ភ្នំពេញ÷នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នៅវាលាម៉ោង១០នឹង០០នាទី មានស្ត្រីម្នាក់បានចូលសម្រាលកូននៅក្នុងមន្ទីរសំរាកព្យាបាលនិងសម្ភព អុីលីត តែដោយសម្រាលតាមបែបធម្មជាតិមិនកើតក្រុមគ្រូពេទ្យបានធ្វើការវះកាត់បានកូនប្រុសម្នាក់ តែជាអកុសលក្រោយពេលវះកាត់បាន២ថ្ងៃក៏រអឹលដួលនៅក្នុងបន្ទប់ទឹកបណ្តាលឲ្យមុខរបួសកាន់តែធ្ងន់ធ្ងររហូតដលស្លាប់ចោលកូននៅក្នុងមន្ទីរពេទ្យតែម្ដង។
ហេតុការនេះបានកើតឡើងនៅក្នុងមន្ទីរសំរាកព្យាបាលនិងសម្ភព “អ៊ីលីត” ផ្ទះលេខ៤៤៨ ផ្លូវលេខ៧C ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យរាជធានីភ្នំពេញ។
បើតាមការរៀបរាប់ពីសាច់ញាត្តិជនរងគ្រោះបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ លី រដ្ឋា ភេទស្រី អាយុ៣៤ឆ្នាំ មានស្រុកកំណើតនៅ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ប្រភពបានបន្ដថា កាលពីថ្ងៃទី២៧ ខែឩសភា ឆ្នាំ២០២០ ជនរងគ្រោះបានចូលមកមន្ទីរពេត្យ “អ៊ីលីត” តែដោយសម្រាលតាមបែបធម្មជាតិមុនកើត ក្រុមគ្រូពេទ្យក៏ធ្វើការវះកាត់បានកូនប្រុស។
ប្រភពដដែលបានបន្តទៀតថា ក្រោយពីធ្វើការវះបានពីរថ្ងៃ ដោយក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យ “អ៊ីលីត” មានការធ្វេសប្រហែសមិនបានដាក់សុងទឹកនោមអោយជនរងគ្រោះ ធ្វើអោយជនរងគ្រោះដើរចូលបន្ទប់ទៅបត់ជើងក្នុងបន្ទប់ទឹកក៏ដួលស្លាប់ក្នុងបន្ទប់ទឹកតែម្ដង។
លោក ម៉ៅ សាវឿន នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១ បានអោយដឹងថា ក្រោយទទួលបានព័ត៌មាន លោក និងមន្ត្រីប៉ុស្ដិ៍បានចុះដល់ទីតាំងកើតហេតុ តែដោយភាគីខាងមន្ទីរពេទ្យនិងសាច់ញាត្តិជនរងគ្រោះបានសម្របសម្រួលគ្នាដោយមិនមានការប្ដឹងផ្ដល់ ទើបលោកមិនបានធ្វើរបាយការណ៍អ្វីទាំងអស់ ។ ក្រោយពីធ្វើការសម្របសម្រួលគ្នាចប់ សពជនរងគ្រោះត្រូវបានសាច់ញាត្តិក្រុមគ្រួសារដឹកចេញពីមន្ទីរពេទ្យយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