ខេត្តកំពង់ឆ្នាំង៖ កាណូតរុញជនយកកូនត្រី ពេលយប់ចំនួន៥គ្រឿងដែលក្រុមអ្នកសារព័ត៌មានបានប្រទះឃើញកំពុងតែធ្វើសកម្មភាពរុញយកកូនត្រី ហើយបានរាយការណ៍ជូនលោកនាយខណ្ឌរដ្ឋបាលជលផលខេត្តដើម្បីដឹកនាំកម្លាំងជំនាញមកធ្វើការបង្ក្រាប ប៉ុន្តែសមត្ថកិច្ចបានឆ្លើយថាអត់មានកម្លាំងទេ ហាក់បីដូចជាបណ្តែតបណ្តោយឱ្យក្រុមបទល្មើសនេសាទមានឱកាសបើករត់គេចខ្លួនបាត់។
ការប្រទះឃើញកាណូតរុញជនពេលយប់របស់ជនជាតិខ្មែរខ្នាតធំចំនួន៥គ្រឿងកំពុងធ្វើសកម្មភាពនៅវេលាម៉ោង៨យប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅកោះក្រញាណក្នុងភូមិសាស្ត្រ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ប៉ុន្តែក្រោយ ពីបានរាយការណ៍ជូនលោកនាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបែរជាលោកឆ្លើយថាអត់មានកម្លាំងចុះទៅបង្ក្រាបនោះទេ។
ករណីនេះក្រុមអ្នកសារព័ត៌មានដែលមានគ្នា៤នាក់ប្រើប្រាស់បាឡាស្មាច់មួយគ្រឿងបានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិ កាឆ្នាំ២០២៣នេះថា នៅវេលាម៉ោង ៨ យប់ថ្ងៃទី ១៣ វិច្ឆិការ២០២៣នេះពួក គាត់ បានប្រទះ ឃើញកាណូតរុញជនខុសច្បាប់ខ្នាតធំចំនួន៥គ្រឿង ក្រោយពីបានសួរនាំរួចទើបដឹងថា មានអ្នករត់ការកាណូតរុញជនទាំងប្រាំគ្រឿងនោះមានឈ្មោះ ចម្រើន ទីលំនៅភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំង។
ប៉ុន្តែក្រោយមកត្រូវរាយការណ៍ជូនលោក.លីឡា.ហើយប្រាប់ត្រឡប់មកវិញថាខាងសង្កាត់នេសាទស្រុកបរិបូណ៌មានកម្លាំងតែម្នាក់មិនអាចចុះមកបានទេ។ ដោយលោក លីឡា បានសំណូ មពរឲ្យក្រុមអ្នកសារព័ត៌មាននាំយកកា ណូតរុញជន ទាំងនោះទៅប្រគល់ជូនសង្កាត់នេសាទស្រុកបរិបូរណ៌ ទៅវិញ ប៉ុន្តែពេលក្រុមអ្នកសារព័ត៌មានយើងនាំកាណូ តទាំងប្រាំគ្រឿងនោះទៅ ពួកគេក៏នាំគ្នាបើករត់គេចបាត់អស់។
ស្របពេលនោះដែរក្រុមអ្នកសារព័ត៌មានយើងក៏បានរាយការណ៍និងបាញ់រូបភាពបទល្មើសជូនលោក ខូវ លី ស្នងការនគរ បាលខេត្តកំពង់ឆ្នាំង ឯកឧត្តមអភិបាល ខេត្តកំពង់ឆ្នាំង និងលោក ងិនហ៊ុនប្រធាន មន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងទាំងយប់ភ្លាមៗ ហើយលោកស្នងការ ឯកឧត្តមអភិបាល ខេត្តនិងលោក ងិនហ៊ុន ក៏បានពិនិត្យនិងតាមដានករណីនេះតាមប្រព័ន្ធតេឡេក្រាមផងដែរ។
ជុំវិញករណីនេះនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា២០២៣នេះ លោក.ងិនហ៊ុន .ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំ ពង់ឆ្នាំងបានប្រាប់តាមទូរសព្ទឱ្យដឹងថា ការពិតកម្លាំងសង្កាត់នេសាទស្រុកបរិបូណ៌មានតែ ២នាក់ និងមានកម្លាំងរបស់ខណ្ឌរដ្ឋបាលជនលផលកំពង់ឆ្នាំងមានមួយក្រុមនៅប្រចាំការឃុំឆ្នុកទ្រូ៣ទៅ៤នាក់ និងក៏មានកម្លាំងអធិការដ្ឋានជលផលខាងត្បួងបឹង ទន្លេសាបនៅប្រចាំការទីនោះផងដែរ។
ហេតុម្ដេចក៏លោកនាយខណ្ឌមិនបញ្ជារឱ្យមន្ត្រីសង្កាត់នេសាទស្រុកបរិបូរណ៍សហ ការគ្នាចុះមកបង្ក្រាបបទល្មើសខាងលើនេះដែលអ្នកសារព័ត៌មានរាយការណ៍ជូនហើយករណីនេះលោកនឹងបើកការស៊ើប អង្កេតបន្តទៀតតើមានបញ្ហាអ្វីខ្លះ? ជុំវិញបទល្មើសទូករុញជនធំៗធ្វើសកម្មភាពបែបនេះបែជាមិនដឹង ?៕