ទាន់ហេតុការណ៍
ពិធីប្រគល់-ទទួល កុំព្យូទ័រចំនួន ៧៥៥គ្រឿង ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់បម្រើការងារបរិវត្តកម្មឌីជីថល ពិសេសការងារចុះបញ្ជីដីធ្លីបង្ហើយ និងការធ្វើទំនើបកម្មស្ថាប័ន ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ - សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មាន កម្ពុជា បើកវគ្គបណ្តុះបណ្តាលពិសេសលើកទី៤ ស្តីពី “មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែបឌីជីថល”.... - ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលពិសេសជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅអគារខេមរវិទ្យូ រាជបណ្ឌិត្យសភាកម្ពុជា.. - សមាគមសារព័ត៌មានចំនួន០៥ បើកវគ្គបណ្ដុះបណ្ដាលជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅរាជបណ្ឌិត្យសភាកម្ពុជា - ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១២.៥៨៩ ក្បាលដី ស្មើរនិង ៥.៧៧២ គ្រួសារ នៅឃុំកាត់ភ្លុក  ស្រុកបសេដ្ឋ - លោកជំទាវបណ្ឌិត ដាំ ដារីនី អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ - រោងចក្រខ្សែបង្គំគ្រឿងអេឡិចត្រូនិចរថយន្តរបស់កូរ៉េខាងត្បូង ផ្តល់ការងារដល់ពលរដ្ឋអ្នកខេត្តកំពង់ស្ពឺជាង១២០០នាក់ - ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការនៅសាលាស្រុកឱរ៉ាល់ - ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ៖ការពង្រីកគ្រឹះស្ថានសិក្សា គឺជាការលើកម្ពស់អក្ខរកម្ម និងការអភិវឌ្ឍន៍នៅកម្ពុជា - លោកជំទាវ ជា សុផាកន្នី អ៊ាងសុផល្លែត បានអញ្ជើញដឹកនាំប្រតិភូសមាគមចុះសួរសុខទុក្ខបងប្អូនប្រជាសហគមន៍នៅភូមិអណ្តូងក្រឡឹង

ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន វិសាលភាពនៃយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ជាគុណតម្លៃខ្ពស់សម្រាប់បរិស្ថានកម្ពុជា

ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន វិសាលភាពនៃយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ជាគុណតម្លៃខ្ពស់សម្រាប់បរិស្ថានកម្ពុជា

កំពត៖ នៅព្រឹកថ្ងៃអាទិត្យ ៧កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតក្នុងបរិវេណពហុកីឡដ្ឋានក្រុងកំពត ខេត្តកំពត ដូចទៅនឹងក្រសួងបរិស្ថានបានកំណត់យកថ្ងៃ ១ កញ្ញា ឆ្នាំ២០២៣ ជាថ្ងៃចាប់ផ្តើមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលផ្តើមចេញពីសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ នៅតាមបណ្តាសាលារៀនទាំងអស់ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដោយចាប់ផ្តើមពីការមិនប្រើប្រាស់ថង់ប្លាស្ទិកយ៉ាងតិច១ថ្ងៃ ក្នុង១សប្តាហ៍ ដើម្បីរួមចំណែកក្នុងការកាត់បន្ថយការបង្កើត និងការចោលសំរាមតាមសាលារៀន តាមលំនៅស្ថាន និងនៅក្នុងភូមិ ឃុំរបស់ពួកគេ រហូតដល់បានផ្លាស់ប្តូរទម្លាប់ឈប់ប្រើប្រាស់ថង់ប្លាស្ទិកទាំងស្រុងនាពេលអនាគត។

យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនេះ បាននិងកំពុងទទួលការគាំទ្រ និងការចូលរួមអនុវត្តពីគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅ នៃរាជធានី ខេត្ត ជាបន្តបន្ទាប់។ ជាក់ស្តែងក្នុងរយៈពេល៨០ថ្ងៃ គិតមកត្រឹមថ្ងៃទី១៩ ខែវិច្ឆិកានេះ គឺមានអ្នកស្ម័គ្រចិត្តចូលរួម ក្នុងយុទ្ធនាការនេះសរុបចំនួន ៣ ០៨៦ ៤៨០ លាន (បីលាន ប្រាំបីម៉ឺនប្រាំមួយពាន់ បួនរយបែតសិប) អង្គនាក់ ដែលក្នុងនោះ លោកគ្រូ អ្នកគ្រូមានចំនួន ១១៦ ៤១៦ (ដប់មួយម៉ឺន ប្រាំមួយពាន់បួនរយដប់ប្រាំមួយ)នាក់ សិស្សានុសិស្សសរុបចំនួនជាង ៣ ០៨០ ៦៥៤ (បីលាន ប្រាំបីម៉ឺនប្រាំមួយរយហាសិបបួន) នាក់ នៃសាលារៀនចំនួន ៧ ០៥៧ (ប្រាំមួយពាន់ ហាសិបប្រាំពីរ) សាលា និងកម្មករ/និយោជក ព្រះសង្ឈ និ ប្រជាពលរដ្ឋ នៅតាមបណ្តារោងចក្រ សហគ្រាស វត្តអារាម និងសហគមន៍នានា។

ចំពោះយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»  ខេត្ដកំពត គឺមានសាលារៀនសរុបចំនួន ៤៣៨ សាលា មានលោកគ្រូ អ្នកគ្រូ សរុបចំនួនជិត ៥ ៨២៦ នាក់ និងសិស្សានុសិស្សសរុបចំនួនជាង ១៣១ ២០៣ នាក់ បាននឹងកំពុងចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនេះជាប្រចាំ ដោយបានស្រែកប្តេជ្ញាថា «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» «យើងរួមកម្លាំងគ្នា ការពារបរិស្ថានកម្ពុជា» «លាហើយប្លាស្ទិក Bye Bye Plastic» គិតត្រឹមពេលនេះបានចំនួនជាង ២០០០លើក ស្មើនឹងអ្នកចូលរួមសុរុបជិត ៦០ម៉ឺននាក់។ យុទ្ធនាការនេះពិជាមានសារៈសំខាន់ និងបានបំផុសនូវចលនាចូលរួមរបស់ក្មេងៗជំនាន់ក្រោយឱ្យបានយល់ដឹង និងអនុវត្ដ ដើម្បីធ្វើឱ្យសាលារៀន ដងផ្លូវ ទីសាធារណៈ តំបន់សហគមន៍ កន្លែងទេសចរណ៍ ជាកន្លែងដែលស្អាត និងគ្មានការប្រើប្រាស់ថង់ប្លាស្ទិក។ ដោយសារតែកំណើននៃការផលិត ចែកចាយ ប្រើប្រាស់ និងបោះចោល មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ បង្កឱ្យពិភពលោកមានការព្រួយបារម្ភចំពោះបញ្ហានេះ ថ្វីត្បិតតែប្លាស្ទិកផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ដល់មនុស្សមែន តែវាក៏មានគុណវិបត្តិជាច្រើននៅពេលក្លាយជាសំណល់ ដោយសារវាត្រូវការរយៈពេលរាប់រយពាន់ឆ្នាំ ទើបពុកផុយជាពិសេសប្លាស្ទិកចុងក្រោយបានហូរចូលទៅក្នុងទឹកសមុទ្រដែលធ្វើឱ្យប៉ះពាល់ជីវចម្រុះ ធនធានធម្មជាតិ និងគុណភាពទឹក។ ដោយសារមើលឃើញពីផលវិបាកទាំងអស់នេះ រដ្ឋបាលខេត្តកំពតសូមគាំទ្រ និងលើកទឹកចិត្ត នូវសកម្មភាពយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនេះ ដើម្បីធានាបាននូវអនាម័យ បរិស្ថាន សោភណ្ឌភាពស្អាត ដោយគ្មានសំណល់ប្លាស្ទិក  «ខ្ញុំសូមស្នើដល់សាលារៀន សហគមន៍ រោងចក្រ សហគ្រាស អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ចូលរួម និងបន្តចូលរួមអនុវត្តយុទ្ធនាការនេះជាប្រចាំ ដើម្បីបរិស្ថានកម្ពុជាយើង» ។

