នៅព្រឹកថ្ងៃអាទិត្យទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺបានអញ្ជើញចូលរួម ក្នុងពិធីយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ ថង់ប្លាស្ទិកទេ» យុទ្ធនាការនេះរៀបចំឡើងក្នុងគោលបំណង ១.ផ្សព្វផ្សាយជាផ្លូវការនូវចលនារួមគ្នាដើម្បីកាត់បន្ថយសំណល់ប្លាស្ទិកនៅកម្ពុជា ២.ជំរុញការចូលរួមរបស់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ គ្រប់អង្គភាពពាក់ព័ន្ធចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និង ៣.ឆ្លុះបញ្ចាំងពីឆន្ទៈរួមគ្នារបស់ប្រជាពលរដ្ឋកម្ពុជាជាមួយប្រជាជាតិលើសកលលោកក្នុងការកាត់បន្ថយការបំពុលដោយប្លាស្ទិក ព្រមទាំងពិធីចុះអនុស្សរណៈយោគយល់រវាងក្រសួងបរិស្ថាន និង រដ្ឋបាលខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តព្រះសីហនុ ខេត្តកោះកុង និងខេត្តតាកែវ ស្តីពីយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិច ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលរៀបចំធ្វើឡើងនៅទីលានកីឡដ្ឋានខេត្តកំពត ៕
សូមរាយការណ៍
នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន..
ជប៉ុនផ្ដល់ឧបករណ៍កម្ទេចកាកសំណល់ឱ្យកម្ពុជា
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព).
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ..
លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