ខេត្តតាកែវ÷ មានករណីទំនាស់ដីធ្លីនៅភូមិពាមឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ទំនាស់ឈានដល់អយ្យការការសាលាដំបូងខេត្តតាកែវ រយះពេលជាង២ឆ្នាំហើយ នៅឡើយ មិនទាន់បានជាលទ្ធផល។
.តាមការឲ្យពីលោកហ៊ត សំអឿនដែលត្រូវជាកូនរបស់អ្នកស្រីជា សុីថន បានឲ្យដឹងថា:ដោយអាងថារឿងដីទាំងអស់នេះបានប្តឹងដល់អយ្យការសាលាដំបូងខេត្តតាកែវ អាជ្ញាធរភូមិឃុំស្រុក មិនហ៊ានដោះស្រាយ ដោយអំណាស់អំណាងថារឿងនេះនៅតុលាការខេត្ត គ្រួសារលោកស្រី ប៉ុល ថេត បានដៃ ពេលដល់រដូវសាបព្រោះស្រូវ ស្រាប់តែនៅថ្ងៃទី២២ខែវិច្ឆិការ ឆ្នាំ២០២៣ លោកស្រីប៉ុល ថេតនិងកូនៗបាននាំគ្នាយកគោយន្តទៅរ៉ាស់បំផ្លាញស្រូវលើដីម្តាយខ្ញុំឈ្មោះជា សុីថន ដែលលើដីនោះ មានការសាបព្រោះហើយមួយចំនួនធំ ពេលនោះដែរប៉ាខ្ញុំបានយកម៉ាសុីន ថាទៅបូមទឹកចេញអាងសាបព្រោះបន្ត ស្រាប់តែឃើញឈ្មោះប៉ុល ថេត និងកូនឈ្មោះ សាយ វណ្ណឌី សាយ វណ្ណឌឿន និងកូនប្រសារឈ្មោះម៉ាឡា នាំគ្នា ខ្លះរ៉ាស់ ខ្លះរើសស្មៅដកស្មៅ និងខ្លះទៀតលើកភ្លឺ ប៉ាខ្ញុំឃើញបែបនេះ ក៏បកមកផ្ទះវិញ ហើយប្រាប់ខ្ញុំ ខ្ញុំក៏បានប្រាប់លោកសៅ សំរ៉ុងមេឃុំ និងនាយប៉ុស្ដ៍ភ្លាមៗ តែល្មមច្បាប់មកដល់គេរ៉ាស់បំផ្លាញស្រូវនិង សាបព្រោះស្រូវលើដីម្តាយខ្ញុំហើយៗ និងបានជួបក្រុមនោះពាក់កណ្តាលផ្លូវ ហើយអាជ្ញាធរហៅក្រុមនោះទៅឃុំ ពួកក្រុមនោះមិនទៅ និងឆ្លើយថា អាជ្ញាធរក្រោមគ្មានសិទ្ធិដោះស្រាយទេ រឿងនិងដល់តុលាការហើយ ។
.លោកហ៊ត សំអឿន បានបន្តទៀតថា ដំបូង អាជ្ញាធរទាំងអស់ឆ្លើយដូចគ្នា ថារឿងនេះដល់តុលាការហើយ ទាំងលោកហ៊ត សំអឿន បញ្ជាក់ហើយបញ្ជាក់ទៀតថា:ដីនេះម្តាយខ្ញុំធ្វើរាល់ឆ្នាំ ហើយច្បាប់ថា អ្នកណាធ្វើកន្លែងណាធ្វើកន្លែងនិងសិនទៅ តែច្បាប់នៅតែមិនរវល់ជួយការពារដីដែលម្តាយគាត់អាស្រ័យផល បណ្តោយឲ្យប៉ុល ថេត និងកូនធ្វើតាមចិត្ត។
.តាមការឲ្យដឹងពីលោកស្រីជា សុីថន បានឲ្យដឹងថា:មីង ប៉ុល ថេត មិនមានពាក់ព័ន្ធដីខ្ញុំជាមួយតាយាយទេ ព្រោះថាខ្ញុំនិងប្អូនរស់ក្នុងបន្ទុកជាមួយតាយាយមានមានពាក្យស្នើរសុំកាន់កាប់បករើប្រាស់ ដីធ្លីដោយតាជាមេគ្រួសារក្នុងប្លង់ដាក់ឈ្មោះតាប៉ុល ម៉ៅ និងយាយ ប្រាក់យ៉ុន មាន៧កន្លែងសមាជិក៤នាក់ ទី១ ប៉ុល ម៉ៅ ទី២ ប្រាក់ យ៉េន ទី៣ជា សុីថន ប៉ុល ថេតដីផ្សេង ដោយដាក់ឈ្មោះអ៊ូ ផន និង ប៉ុល ថេត តែប៉ុល ថេតបែលួចលក់ដីខ្ញុំអស់២កន្លែង ចំណែកដីមីង ប៉ុល ថេត គឺគ្រួសារផ្សេងគ្នា ដីមានផ្សេងគ្នា ដែលក្នុងប្លង់ដីប៉ុល ថេតនោះដាក់ឈ្មោះអ៊ូ ផន និងឈ្មោះ ប៉ុល ថេត មានសមាជិក៧នាក់ ទីអ៊ូ ផន ទី២ ប៉ុល ថេត ទី៣សាយ សុីថា ទី៤សាយ វណ្ណឌី ទី៥សាយ សុីណា ទី៦សាយ វ៉ាន់ឌឿន ទី៧សាយ សុជា ដី៦កន្លែង ៦ប្លង់ ហើយមីងប៉ុល ថេត បែជាមកខ្ចីប្លង់ខ្ញុំពីមេភូមិសាន់ផាន ថាមកថតចម្លង តែក្រោយខ្ចី ស្រាប់តែគាត់នាំគ្នាមករំលោភយកដីខ្ញុំតែម្តង ហើយនៅឆ្នាំ២០១៤ខ្ញុំបានប្តឹង អាជ្ញាធរសម្របសម្រួលថា ចែកគ្នាធ្វើទៅ គាត់ក៏ព្រម ខ្ញុំក៏ព្រម ខ្ញុំធ្វើដីបឹងសណ្តែកឈ្មោះប្តីអ៊ូ ផន និងដីមួយកន្លែងទៀត នៅកំពង់លៀស ពាក់កណ្តាលម្នាក់ ហើយតាំងពីពេលនោះមកមិនដែលមានរឿងទេ សល់ប៉ន្មានប៉ុល ថេតធ្វើទាំងអស់ ព្រោះខ្ញុំគ្មានប្លង់តវាមិបាន ប៉ុល ថេតយកប្លង់ខ្ញុំលាក់បាត់ ខ្ញុំធ្វើតាមនិងទៅ តែដោយប៉ុល អាងខ្ញុំ គ្មានប្លង់ ស្រាប់តែប៉ុល ថេត មកដណ្តើមយកដីដែលមានឈ្មោះអ៊ូ ផន វិញ ហើយខ្ញុំប្តឹងម្តងទៀត ប៉ុល ថេត កូខ្ញុំរហូតស្រូវខ្ញុំខូច តែដោយកូនខ្ញុំឈ្មោះហ៊ត សំអឿន បានសួ លោកសាន់ ផាន និងបានសុំពីលោកញ៉ែម ស្រស់ ឆែកមើលប្លង់នៅសាលាស្រុក ក៏ឃើញប្លង់ខ្ញុំវិញ តែលោកញ៉ែម ស្រស់ អភិបាលចាស់ ដោះស្រាយមិនចេញ ខ្ញុំក៏បន្តប្តឹងទៅតុលាការ និងរងចាំតុលាការដោះស្រាយ២ឆ្នាំហើយ តែថ្មីៗនេះ ប៉ុលថេតនិងកូន បានរំលោភយកដីខ្ញុំធ្លាប់អាស្រ័យផលទាំងអស់និងដីដែលមានឈ្មោះប៉ុល ម៉ៅ ដែលជាដីខ្ញុំត្រូវបានប៉ុល ថេត និងកូនផ្លន់យកធ្វើអស់ ខ្ញុំកាន់តែប្លង់ទេ ខ្ញុំពឹងច្បាប់ បើមានប្លង់ប៉ុន្នឹងហើយ ច្បាប់ដោះមិនចេញ ខ្ញុំមិនដឹងពឹងអ្វីទៀតទេ នេះតាមការបំភ្លឺរបស់លោកស្រីជា សុីថន។
.ករណីដែរលោកសៅ សំរ៉ុង បានបំភ្លឺថា:ខ្ញុំបានអញ្ជើញភាគីទាំងសងមកដោះស្រាយដែរ តែប៉ុល ថេត មិនព្រមនិងឆ្លើយថា ប្លង់ដីនៅតុលាការ ចំណែកជា សុីថន មានប្លង់ពីរ ប្លង់មួយឈ្មោះប៉ុល ម៉ៅ ចេញឆ្នាំ១៩៩០ ប្លង់ទី២ឈ្មោះ មាស អ៊ុក ចេញ២០១០ មេភូមិសាន់ ផាន បំភ្លឺកន្លងមក តាប៉ុល ម៉ៅ យាយប្រាក់ យ៉ុន គឺ ជា សុីថន និងជា រិត នៅក្នុងបន្ទុក ខ្ញុំឃើញពាក្យស្នើរសុំពីរផ្សេងគ្នាមែន ថេត មិនពាក់ព័ន្ធជាមួយតាប៉យល ម៉ៅ ទេ បើពាក់ព័ន្ធគឺ ពាក់ព័ន្ធពាក្យស្នើរសុំឈ្មោះអ៊ូផន ព្រោះថាខ្ញុំឃើញមានឈ្មោះប៉យល ថេត ក្នុងពាក្យស្នើរសុំឈ្មោះអ៊ូផន មែន មានសមាជិក៧នាក់។
.ខាងទូរទស្សន៍យើងមិនមានលេខទំនាក់ទៅឈ្មោះប៉ុល ថេតបាន។
.តាមការពិនិត្យស្រាវជ្រាវរបស់លោកជា គម លោកបានបំភ្លឺថាឈ្មោះជា សុីថន ធ្វើលើដីរហូតមក នេះតាមគាត់ចុះសិក្សាអ្នកធ្វើនៅជាប់ព្រំហើយគេឆ្លើយថាឈ្មោះជាសុីថនធ្វើយូពិតមែន។
.អ្នកស្រីជា សុីថន ស្នើរសុំឲ្យអាជ្ញធរដែលពាក់ជួយរកយុត្តិធម៍ជូនដល់គ្រួសារគាត់ផង។
ជុំវិញការលើកឡើងខាងលើនេះអង្គភាពសារព័ត៌មានយើងរងចាំការបំភ្លឺគ្រប់ភាគីដែលពាក់ព័ន្ធរាល់ម៉ោងធ្វើកា និងគោរពតាមច្បាប់របបនៃសាពត៍មាន សូមអរគុណ។