គួរកត់សម្គាល់ថា ស្ថិតក្នុងបរិបទដែលប្រទេសមួយចំនួនក្នុងពិភពលោក បាននិងកំពុងប្រឈមនឹងបញ្ហា អសន្តិសុខស្បៀង និងការប្រែប្រួលអាកាសធាតុ កម្ពុជាមិនត្រឹមតែអាចបញ្ចៀសបាននូវវិបត្តិស្បៀងអាហារ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចាប់យកឱកាសនេះ ដើម្បីពង្រឹងប្រព័ន្ធស្បៀង តាមរយៈការដាក់ចេញវិធានការ ជាបន្តបន្ទាប់ ដើម្បីផលិត និងផ្គត់ផ្គង់ផលិតផលកសិកម្ម និងស្បៀងអាហារប្រកបដោយគុណភាព និងសុវត្ថិភាព ទៅទីផ្សារក្នុងតំបន់ និងពិភពលោកទៀតផង ជាពិសេសស្រូវ អង្ករ។ មិនតែប៉ុណ្ណោះ ដោយឈរលើមូលដ្ឋានសន្តិភាព និងស្ថិរភាពដ៏រឹងមាំ ព្រមទាំងការប្ដេជ្ញាចិត្តខ្ពស់នោះ រាជរដ្ឋាភិបាលមានជំនឿយ៉ាងមុតមាំថានឹងអាចឈាន ទៅសម្រេចបាននូវចក្ខុវិស័យស្តីពីប្រព័ន្ធស្បៀងឆ្នាំ២០៣០។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលនឹងបន្តខិតខំពង្រឹងកិច្ច សហប្រតិបត្តិការជាមួយបណ្តាប្រទេសនានា អង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល និង វិស័យឯកជន ដើម្បីលើកកម្ពស់ប្រព័ន្ធស្បៀងឱ្យកាន់តែមានភាពរឹងមាំ ធន់នឹងវិបត្តិនានា និងជួយកាត់បន្ថយ ផលប៉ះពាល់ទៅលើបរិស្ថាន។
ខ្លឹមសារពិស្តារ សូមអានសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត..!!