រងរាជសម្បត្តិខួបលើកទី១៩ឆ្នាំ របស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ ខេមរាជនា សមូហោភាសកម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី។
ពិធីរៀបចំដោយ រដ្ឋបាលខេត្តកំពង់ស្ពឺ ក្រោមអធិបបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ប្រធានក្រុមប្រឹក្សាខេត្ដ ឯកឧត្ដម អភិបាល នៃគណៈអភិបាលខេត្ដ ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ដ ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ដ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ឯកឧត្ដម ប្រធានសាលាដំបូងខេត្ត ឯកឧត្ដមព្រះរាជអាជ្ញា លោក លោកស្រី
ប្រធានមន្ទីរជុំវិញខេត្ត លោក លោកស្រី អភិបាលក្រុង ស្រុក ព្រមទាំងមន្រ្ដីរាជការ ជុំវិញខេត្ត ។