ភ្នំពេញ ÷ សូមគោរពរាយការណ៍ជូនលោកស្នងការរាជធានីភ្នំពេញ អ្នកសារព័ត៌មានយើងបានចុះថតផ្ដិតយករូបភាពទីតាំង(ក្លឹបកំសាន្តមួយកន្លែង) សង្ស័យបង្កប់លេងល្បែងស៊ីសង និងថ្នាំគ្រវី ខុសច្បាប់ ដោយមានជនជាតិចិន ចេញចូលជាហូរហែមិនដាច់ ព្រមទាំងមានសន្តិសុខជាច្រើនអ្នក យាមកាមយ៉ាងតឹងរឹងផងដែរ ។
ទីតាំងខាងលើស្ថិតនៅតាមបណ្ដោយផ្លូវ ១០៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋ បានលើកឡើងថាទីតាំងខាងលើនេះ បើកដំណើការរៀងរាល់យប់ ដោយមានភ្ញៀវប្រុស ស្រី ជាជនជាតិចិន និង ខ្មែរ ជាច្រើននាក់ ចូលលេងក្នុងទីតាំងខាហលើនេះ ជាហូរហែមិនដាច់ រីឯសមត្ថកិច្ចក្នុងមូលដ្ឋាន ហាក់មិនអើពើសោះឡើយ។
ពលរដ្ឋបានស្នើរអោយសារព័ត៌មាន ជួយធ្វើការផ្សព្វផ្សាយ និងសំណូមពរដល់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នឹង ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក គៀង ល័ក្ខ អភិបាលខណ្ឌចំការមន និងលោក យិន សាន អធិការខណ្ឌចំការមន ជួយចុះពិនិត្យទីតាំងខាងលើនេះផង ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងនោះផងទាន៕