ទាន់ហេតុការណ៍
នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ - លោក នួន ម៉េត អំពាវនាវសុំអោយថ្នាក់ដឹកនាំជួយអន្តរាគមន៍ដល់គាត់ផង ពាក់ពន្ឋ័រឿងជម្លោះដីធ្លី

របាំងណូរ៉ាវ រាប់រយម៉ែត្រ ជាច្រើនខ្សែ លាតសន្ធឹងក្នុងភូមិចំនួន៣ នៅស្រុករលាប្អៀរ ខេត្ដកំពង់ឆ្នាំង

របាំងណូរ៉ាវ រាប់រយម៉ែត្រ ជាច្រើនខ្សែ លាតសន្ធឹងក្នុងភូមិចំនួន៣ នៅស្រុករលាប្អៀរ ខេត្ដកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ តើនេះពិតជាទទួលបានការបើកភ្លើងខៀវមែនឬទេ បានជាក្លាហាន ហ៊ានបំពានច្បាប់ចាប់តាំងពីរដូវបិទនេសាទ រហូតដល់រដូវបើកនេសាទបែបនេះ? តើអ្នកណា ហ៊ានចុចកុងតាក់បើកភ្លើងខៀវ ឱ្យប្រព្រឹត្ដល្មើសនេសាទបានយ៉ាងស្រួលដូច្នេះ ពោលពុំមានអ្វីមករាំងស្ទះនោះទេ។

បើតាមប្រភពពីប្រជានេសាទរស់នៅ ក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្ដកំពង់ឆ្នាំ បានរៀបរាប់ប្រាប់អង្គភាពសារព័ត៌មានយើងដូច្នេះថា កាលនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣  ពួកគាត់អ្នកនេសាទបែបគ្រួសារ  បានប្រទះឃើញការដាក់របាំងណូរ៉ាវយ៉ាងវែងអន្លាយ គឺមានប្រវែងជារាប់រយម៉ែត្រ គឺដាក់ចាប់ពីមាត់ទន្លេរខាងកើត រហូតទល់នឹងច្រាំងទំនប់ផ្លូវខាងលិច ដែលមានជាច្រើនខ្សែ ត្រង់ចំណុច ភូមិវត្តថ្នល់ ភូមិកោះកែវ ភូមិកំពង់រាំង ក្នុងឃុំស្វាយជ្រុំ ស្រុកព្រលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ជាក់ស្ដែងការដាក់របាំងណារ៉ាវនេះ តាំអពីអំឡុងរដូវបិទនេសាទ រហូតមកដល់បច្ចុប្បន្នេះ ដោយពុំបានឃើញថា មានមន្ដ្រីពាក់ព័ន្ធរូបណាមកចុះពិនិត្យនោះទេ តួយ៉ាងបើតាមច្បាប់បានកំណត់ គឺក្នុងរដូវបិទនេសាទ ពុំអនុញ្ញាតឱ្យមានការនេសាទជាលក្ខណៈទ្រង់ទ្រាយធំដូច្នេះទេ សំដៅថាទុករយៈពេលសម្រាប់ឱ្យត្រីពង ឬ បង្កបង្កើតពូជត្រី ឬប្រភេទមច្ឆារ និងភាវៈចម្រុះផ្សេងៗទៀត តែផ្ទុយទៅវិញ មានជនល្មើសជាច្រើននាក់ បានប្រព្រឹត្ដលួចដាក់របាំងណារ៉ាវជាច្រើខ្សែរ ច្រើនម៉ែត្រដែលផ្ទុយពីច្បាប់អនុញ្ញាត បានយ៉ាងព្រងើយ ហាក់ដូចទទួលបានភ្លើងខៀវ សម្រាប់ធ្វើចរាចរណ៍បទល្មើសនេសាទបែបនេះទៅវិញ។

ប្រជានេសាទម្នាក់ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយថា គាត់បានឃើញគេធ្វើសកម្មភាពនេះយូរមកហើយ ប្រមាណជាជាង ៣ខែ គឺចាប់តាំងពីសារចរណ៍ប្រកាសបិទនេសាទមកម៉្លេះ និងមកដល់បច្ចុប្បន្ននៅតែបន្ដសកម្មភាពដដែល។

តើជនល្មើសនោះ ជានរណា បានជាក្លាហាន ហ៊ានយ៉ាងប្រព្រឹត្ដដូច្នេះ ពិតជាមិនខ្លាចញញើតច្បាប់ទាល់តែសោះ….
ក្រោយពីអ្នកសារព័ត៌មានបានរាយការណ៍ករណីខាងលើនេះជូន លោក ងិន ហ៊ុន ជាប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អ្នកសារព័ត៌មានបានត្រឹមតែស្ដាប់នូវពាក្យដ៏គម្រោះគំរើយ ពីលោក លោក ងិន ហ៊ុន ប្រធានមន្ទីរតែប៉ុណ្ណោះ «នេះពិតជាសម្ដីមាសធ្វើឱ្យហួសចិត្ដ» បើតាមការនេសាទជាលក្ខណៈគ្រួសារ គឺច្បាប់កំណត់ឱ្យមានការដាក់ត្រឹមតែប្រវែង ៥០ម៉ែត្រ តែប៉ុណ្ណោះ ក៏ប៉ុន្ដែហេតុអ្វីរបាំងណារ៉ាវនោះ មានប្រវែងរាប់រយម៉ែត្រ តកន្ទុយគ្នាទៅវិញ នឹងលាតសន្ទឹងរហូតដល់ទៅ ៣ភូមិ ឯនោះ។

នៅវេលាម៉ោង ១១:៤០ នាទី នៅថ្ងៃទី៣០ ខែតុលា ដដែល អ្នកសារព័ត៌មាន ក៏បានធ្វើសេចក្ដីរាយការណ៍តាមរយៈទូរស័ព្ទជូន ឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការរដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង អំពីហេតុការណ៍ទាំងអស់នេះ លោកស្នងការ ក៏បានប្រាប់មកតាមទូរស័ព្ទមកវិញថា លោកនឹងចាត់ឱ្យកម្លាំងចុះទៅដើម្បីបង្ក្រាប។

ប្រជានេសាទ ដែលប្រកបរបរនេសាទបែបគ្រួសារ ដោយដាក់មង និងស្ទួច ទទូចស្នើសុំ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ មេត្ដាពិនិត្យ ពីភាពចន្លោះប្រហោងដែលមានដូចករណីខាងលើនេះ ពិតជាមានភ្លើងខៀវមែនដែរទេ? ហើយប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំ ស្វាយជ្រុំ ក៏មានសង្ឃឹមថា ឯកឧត្ដមរដ្ឋមន្ដ្រី នឹងអនុវត្ដច្បាប់ដូចករណីនៅខេត្ដកោះកុងកន្លងទៅ ដើម្បីឱ្យប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ដែលនេសាទតាមលក្ខណៈគ្រួសារ អាចប្រកបរបរចិញ្ចឹមជីវភាពបានល្អប្រសើជាងនេះ។

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!