ខេត្តកំពង់ស្ពឺ÷ នារសៀលថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០២៣ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ និងសហការី បានអញ្ជើញចុះសួរសុខទុក្ខកម្មករ-កម្មការនី ដែលជួបគ្រោះថ្នាក់ចរាចរណ៌ស្ថិតនៅត្រង់ចំណុចភូមិម្កាក់ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បង្កឡើងរវាងរថយន្តដឹកប្រេងប៉ះជាមួយម៉ូតូ ០១គ្រឿង ហើយរេចង្កូតទៅបុករថយន្តដឹកកម្មករចំនួន ៤៥នាក់ ក្រោយកើតហេតុអ្នកបើកបររថយន្តដឹកប្រេងចុះរត់គេចខ្លួនបាត់ស្រមោល និងបណ្តាលអោយអ្នកជិះម៉ូតូស្លាប់នៅនិងកន្លែងកើតហេតុ។
សូមបញ្ជាក់ថាកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅវេលាម៉ោង ប្រហែល ០៥និង២៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកប្រេង និងរថយន្តដឹកកម្មករ បណ្តាឲ្យ..ស្លា…ប់…មួយនាក់ និងរងរបួសធ្ងន់ស្រាលជាច្រើននាក់ ហេតុការណ៍នេះបានកើតឡើង នៅតាមបណ្ដោយផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ២៣-២៤ ក្នុងភូមិម្កាក់ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
ដោយយោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងរវាងរថយន្តដឹកប្រេងប៉ះជាមួយម៉ូតូ ០១គ្រឿង ហើយក៏រេចង្កូតទៅបុករថយន្តដឹកកម្មករប្រហែល ៥០នាក់ ។ បណ្តលឲ្យអ្នកបើកបរម៉ូតូម្នាក់(ស្លា….ប់) អ្នកបើករថយន្តដឹកកម្មកររងរបួសធ្ងន់ រីឯអ្នកបើកបររថយន្តដឹកប្រេងចុះរត់គេចបាត់ស្រមោលនិងរងរបួសកម្មករ កម្មការិនី មួយចំនួន ករណីនេះផលដែលកម្លាំងនគរបាលបានចេញជួយអន្តរាគមន័សង្គ្រោះ និងសម្រួលចរាចរណ៍ មិនបណ្តាលឱ្យកកស្ទះ និងជួយសង្គ្រោះដោយបានបញ្ចូនអ្នករងរបួសទៅមន្ទីរពេទ្យនៅជិតកន្លែងកើតហេតុ៕