កំពង់ស្ពឺ៖ កម្លាំងនគរបាលខេត្តកំពង់ស្ពឺ បានត្រៀមរួចរាល់ហើយ ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនដល់បងប្អូនប្រជាពលរដ្ឋនិងភ្ញៀវជាតិ ភ្ញៀវអន្តរជាតិក្នុងឱកាសពិធីប្រណាំងទូក ថ្នាក់ខេត្ត រយៈពេល ០២ថៃ្ង នេះបើយោងតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការ នគរបាលខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការ នគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងកម្លាំងនគរបាលខេត្ដ ជាង៤០០នាក់ នឹងត្រូវពង្រាយនៅតាមគោលដៅសំខាន់ៗដើម្បីធានាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋដែលដើរកម្សាន្ត ក្នុងពិធីប្រណាំងទូកនៅខេត្ដកំពង់ស្ពឺ។
#សនិ្តសុខនឹងត្រូវបានរឹតបន្តឹងនៅគ្រប់គោលដៅច្រកចេញចូល រួមនិងតំបន់ប្រារព្ធពិធី នានាក្នុងខេត្ដ ការប្រគុំតន្រ្ដី ខ្នាតយក្ស ការប្រកួតប្រដាល់ក្បាច់គុនបុរាណខ្មែរ លក្ខណៈមិត្តភាព ។ ល។