ឩ.ត្រី.កង សៅគុណមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហាររួមជាមួយអស់លោកមេបញ្ជាការ
នៅឯទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារនាព្រឹកថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២៣នេះលោកឩត្តមសេនីយ៏ត្រីកង សៅគុណមេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំអស់លោកដែលជាមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការង ប្រធានមន្ទីររួមនឹងយោធិនដែលនឹងត្រូវចូលនិវត្តន៏ពិការឆ្នាំអញ្ជើញចូលរួមសណ្តាប់ប្រសាសន៏សំណេះសំណាលដ៏ខ្ពង់ខ្ពស់របស់នាយឩត្តមសេនីយ៏សៅ សុខាអគ្គមេបញ្ជាការ នៃកងយោធពលខេមរ:ភូមិន្ន មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសក្នុងពិធីបំពាក់ឋានន្តរសក្តិនឹងជូនគ្រឿងឥស្សរិយយសដល់យោធិននៃកងរាជអាវុធហត្ថចូលនិវត្តន៏នឹងពិការសម្រាបឆ្នាំ២០២៣នេះ តាមរយះប្រពន្វ័video conterence។
បន្ទាប់ពីអង្គសមាជិកបានសណ្តាប់ប្រសាសន៏ផ្តាំផ្ញើក៏ដូចជាការណែនាំដ៏ខ្ពង់ខ្ពស់របស់នាយឩត្តមសេនីយ៏សៅ សុខាយ៉ាងយកចិត្តទុក្ខដាក់រួចមក។
ឆ្លៀតនៅក្នុងឪកាសនោះលោកឩ.ត្រីកង សៅគុណមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារក៏បានអញ្ជើញមានមតិផ្តាំផ្ញើរនឹងថ្លែងកោតសរសើរដល់យោធិនត្រូវចូលនិវត្តន៏ដែលចំណុះឲ្យទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថនៃខេត្តព្រះវិហារ ថានូវរាល់ស្នាដៃដ៏ធំធេងរបស់អស់លោកជាយោធិន ហើយដែលគម្រប់អាយុនឹងត្រូវចូលនិវត្តន៏នាខណះពេលនេះ វាគឺជាគំរូនឹងជាបន្ទាត់គូសវាសមួយសម្រាបយោធិនបន្តវេនរបស់យើងជំនាន់ក្រោយយកទៅគោរពនឹងអនុវត្តន៏តាមទៅថ្ងៃអនាគត់ នូវរាល់ភារកិច្ចស្នូលទាំងអម្បាលមាណដែលថ្នាក់ដឹកនាំលោកបានដាក់មកឲ្យគោរពនឹងអនុវត្តន៏កន្លងមកគឺយោធិនរបស់យើងតែងតែប្រកៀកស្មាគ្នាឬក៏អាចនិយាយបានថាដូចអណ្តាតហើយនឹងធ្មេញ ខិតខំគោរពនិងអនុវត្តបានខ្ចាប់ខ្ចួនប្រកាន់ខ្ចប់នូវក្រមសីលធម៏វិន័យថ្លៃថ្នូរពុះពារឩបសគ្គប្រឈមនានាក្នុងកិច្ចការសង្គមជាតិ ចំនុចសំខានបំផុត
គឺយោធិនរបស់យើងតែងតែរក្សាបាននូវសាមគ្គីភាពផ្ទៃក្នុងរវាងមិត្តរួមអាវុធរបស់យើងបានយ៉ាងល្អឥតខ្ចោះដែលកត្តាទាំងអស់នេះហើយវាជាគ្រឹះដ៏រឹងមាំដែលញាំងឲ្យភាពបរាជ័យក៏ដូចជាភាពអសកម្មទាំងឡាយណាមិនអាចចូលមក រារាំងឬបង្អាក់ដំនើដល់កងកម្លាំងរបស់យើងនៅក្នុងពេលបំពេញបេសកម្មឬចុះប្រតិបត្តិការបង្ក្រាបទៅលើមុខសញ្ញានឹងបទល្មើសអ្វីមួយនឹងអនុវត្តន៏ច្បាប់ផ្សេងៗនោះបានទេ។
ជាចុងក្រោយលោកមេបញ្ជាការក៏បានអញ្ជើញជូនគ្រឿងឥស្សរិយយសនឹងបំពាក់ឋានន្តរសក្កិជូនដល់យោធិនចូលនិវត្តន៏នឹងពិការចំនួន៤នាកនឹងផ្តល់ថវិការ
ក្នុង១នាក់ៗចំនួន៥មុឺនរៀល៕