ខេត្តព្រះវិហារ÷ ការជួសជុលនឹងថែទាំផ្លូវជាតិលេខ៦២ នឹងការរៀបចំពង្រីកប្រពន្ឋ័លូរំដោះទឹកភ្លៀងកំពង់ដំណើការទៅយ៉ាងសកម្មពីមន្ត្រីជំនាញរបស់មន្ទីរសាធារណៈការនឹងដឹកជញ្ជូនខេត្តព្រះវិហារ ចំណែកផ្លូវជាតិលេខ៩៤ ពីក្បាលស្ពានកំពង់ពុទ្រាមកដល់ភ្នំដែកក៍ពង់ស្ថានាឡើងយ៉ាងសកម្មផងដែរ ដែលគម្រោងនេះអនុវត្តដោយ(ក្រុមហ៊ុនក្លូប៊លគ្រីន អុិននរ័ជី ឌីវែលឡុមែន) ដែលជាអ្នកអនុវត្តន៍នឹងស្ថាបនាឡើង លោក ដេត សីលា តំណាង
(ក្រុមហ៊ុន ក្លូប៊លគ្រីន អុិននរ័ជី ឌីវែលឡុមមែន) បានអោយដឹងថា ក្រុមហ៊ុន កំពង់ស្ថាបនាផ្លូវជាតិលេខ៩៤ពីស្ពានកំពង់ពុទ្រា មកដល់ភ្នំដែក នឹងបានស្ថាបនាផ្លូវលំ
មួយខ្សែទៀត ចេញពីផ្លូវជាតិលេខ៦២ ត្រង់ចំណុចវិទ្យាលយ័ភ្នំដែក កាត់ភូមិស្វាយដំណាក់ ឆ្ពោះទៅកាន់ភូមិក្បាលខ្លា ស្រុកសង្គមថ្មី ផ្លូវលំ ១ខ្សែនេះមានសារៈសំខាន់ណាស់សំរាប់ប្រជាពលរដ្ឋដឹកផលដំណាំចេញមកកាន់ទីផ្សា ។
លោក សំ លាងទ្រី បានបញ្ជាក់អោយដឹងថា ផ្លូវជាតិលេខ៦២ មានប្រវែង២០១/៥៦ គីឡូម៉ែត្រ ចាប់ពីចំណុចភូមិ គីឡូ១ ជើងភ្នំប្រាសាទព្រះវិហាររហូតទៅដល់ព្រុំប្រទល់ខេត្តកំពង់ធំ កំពង់ធ្វើការជួសជុលនឹងថែទាំ ដោយឈូសឆាយ លុបសំបុកមាន់នឹងរៀបចំពង្រីកប្រពន្ឋ័លូរំដោៈទឹកអមសង្ខាងផ្លូវ មិនត្រឹមតែ
ជួសជុលនឹងពង្រីកប្រពន្ឋ័លូរំដោះទឹកប៉ុណ្ណោះទេមន្ទីរសាធារណៈការនឹងដឹកជញ្ជូនបានជួយធ្វើផ្លូវនៅចំណុចរូបសំណាកតាឌីដោយមិនគិតកម្រៃថែមទៀតផង។
លោក សំលាងទ្រី ក៍បានជម្រុញនឹងណែនាំដល់មន្រ្តីជំនាញក្រោមឱវ៉ាត សូមធ្វើការជួសជុលអោយបានលឿននឹងមានគុណភាពល្អ លោក សំ លាងទ្រី បានបញ្ជាក់អោយដឹងទៀតថា ផ្លូវនៅក្នុងទីរួមខេត្តព្រៈវិហារ ដែកជាផ្លូវគ្រប់គ្រងដោយរដ្ឋបាលខេត្ត ឯកឧត្តម គីម រិទ្ឋី អភិបាលខេត្តព្រះវិហារ បានសំណូមពរអោយមន្ទីរសាធារណៈការនឹងដឹកជញ្ជូនជួយធ្វើ ដោយមិនគិតកម្រៃ លោក សំ លាងទ្រី ក៍បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅអមសង្ខាងផ្លូវជាតិលេខ៦២ សូមមេតារុះរើសំយ៉ាបដែលបានសង់រំលោបលើចំណីផ្លូវអោយបានលឿន ពីព្រោះពេលនេះក្រុមការងារកំពង់ដំណើរ
ការហើយ ជាថ្មីម្តងទៀតលោក សំ លាងទ្រី ក៍បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅអមផ្លូវជាតិលេខ៦២ ក៍ដូចផ្លូវជាតិនានាសូមមេតាជួយថែរក្សា កំយកសម្រាមមកចាក់ចូលក្នុងលូ ជាហេតុធ្វើអោយស្ទះមុខទឹកហូរមិនទាន់ហៀរហូរមកលើផ្លូវ ធ្វើអោយផ្លូវឆាប់ខូច៕