ទាន់ហេតុការណ៍
ពិភពលោកសង្គ្រោះបឋមក្រោមប្រធានបទសង្គ្រោះបឋមនិងកីឡា - ២៤ ភូមិក្នុងសង្កាត់វាំងចាស់ សង្កាត់ព្រះស្រែ និងសង្កាត់វាលពង់បានទទួលបណ្ណកម្មសិទ្ធិសរុបចំនួន ១៧, ៣៣២បណ្ណ ស្មើនឹង ១០, ៥០១កម្មសិទ្ធិករ ក្រុងឧដុង្គម៉ែជ័យ - ក្រសួងបរិស្ថានបន្ដយុទ្ឋនាការ​ ពន្លកបៃតង​ អមសងខាងផ្លូវ​ ព្រំដែន​ នៅខេត្តត្បូងឃ្មុំ - ពិធីប្រគល់-ទទួល កុំព្យូទ័រចំនួន ៧៥៥គ្រឿង ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់បម្រើការងារបរិវត្តកម្មឌីជីថល ពិសេសការងារចុះបញ្ជីដីធ្លីបង្ហើយ និងការធ្វើទំនើបកម្មស្ថាប័ន ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ - សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មាន កម្ពុជា បើកវគ្គបណ្តុះបណ្តាលពិសេសលើកទី៤ ស្តីពី “មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែបឌីជីថល”.... - ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលពិសេសជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅអគារខេមរវិទ្យូ រាជបណ្ឌិត្យសភាកម្ពុជា.. - សមាគមសារព័ត៌មានចំនួន០៥ បើកវគ្គបណ្ដុះបណ្ដាលជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅរាជបណ្ឌិត្យសភាកម្ពុជា - ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១២.៥៨៩ ក្បាលដី ស្មើរនិង ៥.៧៧២ គ្រួសារ នៅឃុំកាត់ភ្លុក  ស្រុកបសេដ្ឋ - លោកជំទាវបណ្ឌិត ដាំ ដារីនី អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ - រោងចក្រខ្សែបង្គំគ្រឿងអេឡិចត្រូនិចរថយន្តរបស់កូរ៉េខាងត្បូង ផ្តល់ការងារដល់ពលរដ្ឋអ្នកខេត្តកំពង់ស្ពឺជាង១២០០នាក់

គួរឲ្យសង្វែកណាស់មនុស្ស២នាក់បានស្លាប់ដោយសារនាំគ្នាហូបត្រីកំពតនៅ (ក្នុងស្រុកឱរ៉ាល់)

 

ខេត្តកំពង់ស្ពឺ ÷ នៅថ្ងៃអង្គា៤កេីត ខែជេសឆ្នាំជូតទោស័ក ព.ស២៥៦៤ត្រូវថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ ២០២០នៅវេលាម៉ោង៦ល្ងាចយោងតាមរកបាយការរបស់សមត្ថកិច្ចក្នុងស្រុកឱរ៉ាល់បានឲ្យដឹងថា
មានករណី ពុលត្រីកំពតបណ្តាលអោយស្លាប់មនុស្ស២នាក់និងរងគ្រោះជាច្រើននាក់ទៀតនិងសត្វមាន់ង៉ាប់ជាច្រើនក្បាលផងដែរ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាអ្នកស្លាប់ដោយសារម្ហូបត្រីកំពតនោះមានឈ្មោះ÷
១.ឈ្មោះ យុង ង៉ែត ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុក ឱរ៉ាល់ ខេត្តកំពង់ស្ពឺ ស្លាប់ក្រោយ ពេលដឹកទៅព្យាបាល នៅមណ្ឌលសុខភាពឃុំត្រពាំងជោ ។
២.ឈ្មោះ ហុង សារ៉ាត ហៅ ប៉ែ អាយុ ៣៥ឆ្នាំ នៅភូមិស្រែតាជ័យ ឃុំ អភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង សព្វថ្ងៃ ស្នាក់នៅភូមិស្រែកិន ឃុំ ត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ អ្នកទាំង២នាក់ខាងលើនេះបានស្លាប់ ភ្លាមៗក្រោយពេលហូបរួច

ដោយឡែកអ្នករងរបួសដោយសារពុលត្រីកំពតមានចំនួន 3 នាក់ដែលបានបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពនោះមានឈ្មោះ÷
១.ឈ្មោះម៉ៅ សេង ហៅយាយឡច ភេទស្រីអាយុ ៥០ឆ្នាំ រស់នៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាអ្នកចំអិន ពុលក្អូតចង្អោទៅមន្ទីពេទ្យជាសះស្បើយ
២.ឈ្មោះ វណ្ណ ស្រីពេជ្រ ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាអ្នកហូបពុលក្អូតចង្អោយកទៅព្យាបាលជាសះស្បើយ។
៣.ឈ្មោះ វណ្ណ សម្ផស្ស ភេទប្រុសអាយុ១៧ឆ្នាំរស់នៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ អ្នកហូបបានពុលក្អូតចង្អោយកទៅមន្ទីរពេទ្យនោះបានជាសះស្បើយហើយ។

យោងតាមប្រភពដដែលបានបន្តទៀតថាក្រោយពីមានមនុស្សពុលហើយនឹងស្លាប់បានយកត្រីកំពតនោះទៅជះចោលធ្វើឲ្យសត្វមាន់និងឆ្កែទៅស៊ីត្រីកំពតនោះក្រោយពីរសុីរួចបានប៉ុន្មាននាទីក្រោយមកសត្វទាំងនេះក៌បានង៉ាប់ជាបន្តបន្ទាប់ផងដែ
សរុបមកងាប់សត្វមាន់ចំនួន៧ក្បាលនិងឆ្កែ១ក្បាលដោយសារសត្វទាំងនោះស៊ីអាចម៏ត្រីកំពតនិងត្រីកំពតដែលឆ្អិនជះចោលនោះ ។

ក្រោយពីសមត្ថកិច្ចបានធ្វើកោសល្យវិច័យលើមនុស្សដែលស្លាប់ទាំង២នាក់នោះពិតជាស្លាប់ដោយសារពុលត្រីកំពតពិតប្រាកដមែនហើយបានប្រគល់សពជូនទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី

គួរបញ្ជាក់ផងដែរថាករណីពុលត្រីកំពតនេះកើតមានជាច្រើនករណីមកហើយអាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះត្រីកំពតនេះ៕

Filed in: ជីវិត និងសុខភាព
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!