ខេត្តកំពង់ស្ពឺ÷ បែកធ្លាយលោកឧត្តមសេនីយ៍ត្រី ង៉ាម រី ដែលគេស្គាល់យ៉ាងច្បាស់ថា ជាស្នងការរងនៃស្នងការនគរបាលខេត្តកំពង់ស្ពឺ បានក្លែងឯកសារ លួចរៀបការប្រពន្ធថ្មីម្នាក់ទៀត គ្រាដែលប្រពន្ធដើម នៅមិនទាន់បានលែងលះនៅឡើយ ក៏ប៉ុន្តែមង្គលការខាងលើត្រូវបានខកខានដោយភាគីកូនកំលោះ។
យោងតាមប្រភពពីមន្ត្រីសាលាឃុំកាហែង បានឱ្យដឹងថាលោក ង៉ាម រី ឬលោក ឃុត វឌ្ឍនា បានមកស្នើសុំចុះសំបុត្រអាពាហ៍ពិពាហ៍ ត្រឹមត្រូវដែលមានការបញ្ជាក់ពីភាពពោះម៉ាយ ដោយលោកចៅសង្កាត់បឹងសាឡាង និង មានទីលំនៅភូមិ១២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
លោក ង៉ាម រី បានពាក្យស្នើចុះសំបុត្រអាពាហ៍ពិពាហ៍ ដោយប្តូរពីឈ្មោះដើមមកឈ្មោះ ឃុត វឌ្ឍនា រស់នៅភូមិខ្នរ ឃុំព្រែលាប ស្រុកមុខកំពូល ខេត្តកណ្តាល ត្រូវរៀបការនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ នៅផ្ទះខាងស្រីភូមិស្រែថ្នល់ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាមួយកូនស្រីឈ្មោះ ឃិន ស្រស់ មុខរបរ លក់ដូរ។
មន្ត្រីសាលាឃុំកាហែង ក៏បានបញ្ជាក់ផងដែរថា ចំពោះសំណើរសុំការចេញប័ណ្ណប្រកាសអាពាហ៍ពិពាហ៍ អាជ្ញាធរឃុំក៏បានសម្រេចឯកភាពជូនសាម៉ីខ្លួនទាំងពីរហើយដែរ។
ពាក់ពន្ធ័លោកឧត្តមសេនីយ៍ត្រី ង៉ាម រី ឬលោក ឃុត វឌ្ឍនា ក្លែងឯកសារដើម្បីរៀបការប្រពន្ធថ្មីនេះ រហូតមកដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះអង្គភាពសារព័ត៌មានយើងមិនអាចសុំការបកស្រាយបំភ្លឺពីលោកឧត្តមសេនីយ៍ត្រី ង៉ាម រី ឬលោក ឃុត វឌ្ឍនា បានទេ ដោយមិនមានលេខទូរស័ព្ទទំនាក់ទំនង។
ដោយឡែកប្រពន្ធដើមរបស់លោក ង៉ាម រី ឬលោក ឃុត វឌ្ឍនា នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះដែល អង្គភាពយើងមិនអាចរកប្រភពណាមួយដើម្បីសុំបំភ្លឺបានដែរ។
ជុំវិញករណីនេះដែរលោក ញ៉ែម សៅ អ្នកនាំពាក្យនៃស្នងរដ្ឋាននគបាលខេត្តកំពង់ស្ពឺ បានឲ្យអង្គភាពសារព័ត៌មានយើងដឹងថា: ករណីនេះ យើងទទួលបាន ពាក្យបណ្ដឹងពី ប្រពន្ធរបស់ លោក ង៉ាម រឺ ដែលបានមក ដាក់បណ្ដឹងនៅរសៀលថ្ងៃទី ១៨ មករា ២០២៤នេះ ដោយប្ដឹងឈ្មោះ ង៉ាម រឺ ហៅ យុត វឌ្ឍនា ថាបានក្បត់ជិត លួចរៀបការប្រពន្ធថ្មី ទាំងដែល គាត់ទាំងពីនាក់ មិនទាន់បាន លែងលះគ្នា និងពុំមានសាលក្រមពីរតុលាការនៅ ឡើយ។
បច្ចុប្បន្នសមត្ថកិច្ចបានកំពុងតែបន្តនីតិវិធី ចំណាត់ការតាមផ្លូវច្បាប់ លើករណីនេះ ចំពោះទិដ្ឋភាពជាក់ស្តែងគឺ លោក ង៉ា ម រី ពិតជា បានដាក់លិខិតស្នើសុំតាមរយៈ ចៅសង្កាត់ ដើម្បីបញ្ជាក់អំពីភាព ពោះម៉ាយ មករៀបការជាមួយ នារីម្នាក់ឈ្មោះ ឃីន ស្រស់ ពិត ប្រាកដមែន ។ ខណៈពេលកម្មវិធីមង្គលការបាន ត្រូវខកខាន ភាគីម្ចាស់ខ្លួនកូនកំលោះ៕