ទាន់ហេតុការណ៍
នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ - លោក នួន ម៉េត អំពាវនាវសុំអោយថ្នាក់ដឹកនាំជួយអន្តរាគមន៍ដល់គាត់ផង ពាក់ពន្ឋ័រឿងជម្លោះដីធ្លី

ឯកឧត្តមបណ្ឌិត   អ៊ុក កោសា បានអញ្ជើញជាអធិបតីភាព ក្នុងខួប៤៥ឆ្នាំ នៃថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ ជាទិវាមហាជ័យជំនះរបស់ប្រជាជនកម្ពុជា នៅស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ   

ឯកឧត្តមបណ្ឌិត   អ៊ុក កោសា បានអញ្ជើញជាអធិបតីភាព ក្នុងខួប៤៥ឆ្នាំ នៃថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ ជាទិវាមហាជ័យជំនះរបស់ប្រជាជនកម្ពុជា នៅស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ   

ឯកឧត្តមបណ្ឌិត អ៊ុក កោសា រដ្ឋលេខាធិការក្រសួងការពារជាតិ និងទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ  ហ៊ុន  សែន   លោកជំទាវ ឈឺ វិជ្ជរ៉ារដ្ឋលេខាធិការក្រសួងមុខងារ ឯកឧត្តម នាក់ សើគីរីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ឯក ឧត្តម ណូននរ៉នទីព្រឹក្សាសម្ដេចតេជោធិបតីហ៊ុនសែន ឯកឧត្តម ឡុង ឆេង រងខុទ្ទកាល័យអាការចស៊ីវិល – លោកជំទាវ លោកជំទាវ អ៊ុក ហឿនពណ្ណរាយឧត្តមសេនីយ៍ត្រីនាយករងនាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ ឯកឧត្តម អ៊ុក ហឿនពីសី ឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ក្រសួងការពារជាតិ ព្រមទាំងថ្នាក់ដឹកនាំនិងតំណាងមកពីបណ្តាក្រសួងនានា អភិបាលស្រុក ក្រុមប្រឹក្សាស្រុក ការិយាល័យជុំវិញស្រុក កងកម្លាំងទាំងបី លោកមេឃុំ មេភូមិ អនុភូមិ និងប្រជាពលរដ្ឋ សរុបចំនួន១ពាន់១០០នាក់ ពិធីនេះប្រព្រឹត្ត នៅសាលាវិឡ្យាល័យប៊ុនរ៉ារនី ហ៊ុនសែន នៅភូមិអំពិលផ្អែម ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ កាលណីថ្ងៃទី ០៧ ខែមករា ឆ្នាំ២០២៤   ។
បន្ទាប់ពី ឯកឧត្តម្បណ្ឌិត  អ៊ុក កោសា បានឡើងអានសន្ទកថារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជារួចមក ឯកឧត្តមបណ្ឌិត  បានលើកឡើងថា ៖  ៧ មករា ២០២៤ គឺជាខួប៤៥ឆ្នាំ នៃថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ ជាទិវាមហាជ័យជំនះរបស់ប្រជាជនកម្ពុជា លើបនប្រល័យពូជសាសន៍ ប៉ុល ពត។ កម្ពុជាបានបិទនូវទំព័រសករាជដ៏ខ្មៅងងឹតរបស់ខ្លួន ហើយបើកចេញនូវទំព័រសករាជថ្មី គឺសករាជឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ក្រោយថ្ងៃរំដោះ ៧ មករា បាននាំមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពទាំងអស់ ដែលសិទ្ធិសេរីភាពទាំងនោះត្រូវបានបន ប៉ុល ពត កម្ចាត់បង់ក្នុងរបប ៣ឆ្នាំ ៨ ខែ ២០ថ្ងៃរបស់ពួកវាទៅហើយ។
