ទាន់ហេតុការណ៍
ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ - លោក នួន ម៉េត អំពាវនាវសុំអោយថ្នាក់ដឹកនាំជួយអន្តរាគមន៍ដល់គាត់ផង ពាក់ពន្ឋ័រឿងជម្លោះដីធ្លី - សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ

ទំនិញគ្រប់ប្រភេទ ត្រូវបានក្រុមឈ្មួញដឹកជញ្ជូនឆ្លងដែនតាមច្រកទ្វាអន្តរជាតិព្រំដែនក្អមសំណយ៉ាងកំហុក ដោយមិនដឹងថារាល់ទំនិញទាំងនេះបានត្រួតពិនិត្យត្រឹមត្រូវតាមច្បាប់ដែររឺទេ?…

ទំនិញគ្រប់ប្រភេទ ត្រូវបានក្រុមឈ្មួញដឹកជញ្ជូនឆ្លងដែនតាមច្រកទ្វាអន្តរជាតិព្រំដែនក្អមសំណយ៉ាងកំហុក ដោយមិនដឹងថារាល់ទំនិញទាំងនេះបានត្រួតពិនិត្យត្រឹមត្រូវតាមច្បាប់ដែររឺទេ?…

កណ្តាល៖ សកម្មភាពក្រុមឈ្មួញដឹកទំនិញឆ្លងដែនចេញពីប្រទេសវាណាម តាមច្រកអន្តរជាតិក្អមសំណ ស្ថិតនៅក្នុងភូមិក្អមសំណក្រោម ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល ដោយមិនដឹងថាការដឹកជញ្ជូនរាល់ទំនិញទាំងអស់នោះបានត្រួតពិនិត្យតាមលក្ខណៈស្តង់ដារបច្ចេកទេសរបស់អជ្ញាធរមន្ត្រីជំនាញពាក់ព័ន្ធ ជាពិសេសការិយាល័យគយនិងរដ្ឋាករក្អមសំណ ដែរឬយ៉ាងណា?។ ខណៈក្នុងនោះ លោកសុង ម៉ាឡៃ ប្រធានការិយាល័យគយនិងរដ្ឋករក្អមសំណ និងលោក រឹម លឹមសេង នាយប៉ុស្ត៌នគរបាលច្រកទ្វាអន្តរជាតិព្រំដែនក្អមសំណ ទំនងកំពុងតែដោះសារ ក្នុងការធ្វើបទ

សម្ភាសន៌ ជាមួយក្រុមអ្នកសារព័ត៌មាន។

ជាទូទៅគេតែងតែសង្កេតឃើញមន្ត្រីរបស់លោកសុង ម៉ាឡៃ និងមន្ត្រីរបស់លោករឹម លឹមសេង តែងតែយកលុយ និងបើកបារ៉ាស់ ឱ្យក្រុមឈ្មួញ ដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ឆ្លងដែន ពីប្រទេសវៀតណាម មកប្រទេសកម្ពុជា និងពីប្រទេសកម្ពុជា ទៅប្រទេសវៀតណាម យ៉ាងគគ្រឹកគគ្រេង ដោយមិនមានការឆែកឆេរ ឬត្រួតពិត្យ រាល់មុខទំនិញ ដែលក្រុមឈ្មញដឹកជញ្ជូនឆ្លងដែនទាំងនោះ តើមាន ឬមិនមានសារធាតុគីមី ដែលប៉ះពាល់ដល់សុខភាព របស់ប្រជាពលរដ្ឋ ដែលជាអ្នកទទួលទានដែរឬទេ?។

បើតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថាជាទូទៅគេតែងតែសង្កេតឃើញក្រុមឈ្មួញ តែងតែធ្វើសកម្មភាព ដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ឆ្លងដែនតាមច្រកទ្វាអន្តរជាតិព្រំដែនក្អមសំណ យ៉ាងគគ្រឹកគ្រេង ដោយប្រភេទទំនិញទាំងនោះ គេមិនដែលឃើញមន្ត្រីប្រចាំការច្រកទ្វាអន្តរជាតិព្រំដែនក្អមសំណ ដែលជាមន្ត្រីរបស់លោកសុង ម៉ាឡៃ និងមន្ត្រីរបស់លោក រឹម លឹមសេង នាំគ្នាឆែកឆេរ ឬត្រួតពិនិត្យសោះឡើយ (ពោល)គឺពួកគេតែងតែយកលុយនិងបើកបារ៉ាស់ ឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញឆ្លងដែន យ៉ាងគគ្រឹកគគ្រេង ដោយទង្វើនិងសកម្មភាពទាំងនេះ ត្រូវបានគេដាក់ការសង្ស័យថា?អាចបណ្តាលមកពីលោក សុង ម៉ាឡៃ និងលោក រឹម លឹមសេង ជាអ្នកបើកភ្លើងខៀវ ទើបមន្ត្រីប្រចាំការច្រកទ្វាអន្តរជាតិព្រំដែនក្អមសំណ តែងតែបើកបារ៉ាស់ និងយកលុយពីក្រុមឈ្មួញ ដើម្បីចែកគ្នាធ្វើមានបាន ដោយមិនខ្វល់ពីសុខភាពរបស់ប្រជាពលរដ្ឋឬបាត់បង់ចំណូលជូនរដ្ឋឡើយ។

ពាក់ព័ន្ធនិងជុំវិញករណីខាងលើនេះ លោករឹម លឹម សេង នាយប៉ុស្ត៌នគរបាលច្រកទ្វាអន្តរជាតិព្រំដែនក្អមសំណ មិនបានធ្វើការបកស្រាយ ឬបំភ្លឺលំអិតជូនអង្គភាពសារព័ត៌មានយើងនោះទេ? ដោយលោក រឹម លឹមសេង ឱ្យទៅសួរខាងស្ថាប័នគយ។ ដោយឡែក លោក សុង ម៉ាឡៃ ប្រធានការិយាល័យគយ និងរដ្ឋករក្អមសំណ បានបញ្ជាក់ថា ខ្ញុំធ្វើម៉េចបានឆ្លើយជាមួយបង មិនដឹងជាបងព័ត៌មានឬអត់ផង តែអត់អីទេ? ឥលូវអីចេះ ខ្ញុំអត់ស្គាល់បងផងនិង ម៉េចៗមកជួបគ្នានៅណេះទៅ ឥលូវអីចេះព្រោះឥលូវខ្ញុំអត់ស្គាល់បង ជាសារព័ត៌មានអត់ផង ធ្វើម៉េចឆ្លើយជាមួយបងកើត បើខ្ញុំមិនស្គាល់បងជាសារព័ត៌មានផង អត់អីទេ ចាំជួបគ្នាជជែកគ្នា។

រាល់សកម្មភាពខាងលើនេះប្រជាពលរដ្ឋគោរពស្នើរសុំ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មិនគួរមើលរំលងពីទង្វើនិងសកម្មភាព របស់លោក សុង ម៉ាឡៃ និងលោក រឹម លឹមសេង បន្តទៀតឡើយ និងលោក គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋករ នាំឱ្យមានការរិះគន់ពីសំណាក់មហាជន។

អ្នកសារព័ត៌មានគ្រាន់តែជាព្រាបនាំសារ ពីថ្នាក់ក្រោមទៅរាជរដ្ឋាភិបាល រិះគន់ក្នុងន័យស្ថាបនា គ្មានចេតនាជាន់ពន្លិចស្ថាប័នពាក់ព័ន្ធណាឡើយ អង្គភាពសារព័ត៌មានយើងខ្ញុំរងចាំការបកស្រាយបំភ្លឺពីលោក សុង ម៉ាឡៃ និងលោក រឹម លឹមសេង និងគ្រប់ស្ថាប័នពាក់ព័ន្ធ ក្នុងម៉ោងធ្វើការតាមរបបស្តីពីអ្នកសារព័ត៌មាន សូមអរគុណ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!