ថ្លែងក្នុងពិធីចុះអនុស្សរណៈ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ការចូលរួមអនុវត្តយុទ្ធនាការនៅថ្ងៃនេះ គឺជាសក្ខីភាពនៃការគាំទ្រនិងការជំរុញអនុវត្ត កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា និងយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ ដែលបានចាត់ទុកការកែទម្រង់ការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន ជាការងារអាទិភាពមួយ ក្នុងចំណោមការងារអាទិភាពរបស់រាជរដ្ឋាភិបាល ហើយបានដាក់បញ្ចូលនូវក្របខណ្ឌការងាររបស់ក្រសួងបរិស្ថានចំនួន៥ ដែលរួមមាន៖ ការកាត់បន្ថយការបំពុលបរិស្ថាន, ការពង្រឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ, ការអប់រំផ្សព្វផ្សាយបរិស្ថាន និងការប្រែប្រួលអាកាសធាតុ, ទំនើបកម្មរដ្ឋបាល និងហិរញ្ញវត្ថុប្រកបដោយចីរភាព, និងការលើកកម្ពស់ការទូតបៃតង។ ដើម្បីឈានទៅសម្រេចបាននូវក្របខណ្ឌ ការងារទាំង៥ នេះ ក្រសួងបរិស្ថានបានដាក់ចេញនូវការងារអាទិភាពចំនួន ៣ ដែល ត្រូវជំរុញក្នុងរយៈពេល ១០០ ថ្ងៃ ដំបូង រួមមាន៖ ទី១ ការប្រយុទ្ធប្រឆាំងនឹងសំរាម សំណល់រឹងទីប្រជុំជន ជាពិសេសសំណល់ប្លាស្ទិក, ទី២ ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដែលយកចិត្តទុកជាសំខាន់ គឺជំរុញការបណ្តុះនិងដាំកូនឈើ សំដៅបង្កើនគម្របព្រៃឱ្យដល់៦០% នៅឆ្នាំ២០៥០ និង ទី៣ ការបង្កើនទេសចរណ៍ធម្មជាតិ និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន សំដៅធានាបាននូវសហគមន៍ចីរភាព និងអព្យាក្រឹត្យកាបូន ។  ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ស្មារតីនៃយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនេះ  នឹងឋិតនៅក្នុងការចងចាំជានិច្ចចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាពិសេស លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សទាំងអស់ ដែលបានចូលរួមក្នុងពេលនេះ ហើយនឹងបន្តជួយផ្សព្វផ្សាយទៅមិត្តភក្តិ បងប្អូន ក្រុមគ្រួសារពីការមិនប្រើប្រាស់ថង់ប្លាស្ទិកយ៉ាងតិច១ថ្ងៃ និងពង្រីកទៅ២ថ្ងៃ ៣ថ្ងៃ ឬ ៤ថ្ងៃ ក្នុង១សប្តាហ៍ ដើម្បីឱ្យសាលារៀនយើង លំនៅស្ថានយើង និងភូមិ-ឃុំយើង គ្មានសំណល់ប្លាស្ទិក សំដៅធានាបានការរស់នៅស្អាត បរិស្ថានបៃតង ការអភិវឌ្ឍចីរភាព និង អព្យាក្រឹតកាបូន។

ជាមួយគ្នានេះ ក្នុងការប្រយុទ្ធប្រឆាំងនឹងសំរាម សំណល់រឹងទីប្រជុំជន ជាពិសេស សំណល់ប្លាស្ទិក ក្រសួងបរិស្ថាននឹងបន្តពង្រឹងកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ យកចិត្តទុកដាក់ជាអាទិភាពលើការ ពង្រឹងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន សំណល់ប្លាស្ទិក និងសំណល់គ្រោះថ្នាក់ ដោយធានាឱ្យគ្រប់ទីប្រជុំជន សហគមន៍ សាលារៀន មានសេវាប្រមូល ដឹកជញ្ជូន និងទីលានទុកដាក់សំរាមប្រកបដោយប្រសិទ្ធភាព និងការចូលរួមគាំទ្រពីប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធ ។

សូមបញ្ជាក់ជូនថា ដើម្បីជាសក្ខីភាពនៅក្នុងយុទ្ធនាការនេះក៏មានរៀបចំផងដែរ នូវពីធីចុះអនុស្សរណៈយោគយល់រវាង រវាងក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តចំនួន៦ ដែលរួមមាន រដ្ឋបាលខេត្តកំពត កែប ព្រះសីហនុ កោះកុង កំពង់ស្ពឺ តាកែវ សមាគមកាយឫទ្ធិនារីកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីរួមចំណែកក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។

គួររលឹកផងដែរថា បើគិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ មកដល់បច្ចុប្បន្ននេះ ក្រសួងបរិស្ថាន បានចុះអនុស្សរណៈយោគយល់គ្នាជាមួយ រដ្ឋបាលខេត្ដ សរុបមានចំនួន ១៣ ហើយ គឺមានខេត្ដកំពង់ឆ្នាំង កណ្ដាល ពោធិ៍សាត់ ក្រចេះ ស្ទឹងត្រែង រតនគីរិ មណ្ឌលគីរី កំពត កែប ព្រះសីហនុ កោះកុង កំពង់ស្ពឺ តាកែវ និងដោយឡែកមាន ០៥ ស្ថាប័ន គឺកាកបាទក្រហមកម្ពុជា កម្មវិធីអភិវឌ្ឍន៍អង្គារសហប្រជាជាតិ(UNDP) អង្គការស្បៀងអាហារពិភពលោក (UNFAO) សមាគមកាយឫទ្ធិនារីកម្ពុជា និងសហភាពសហព័ន្ធកម្ពុជា(សសយក)។

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!