ឯកឧត្តមបណ្ឌិតបានឲ្យដឹងទៀតថា ៖ ជោកជ័យនៃនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសុខសន្តិភាពពេញលេញនិងការឯកភាបជាតិ ឯកភាពទឹកដីទាំងស្រុងចាប់ពីចុងឆ្នាំ២០០៨ ជោគជ័យនៃនយោបាយ ឈ្នះ ឈ្នះ បានបញ្ចប់សង្រ្គាមការបែកបាក់ជាតិនិងបែងចែកទឹកដី ដែលកម្ពុជាបានឆ្លងកាត់អស់រយៈពេលជាង៥០០ឆ្នាំចុងក្រោយនៃប្រវត្តិសាស្រ្តរបស់ខ្លួន សន្តិភាពដែលកម្ពុជាសម្រេចបានដោយខ្លួនឯង ដោយគ្មានការបង្ហូរឈាមនេះ បានកំពុងធ្វើជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនិងដំណើរការប្រេជាធិបតេយ្យរបស់កម្ពុជា ឲ្យសម្រេចបានដោយជោគជ័យយ៉ាងធំ ។
ឯកឧត្តមបណ្ឌិត បានបញ្ជាក់ផងដែរថា ៖ រយៈពេលជាង៤៥ឆ្នាំបន្ទាប់ពីជ័យជំនះលើរបបប្រល័យពូជសាសន៍ ប៉ុល ពត កម្ពុជាបាន សម្រេចការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅ បន្ទាប់ពីរយៈពេល២៥ឆ្នាំចុងក្រោយនេះ ដែលកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញ បានប្រែ ក្លាយជាប្រទេសដែលស្រស់បំព្រង ប្រជាជនបានធ្វើជាម្ចាស់លើជោគវាសនារបស់ខ្លួន ហើយកំពុងរស់នៅយ៉ាងសុខសាន្ត សុខដុមរមនា ទាំងក្នុងគ្រួសារ ក្នុងសហគមន៍និងសង្គមជាតិ ពេលនេះកម្ពុជាបានប្រែក្លាយខ្លួនឯងជាប្រទេសដែលមានខឿនសេដ្ឋកិច្ចរឹងមាំ និងសមធម៌ ហើយបានចាកចេញពីប្រទេសដែលមានចំណូលទាប ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ធ្វើឲ្យប្រជាជនមានជីវភាពកាន់តែប្រសើរឡើង និងមានស្តីសង្ឃឹមទៅថ្ងៃអនាគត ។
ឯកឧត្តមបណ្ឌិត បានលើកឡើងទៀតថា ៖  កម្ពុជាដែលធ្លាប់គេឈ្លានពាន ប្រមាថ ត្រូវហ៊ុំព័ទ្ធនិងឯកកោ ហើយឥឡូវជារដ្ឋមួយ ដែលមានឯករាជ្យ អធិបតេយ្យនិងបូរណភាពទឹកដីយ៉ាងពេញលេញបានធ្វើសមាហរណកម្មខ្លួននៅក្នុងតំបន់និងពិភពលោកហើយបាននិង កំបុងចូលរួមយ៉ាងសកម្មរាល់កិច្ចការអន្តរជាតិដោយស្មើភាពនិងស្មើសិទ្ធធ្វើឲ្យគិត្យនុភាពជាតិលេចត្រដែតលើឆាកអន្តរជាតិ ។ កម្ពុជាត្រូវ បានមជ្ឈដ្ឋានខាងក្រៅវាយតម្លៃថាជាប្រទេសមានខឿនសុខាភិបាលទន់ខ្សោយនោះ បានខិតចំពង្រឹងខឿនសុខភាពរបស់ប្រជាជនហើយ បានក្លាយជាប្រទេសឈាមុខមួយនៅលើពិភពលោកក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ជាមួយជម្ងឺ កូវីត១៩ ការពារបាននូវអាយុជីវិតរបស់ប្រជាជន ដោយឡែកនៅឆ្នាំ២០២៣ ដែលទើបតែកន្លងផុតទៅនេះប្រជាជនយើងបានរស់នៅយ៉ាងសុខដុមរមនាក្រោមម្លបនៃសន្តិភាពដែល ត្រូវបានការពារយ៉ងរឹងមាំ និងបានសម្រេចបាននូវសមិទ្ធផលធំៗនិងថ្មីថែមទៀត ក្នុងការអភិវឌ្ឍសង្គមជាតិរបស់ខ្លួនទោះបីជាត្រូវរង   ឥទ្ធិពលពីការវិវត្តយ៉ាងស្មុគស្មាញនៃសភាពការអន្តរជាតិ ត្រូវបន្តដោះស្រាយផលពិបាកនៃជម្ងឺកូវីត១៩ ។
ឯកឧត្តមបណ្ឌិត   អ៊ុក កោសាបានបង្ហាញនូវក្តីសង្ឃឹមថា ក្នុងរយៈ៥ឆ្នាំខាងមុខនេះ ជារយៈពេលដ៏មានសារៈសំខាន់បំផុតក្នុងការពង្រឹង មូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបណ្ណនិង សមធម៌ ដើម្បីសម្រេចបាននូវចក្ខុវិស័យ រយៈពេលមធ្យមរបស់កម្ពុជាឆ្នាំ ២០៣០ និងរយៈពេលវែងឆ្នាំ២០៥០ ៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!