ភ្នំពេញ៖ ថ្ងៃអាទិត្យ០៥ ខែវិច្ឆិកា ឆ្នាំ២០២៣១៣ អង្គកឋិនទានមហាសាមគ្គីដែលផ្តួចផ្តេីមឡេីងដោយព្រះអង្គព្រះនាម វីរិយៈមេធា ហាន សុវណ្ណា ពព្រះរាជាខណៈថ្នាក់កិត្តិយស និងជាព្រះគ្រូចៅអធិការវត្តជុំ លោកបណ្ឌិត ឃីម រដ្ឋា និងលោកស្រី សេង ច្រឹប ព្រមបងប្អូនបុត្រាបុត្រីនិងចៅៗ លោកអាចារ្យ គណ:កម្មការចំណុះជេីងវត្ត និងប្រជាពុទ្ធបរិសទ័គ្រប់មជ្ឍដ្ឋានបាន ដង្ហែអង្គកឋិនទានចូលមកកាន់ វត្តជុំ ស្ថិតនៅសង្កាត់គូររកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដេីម្បីវេរប្រគេនដល់ព្រះភិក្ខុសង្ឃ ដែលគង់ចាំវស្សាអស់រយះពេលមួយត្រីមាសកន្លងមក អង្គកឋិនទាននេះដែរ ក្រៅពីផ្គត់ផ្គង់សំរាប់ចង្ហាន់ប្រចាំថ្ងៃសំរាប់ព្រះសង្ឃ បច្ច័យមួយចំនួនធំត្រូវបានបែងចែក យកទៅផ្គត់ផ្គង់ទិញសម្ភារះសិក្សាដល់ភិក្ខុ សាមណេដែលកំពុងសិក្សា និងទូទាត់សងទៅថ្លៃសម្ភារៈដែរយកមកកសាង ព្រះវិហារ នេះជាដើម។
ព្រះអង្គព្រះនាម វីរិយៈមេធា ហាន សុវណ្ណា ព្រះរាជាខណៈថ្នាក់កិត្តិយស និងជាព្រះគ្រូចៅអធិការវត្តជុំ មានថេរ:ដីកាថា កឋិនទានជាកាលទានមានផលវិសេស ជាងទានទាំងពួង ព្រោះបានផលដល់ទាយកជាម្ចាស់ទានផង និងភិក្ខុសង្ឃដែលទទួលក្រាលគ្រងផង។ សំរាប់ភិក្ខុសង្ឃទទួលបាននូវអានិសង្ស ទាំងប្រាំយ៉ាងគឺ ត្រូវទៅកាន់ទីដ៍ទៃមិនមានទោសជាដេីម សំរាប់ប្រជាពុទ្ធបរិសទ័ដែលធ្វេីកឋិនក៍ទទួលបាននូវអានិសង្សប្រាំយ៉ាងដែរគឺមានរូបសម្បត្តិល្អភោផង់ មានព័ណសំប្បុរ ស្រស់ថ្លាល្អ មានទ្រង់ទ្រាយល្អ ពេញលក្ខិណ: បេីជា បុរសនឹងបានជាអិហិភិក្ខុ បេីជាស្រ្តីវិញនឹងបរិបូណ៍ទៅដោយបុណ្យជាបច្ច:ពិតកល្យាណី ឫស្រ្តីគ្រប់លក្ខ័។ ព្រះអង្គមានថេរ:ដីកា បញ្ចាក់ថា កឋិនទាន ជាទានមួយដែលប្លែកពីទានដ៏ទៃៗទៀត គឺ ប្លែកដោយកាលមានតែត្រឹម២៩ថ្ងៃតែប៉ុនណ្ណោះ ហេីយវត្តមួយទទួលបានតែម្តងក្នុងមួយឆ្នាំ។ ប្លែកដោយអានិសង្ស អ្នកប្រគេន ក៍បានអានិសង្ស និងអ្នកទទួលក្រាលគ្រង អនុមោទនាក៍បានអានិសង្ស ប្លែកដោយអំពេីគឺបុគ្គលដែលធ្វេីតាមព្រះវិន័យប្រកបដោយធម៌ត្រឹមត្រូវ ប្លែកដោយវត្ថុ គឺវត្ថុសំរាប់ កឋិនមានបីគឺ ស្បង់ ចីវរ សង្ឃាដី ក្រៅពីនោះគីជា អត្ថបរិក្ខារ កឋិន។
លោកបណ្ឌិត ឃីម រដ្ឋា បានបង្ហាញអារម្មណ៍ជ្រះថ្លា ដោយសាមានការជួបជុំពីរប្រជាពុទ្ធបរិស័ទនិងបងប្អូនមកពីទីជិតឆ្ងាយ ហេីយការជួបជុំនេះដែរ អាចប្រព្រឹត្តទៅក៍អាស្រយ័ដោយកត្តាប្រទេសជាតិ មានសុខសន្តិភាពពេញលេញ មានស្ថេរភាព នយោបាយ និងការអភិវឌ្ឍន៍រីកចំរេីនលេីគ្រប់វិស័យ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចមហាសេនាតេជោ ហ៊ុន សែន និងសម្ដេចគតិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាពិសេសសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វេីអោយកម្ពុជាមានការអភិវឌ្ឍន៍លេីគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ៕